លោក Ant Rubin គឺជាសហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនចំនួនពីរ គឺ Android Inc និងក្រុមហ៊ុនឌីហ្សាញ Hardware-Software និងសេវាកម្មសម្រាប់ទូរសព្ទ Danger Inc។ សព្វថ្ងៃលោកមានប៉ាតង់បច្ចេកវិទ្យាផ្ទាល់ខ្លួនទាំង ១៧ប៉ាតង់។
នៅឆ្នាំ២០០៥ Google បានទិញក្រុមហ៊ុន Andriod Inc ហើយលោក Andy Rubin ក៏ទទួលបានតំណែងជានាយក mobile platform ផ្នែក Mobile and Digital Content របស់ Google។ តែក្រោយមកនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៣ លោក Sunar Pichai ក៏ទទួលតំណែងជំនួសលោក Andy Rubin ហើយលោកក៏ទៅកាន់គម្រោងថ្មីមួយផ្សេងទៀតក្នុងក្រុមហ៊ុន Google ដដែល។ មកដល់ខែធ្នូ ឆ្នាំ២០១៣ លោក Rubin បានទទួលគ្រប់គ្រងលើការអភិវឌ្ឍបច្ចេកវិទ្យា robot របស់ Google ដែលមានការរួមសហការជាមួយក្រុមហ៊ុនឯកទេសខាងរូបយន្ត Boston Dynamics ដែល Google ទិញយក។
ក្នុងឆ្នាំ២០០៣ មុនពេល Android Inc រួមបញ្ចូលជាមួយ Google លោក Rubin បានបញ្ចេញទស្សនៈយល់ឃើញរបស់ខ្លួនប្រាប់ដល់សារព័ត៌មាន Business Week ថា៖ “Google Inc មានសក្ដានុពលយ៉ាងខ្លាំងក្នុងការអភិវឌ្ឍ device ជាទូរសព្ទមុខងារឆ្លាតវៃដើម្បីបំពេញតាមលក្ខខណ្ឌចង់បានរបស់អ្នក ប្រើ។ បើមនុស្សងាកមកគាំទ្រ Android ខ្លាំង នោះក្រុមហ៊ុននឹងអភវឌ្ឍទាំង mobile OS និង device បញ្ចូលគ្នាដើម្បីបំពេញតាមតម្រូវការអ្នកប្រើ”។