រូបមន្តធម្មជាតិ ខាងក្រោមប្រហែល ជាអាចជួយអ្នក បានក្នុងការកំចាត់ សាច់ដុះនៅលើស្បែក ដ៏អាក្រក់មើលបាន ៖
១. Apple Cider Vinegar
ចាក់ ACV បន្តិចចូលទៅក្នុង កូនចានមួយ រួចយកសំលី ជ្រលក់ចូលទៅក្នុងទឹក ACV ហើយលាបទៅលើ សាច់ដុះ ។ ធ្វើវារាល់ថ្ងៃពេញ ១ ខែ សាច់ដុះរបស់អ្នក នឹងជ្រុះចេញ ។
២. ទឹកម្នាស់
លាបទឹកម្នាស់ ២-៣ ដងក្នុងមួយថ្ងៃ ប៉ុន្តែអ្នកមិនចាំបាច់ សំអាតចេញទេ ។ ធ្វើយ៉ាងហោចណាស់ ១០ ថ្ងៃ សាច់ដុះរបស់អ្នក នឹងអាចកំចាត់បាន ។ លើសពីនេះ ទឹកម្នាស់ ក៏អាចជំរុះ ប្រជ្រុយ ក៏ដូចជាការដុះឬស នៅលើរាងកាយផងដែរ ។
៣. ទឹកខ្ទឹមបារាំង
យកខ្ទឹមបារាំង មួយហាន់វា ដាក់ចូលទៅក្នុងកូនចាន ដោយដាក់អំបិល បន្តិចចូល ទុកចោលមួយយប់ ។ ព្រឹកឡើងច្រោះយកទឹក ដែលចេញពី ខ្ទឹមបារាំង រួចលាបទៅសាច់ដុះ រាល់ល្ងាច រយៈពេល ១០-១២ ថ្ងៃ ។ សាច់ដុះរបស់អ្នក នឹងជ្រុះចេញ ។
៤. សំបកចេក
យកសំបកចេក បិតទៅលើ សាច់ដុះ រួចយក ស្បៃរុំ ទុកចោល មួយយប់ ។ ព្រឹកឡើងសឹមយក សំបកចេកចេញ ។ ធ្វើវារាល់ថ្ងៃ រហូតទាល់តែសាច់ដុះ លែងមានរូបរាង ៕