
Sunday, June 1, 2014
Filled Under: Tech News, Technology, បច្ចេកវិទ្យា
នេះនែ៎! រាង និងលក្ខណៈសម្បត្តិផ្លូវការរបស់ LG G3 ស្រលាញ់អត់?
Socialize It →
|
|
|
ទីបំផុត LG G3 ត្រូវបានក្រុមហ៊ុន LG ប្រកាសជាផ្លូវការកាលពីយប់ម្សិលមិញនេះ ដោយមានរាងឌីហ្សាញស្អាតជាមួយនឹងពណ៌ច្រើនជម្រើស បន្ទាប់ពីល្បីសុសសាយក្នុងពាក្យចចាមអារ៉ាមតៗគ្នាអស់ជាច្រើនខែកន្លង។ ទាយាទស្នងតំណែងរបស់ LG G2 នេះ នឹងមានលក់នៅកូរ៉េខាងត្បូងនៅថ្ងៃនេះ និងតាមបណ្ដាប្រទេសជុំវិញពិភពលោក ១៧០ ប្រទេស ក្នុងពេលឆាប់ៗខាងមុខនេះ។
LG G3 មានលក្ខណៈសម្បត្តិដូចខាងក្រោម៖ - អេក្រង់ ៥,៥ អ៊ីញប្រភេទ Quad HD IPS display ជាមួយនឹង resolution 2k (2560 x 1440) ធានាថាច្បាស់ម៉ត់ត្រជាក់ភ្នែកតែម្ដង - កាមេរ៉ាមុខ 2.1MP និងក្រោយ 13MP ដែលមានបំពាក់មុខងារ optical image stabilization និង Laser Auto Focus - ប្រព័ន្ធបណ្ដាញ 4G LTE - RAM មានពីរជម្រើស គឺ 2GB សម្រាប់ទំហំម៉ាស៊ីន 16GB និង 3GB សម្រាប់ទំហំម៉ាស៊ីន 64GB - CPU ប្រភេទ quad core Qualcomm ឈ្មោះ Snapdragon 801 ដោយមានល្បឿន 2.5GHz - ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat - កម្រិតថាមពលថ្ម 3000 mAh ដោយថ្មអាចដូរបាន - មាន ៥ ពណ៌៖ ស (Silk White), មាស (Shine Gold), ស្វាយ (Moon Violet), កំបោរក្រហម (Burgundy Red) និងខ្មៅ (Metallic Black)
