
Saturday, May 31, 2014
Filled Under: Tech News, Technology, បច្ចេកវិទ្យា
Nokia X ចេញមិនបានប៉ុន្មានផង ឥឡូវលេចចេញ Nokia X2 ទៀត
Socialize It →
|
|
|
នៅពេលដែល Microsoft ទិញយកអាជីវកម្មទូរសព្ទដៃរបស់ Nokia រួចមក Microsoft ក៏បន្តគ្រប់គ្រងទូរសព្ទដើរដោយ Android ថ្មីរបស់ Nokia គឺ Nokia X និង Nokia XL ស្របពេលដែលគេគ្រប់គ្នាគិតថា វាជាទូរសព្ទ Android ចុងក្រោយបង្អស់របស់ Microsoft ព្រោះម៉ូដែលនេះទើបតែមានលើទីផ្សារមិនបានប៉ុន្មានផង។ ប៉ុន្តែ ថ្ងៃនេះមានពាក្យចចាមអារ៉ាមលេចចេញថា Microsoft កំពុងធ្វើការលើទូរសព្ទ Android មួយទៀត គឺ Nokia X2 អ្នកបន្តវេនពី Nokia X នៅក្នុងយុទ្ធសាស្ត្រវាយលុកដណ្ដើមទីផ្សារស្មាតហ្វូន និង tablet ។
អេក្រង់ ៤,៣ អ៊ីញជាមួយនឹង resolution 800 x 405 - CPU ប្រភេទ dual core ឈ្មោះ Snapdragon 200 មានល្បឿន 1.2GHz - 1GB RAM - Storage Memory 4GB - កាមេរ៉ាមុខ 0.3MP និងកាមេរ៉ាក្រោយ 5MP - ប្រព័ន្ធប្រតិបត្តិការ Android 4.3 Jelly Bean ៕
