Sunday, May 10, 2015
Filled Under: Love, Love and Life, កម្សាន្ត
ការរៀបការ គឺជាការសំរេចចិត្តដ៏ធំមួយ។ ក្រៅពីការធ្វើផែនការអាពាហ៍ពិពាហ៍ អ្នកត្រូវគិតអំពីទិដ្ឋភាពដ៏សំខាន់បន្ថែមទៀត នាពេលអនាគតរបស់អ្នក ជាមួយនឹងដៃគូអ្នក។ ដូច្នោះ អ្នកត្រូវពិចារណានូវសំណួរមួយចំនួន មុននឹងអ្នកនឹងសំរេចចិត្តរៀបការ ដែលមានដូចជា ៖
1. ប្រសិនបើអ្នកទាំងពីរ បាត់បង់ការងារ តើប្រភពនៃធនធានហិរញ្ញវត្ថុរបស់អ្នក នឹងក្លាយទៅជាយ៉ាងណា?
សំណួរនេះ គឺដើម្បីឱ្យអ្នកធ្វើការពិចារណាលើ ប្រភពហិរញ្ញវត្ថុរបស់ដៃគូ និងដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសមត្ថភាពហិរញ្ញវត្ថុ ហើយក៏ដើម្បីឱ្យអ្នក ស្វែងយល់អំពីផែនការហិរញ្ញវត្ថុបន្ថែមទៀតដែរ។
2. ប្រសិនបើអ្នក និងដៃគូអ្នក ធ្វើការពេញម៉ោង តើអ្នកនឹងក្លាយទៅជាឪពុកម្ដាយ បានយ៉ាងដូចម្ដេច?
សំណួរនេះ គឺដើម្បីឱ្យអ្នក ស្វែងរកការយល់ដឹងបន្ថែមទៀត អំពីការចិញ្ចឹមបីបាច់កូន និងគោលដៅនៃវិជ្ជាជីវៈ។
3. នៅពេលដែលអ្នកអាចសំរេចគោលដៅរបស់អ្នក តើអ្នកអាចវិវត្ត ទៅកាន់ក្តីសុបិន្តថ្មី បានដែរឬទេ?
ការកំណត់គោលដៅ តាមក្តីសុបិន្ត និងបង្កើតក្តីសុបិន្តថ្មី គឺជារឿងដ៏សំខាន់ ដើម្បីទទួលបានជោគជ័យនៅក្នុងជីវិត។
វាជាការសំខាន់ណាស់ ដើម្បីពិនិត្យមើលសុបិនផ្សេងទៀត ដែលមាននៅជុំវិញអ្នក។
4. តើឪពុកម្តាយរបស់អ្នក អាចនឹងបង្កឱ្យទំនាក់ទំនងអ្នក មានឧបសគ្គ នាពេលអនាគតដែរឬទេ?
ឪពុកម្ដាយ ពិតជាមានអំណាចពិសេស ដែលអាចគ្របដណ្ដប់លើអ្នកបាន។ វាអាចនឹងមានភាពស្មុគស្មាញ ប្រសិនបើឪពុកម្តាយទាំងសងខាង មានភាពមិនចុះសំរុងគ្នា។ ប៉ុន្តែ អ្នកអាចដោះស្រាយបញ្ហាទាំងនោះបាន ដោយការពិភាក្សាដោយចំហរ ជាមួយគ្នា។
5. តើអ្វីជាគោលបំណង ដើម្បីធ្វើឱ្យអ្នក មានអារម្មណ៍សុខស្រួល នៅក្នុងជីវិតប្រចាំថ្ងៃ?
សំណួរនេះ ត្រូវបានបង្កើតឡើង ដើម្បីជួយដៃគូរបស់អ្នក វាយតំលៃអំពីអ្វី ដែលអាចធ្វើឱ្យអ្នកមានសុភមង្គល។
អ្វីដែលសំខាន់នោះ គឺការរៀនគោរព និងការធ្វើការជាមួយគ្នា៕
មុនសម្រេចចិត្តរៀបការ ត្រូវយល់ពីអ្វីខ្លះ?
Socialize It →
|