រលាកអញ្ចាញធ្មេញ គឺជាជំងឺមួយប្រភេទដែលតែងតែកើនមានឡើងលើមនុស្សណាដែលមិនសូវបានយកចិត្ត ទុកដាក់ថែរក្សាលើសុខភាពមាត់ធ្មេញបានល្អ ។ ដំណាក់កាលដំបូង វាចាប់ផ្តើមមានការហើមតាមជើងធ្មេញនិងមានការឈឺចាប់តិចៗតាមជើងធ្មេញ។ ប្រសិនបើមិនព្យាបាលវាទេ វាអាចនាំឱ្យបង្ករឲ្យមានបញ្ហាធ្ងន់ធ្ងរដែលត្រូវចំណាយលុយយ៉ាងច្រើនដើម្បីព្យបាលវា។ ប៉ុន្តែ ប្រសិនបើអ្នកបានឃើញសញ្ញាដំបូងនៃជំងឺនេះ ហើយធ្វើការទប់ស្តាត់វាមិនឲ្យឈានទៅរកភាពធ្ងន់ធ្ងរនោះ អ្នកនិងអាចសន្សំសំចៃលុយកាក់និងពេលវេលាបានយ៉ាងច្រើនក្នុងការព្យាបាលជំងឺនេះ។
មានបុរសជនជាតិអាល្លឺម៉ង់ម្នាក់បានអះអាងថា គាត់បានព្យាបាលជំងឺនេះដោយប្រើតែទឹកក្រូចឆ្មាតែប៉ុណ្ណោះ ហើយទទួលបានលទ្ធផលល្អប្រសើរមែនទែន។ គាត់បាននិយាយថា “ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះគាត់បានផឹកទឹកក្រូចឆ្មាលាយជាមួយទឹកធម្មតាជាប្រចាំគឺប្រហែលជា 2-3 ឬ 4 ក្រូចឆ្មាក្នុងមួយថ្ងៃ”។ គាត់បានបន្ថែមទៀតថា ក្រោយមកជំងឺមាត់ធ្មេញរបស់គាត់បានជាសះស្បើយទាំងស្រុង ហើយធ្មេញរបស់គាត់បែជាមានភាពរឹងមាំ និងមានសុខភាពល្អជាងមុនទៅទៀត៕