Thursday, May 21, 2015

Filled Under: ,

គុណប្រយោជន៍ នៃស្រាបៀរដែលអ្នកនឹកស្មានមិនដល់

អ្នក​ណា​ថា​ឲ្យ​តែ​ពិសា​ស្រាបៀ​សុទ្ធ​តែ​អាក្រក់​ចំពោះ​សុខភាព? ការ​ពិត​មិន​ដូច​អ្វី​ដែល​អ្នក​ទាំងអស់​គ្នា​គិត​ទេ ។ យោង​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​បង្ហាញ​ថា បើ​ផឹក​វា​ក្នុង​កម្រិត​សមរម្យ វា​មិន​ត្រឹម​តែ​មិន​ប៉ះពាល់​ដល់​សុខភាព​ទេ ហើយ​ថែម​ទាំង​ជួយ​ពង្រឹង​សុខភាព​បាន​ទៀត​ផង ។ ប្រយោជន៍​ចំពោះ​សុខភាព​ ដែល​ទទួល​បាន​ពី​ការ​ផឹក​ស្រាបៀ​មាន​១០​យ៉ាង ដូចជា៖
អ្នក​ណា​ថា​ឲ្យ​តែ​ពិសា​ស្រាបៀ​សុទ្ធ​តែ​អាក្រក់​ចំពោះ​សុខភាព? ការ​ពិត​មិន​ដូច​អ្វី​ដែល​អ្នក​ទាំងអស់​គ្នា​គិត​ទេ ។ យោង​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​បង្ហាញ​ថា បើ​ផឹក​វា​ក្នុង​កម្រិត​សមរម្យ វា​មិន​ត្រឹម​តែ​មិន​ប៉ះពាល់​ដល់​សុខភាព​ទេ ហើយ​ថែម​ទាំង​ជួយ​ពង្រឹង​សុខភាព​បាន​ទៀត​ផង ។ ប្រយោជន៍​ចំពោះ​សុខភាព​ ដែល​ទទួល​បាន​ពី​ការ​ផឹក​ស្រាបៀ​មាន​១០​យ៉ាង ដូចជា៖

១. ជួយ​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​បេះដូង៖ ការ​សិក្សា​លើ​មនុស្ស​២០​ម៉ឺន​នាក់​បាន​ធ្វើ​ឡើង​នៅ​ឯ​មន្ទីរពេទ្យ Fondazion di Ricerca e Cura ក្នុង​ប្រទេស​អ៊ីតាលី ជា​មន្ទីរពេទ្យ​ដែល​មាន​ឯកទេស​ខាង​សរសៃ​ឈាម​បេះដូង បាន​បង្ហាញ​ឲ្យ​ដឹង​ថា អ្នក​ពិសា​ស្រា​បៀ​ត្រឹម​តែ​កន្លះ​លីត្រ​ជា​រៀងរាល់​ថ្ងៃមាន​អត្រា​កើត​ជំងឺ​បេះដូង​៣១%​ទាប​ជាង​អ្នក​ដែល​មិន​ពិសា​ស្រាបៀ តែ​បើ​ពិសា​ច្រើន​ជាង​នេះ វា​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ឱកាស​កើត​ជំងឺ​បេះ​ដូង​ច្រើន​ជាង​អ្នក​ធម្មតា​ទៅ​វិញ ។

២. ជួយ​ប្រឆាំង​នឹង​ការ​កើត​ជំងឺ​ភ្លេចភ្លាំង៖ នេះ​ប្រហែល​ជា​ចំណុច​ល្អ​ជាង​គេ​ហើយ​ចំពោះ​អ្នក​ចូលចិត្ត​ពិសា​ស្រាបៀ ។ អ្នក​ស្រាវជ្រាវ​មក​ពី​សកលវិទ្យាល័យ Loyola University Chicago Stritch School of Medicine សហរដ្ឋអាមេរិក ​បាន​ធ្វើ​ការ​វិភាគ​លើ​ការ​សិក្សា​ជា​ច្រើន​ផ្សេង​គ្នា ហើយ​ទើប​សម្រេច​ជា​រួម​ថា អ្នក​ពិសា​ស្រាបៀ​ជា​ប្រចាំ​ អាច​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​ភ្លេចភ្លាំង​បាន​ដល់​ទៅ​២៣%ឯ​ណោះ។

៣. កាត់​បន្ថយ​អត្រា​កើត​ជំងឺ​ទឹក​នោម​ផ្អែម៖ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​សកលវិទ្យាល័យ Harvard កាល​ពី​ឆ្នាំ​២០១១ ដែល​បាន​ធ្វើ​ឡើង​លើ​បុរស​វ័យ​កណ្ដាល​ប្រមាណ​៣៨០០០​នាក់ បាន​បង្ហាញ​ថា អ្នក​ដែល​ពិសា​ស្រាបៀ​១ ឬ​២​កំប៉ុង​ជា​ប្រចាំ អាច​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បាន​២៥% ដោយសារ​តែ​នៅ​ក្នុង​ស្រាបៀ មាន​ជាតិ​អាំងស៊ុយលីន ដែល​មាន​មុខងារ​ប្រឆាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម ។

៤. ការពារ​កុំឲ្យ​មាន​ជំងឺ​គ្រោះ​ក្នុង​តម្រងនោម៖ ការ​សិក្សា​នៅ​ប្រទេស​ហ្វាំងឡង់ បាន​បង្ហាញ​ថា អ្នក​ពិសា​ស្រាបៀ​ជា​ប្រចាំ អាច​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​គ្រោះ​ក្នុង​តម្រងនោម​បាន​ដល់​ទៅ​៤០%​ឯ​ណោះ ។

៥. វា​អាច​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ការ​កើត​ជំងឺ​មហារីក៖ នៅ​ក្នុង​ស្រាបៀ មាន​អុកស៊ីតកម្ម​ដ៏​សំខាន់​មួយ​នោះ​គឺ Xanthohumol វា​ជា​សារធាតុ​ដែល​អាច​ទប់ស្កាត់​ការ​កើត​មហារីក​បាន ។ វា​អាច​ទប់​ស្កាត់​ជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តាត ​ចំពោះ​បុរស និង​ជំងឺ​មហារីក​សុដន់ សម្រាប់​ស្ត្រី ។

៦. កាត់​បន្ថយ​ជាតិ​ Cholesterol៖ បើ​មិន​ចង់​តម​សាច់​ដើម្បី​កាត់​បន្ថយ​ជាតិ Cholesterol ទេ អ្នក​អាច​ប្ដូរ​មក​ប្រើ​វិធីសាស្ត្រ​នេះ​វិញ​ក៏​បាន ។ នៅ​ក្នុង​ស្រាបៀ មាន​ជាតិ​សរសៃ​ដែល​អាច​រលាយ​ម្យ៉ាង​ ដែល​គេ​ស្គាល់​ថា Beta-Glucans វា​អាច​ជួយ​កាត់​បន្ថយ​ជាតិ​ Cholesterol បាន ។

៧. ជួយ​គ្រប់​គ្រង​សម្ពាធ​ឈាម៖ នេះ​ក៏​ប្រហែល​ជា​ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ដែរ ដែល​ថា​ស្រាបៀ​ជួយ​គ្រប់​គ្រង​សម្ពាធ​ឈាម​មិន​ឲ្យ​ឡើង​ខ្ពស់​បាន ប៉ុន្តែ​វា​ជា​ការ​ពិត ។ ការ​សិក្សា​មួយ​របស់​សកលវិទ្យាល័យ Harvard បង្ហាញ​ថា ស្ត្រី​ដែល​មាន​វ័យ​ពី​២៥​ឆ្នាំ ដល់​៤០​ឆ្នាំ ហើយ​ទទួល​ទាន​ស្រាបៀ មាន​ឱកាស​កើត​ជំងឺ​លើស​ឈាម​តិច​ជាង​ស្ត្រី​ដែល​ទទួល​ទាន​ស្រា ។

៨. ពង្រឹង​ឆ្អឹង​ឲ្យ​កាន់​តែ​រឹង​មាំ៖ ស្រាបៀ​មាន​ផ្ទុក​សារជាតិ​ស៊ីលីកុន​គ្រប់​គ្រាន់ ដែល​សារជាតិ​នេះ​ពាក់​ព័ន្ធ​ទៅ​នឹង​សុខភាព​ឆ្អឹង ។ ការ​សិក្សា​មួយ​បាន​ធ្វើ​ឡើង​នៅ​សកលវិទ្យាល័យ Tufts នៃ​រដ្ឋ​ Massachusetts បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការ​ផឹក​ស្រាបៀ​១ ឬ​២​កែវ​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​ឆ្អឹង​ល្អ និង​រឹងមាំ​ជាង​អ្នក​ដែល​ទទួល​ទាន​ស្រា តែ​បើ​ផឹក​លើស​ពី​២​កែវ វា​អាច​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​ងាយ​បាក់​ទៅ​វិញ ។

៩. ស្រាបៀ​អាច​ជួយ​បំបាត់​អង្គែ​បាន៖ រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ ស្រាបៀ​អាច​ជួយ​បំបាត់​អង្គែ​បាន ប្រោះ​វា​មាន​ផ្ទុក​វីតាមីន B ច្រើន ។ គ្រាន់​តែ​លាង​ជម្រះ​សក់​ជា​មួយ​នឹង​ស្រាបៀ​១​ដប ២​ទៅ​៣​ដង​ក្នុង​មួយ​សប្ដាហ៍​ អាច​បំបាត់​អង្គែ​បាន​ហើយ ធ្វើ​ឲ្យ​សក់​ទន់ និង​ភ្លឺ​រលោង​ទៀត​ផង ។

១០. កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល៖ ការ​សិក្សា​របស់​សមាគម​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​របស់​អាមេរិក បាន​ឲ្យ​ដឹង​ថា អ្នក​ផឹក​ស្រាបៀ​ក្នុង​កម្រិត​ត្រឹម​ត្រូវ អាច​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ដល់​ទៅ​៥០% នេះ​បើ​ធៀប​ជា​មួយ​អ្នក​ដែល​មិន​បាន​ផឹក​ស្រាបៀ ។ អ្នក​ស្រាវជ្រាវ​នៃ​សកលវិទ្យាល័យ Harvard ផ្នែក​សុខភាព​បាន​ពន្យល់​ថា ការ​ផឹក​ស្រាបៀ​ក្នុង​កម្រិត​ល្មម អាច​ការពារ​មិន​ឲ្យ​មាន​ឈាម​កក​បាន​ ដូចនេះ ឈាម​អាច​ហូរ​ទៅ​បេះដូង ក និង​ខួរក្បាល​បាន​ល្អ ៕