ដោយ៖ លាង ដឺលុច
អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នឹងចំណាយពេលវេលាប្រហែល៣ម៉ោងនៅព្រឹកថ្ងៃអាទិត្យទី២៤ឧសភានេះ ដើម្បីធ្វើបឋកថាលើកទីមួយស្តីពី «យុទ្ធវិធីឈានទៅរកសម្រេចនយោបាយឈ្នះ ឈ្នះ» លើក្រុមឧទ្ទាមខ្មែរក្រហមនៅចុងឆ្នាំ១៩៩៨ ។ នេះបើតាមការអះអាងរបស់លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានបញ្ជាក់បន្ថែមថា ការធ្វើបឋកថារបស់លោកនាយករដ្ឋមន្ត្រី នឹងត្រូវរៀបចំនៅទីស្នាក់ការកណ្តាលរបស់គណបក្សតែម្តង។
«ខ្ញុំមិនទាន់ដឹងច្បាស់អំពីចំនួនពិតប្រាកដទេ គ្រាន់តែដឹងថាមានច្រើនពាន់នាក់ ដែលជាថ្នាក់ដឹកនាំ និងជាយុវជនរបស់បក្ស។ សម្តេចជាម្ចាស់គំនិតនៃនយោបាយឈ្នះ ឈ្នះ នេះ។ ប៉ុន្តែសម្តេចពុំដែលមានពេលពន្យល់លម្អិតអំពីយុទ្ធវិធី ឬតាកទិកនៃការអនុវត្តនយោបាយនេះ ប្រាប់សមាជិកគណបក្សឡើយ»។ នេះជាការពន្យល់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលនឹងមានវត្តមាននៅក្នុងកិច្ចប្រជុំបក្សនោះដែរ។
ការរៀបចំធ្វើបឋកថាស្តីពីគោលនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី កំពុងត្រូវធ្វើឡើងចំពេលដែលក្រសួងការពារជាតិកំពុងរៀបចំកសាងមជ្ឈមណ្ឌលប្រវត្តិសាស្ត្រឈ្នះឈ្នះដែរ។ គោលនយោបាយឈ្នះឈ្នះ គឺជារូបមន្តមួយដែលបានវាយបំបែកមូលដ្ឋានកងទ័ពខ្មែរក្រហមចុងក្រោយដែលនៅសេសសល់៕