Wednesday, May 20, 2015

Filled Under: ,

បើខាងស្រីមិនព្រម គួរធ្វើយ៉ាងណា?


ការ​ត្អូញត្អែរ​ដែល​កើតមាន​ចំពោះ​មនុស្ស​ស្រី​ជា​ញឹកញាប់​បំផុត​នោះ​គឺ​ ការបាត់បង់​ចំណង់​ផ្លូវភេទ​។ រោគសញ្ញា របស់ វា​ទាក់ទង​នឹង​ការ​រាំង​រដូវ តែ​ចំពោះ​ស្ត្រី​វ័យ​កណ្តាល​ក៏​សម្គាល់​ឃើញ​មាន​ការថយចុះ​ចំណង់​ផ្លូវភេទ​ ដែរ​។​

​ស្ត្រី​ភាគច្រើន​មិន​បានដឹង​អំពី​កត្តា​ទាំងឡាយណា​ដែល​នាំអោយ​ប៉ះពាល់​ដល់​ ចំណង់​ផ្លូវភេទ និង​របៀប​ព្យាបាល​ដែល​អាច​ធ្វើ​ទៅ​បាន​ទេ​? មនុស្ស​ស្រី​ច្រើន​តែ​មាន​ការ​ខ្មាសអៀន​នៅពេល​ប្រាប់​រឿង​នេះ​ដល់​គ្រូពេទ្យ ​។ ខ្លះ​ទៀត​ប្រាប់​ថា ពួកគេ​ស្ត្រេ​ស​ខ្លាំងពេក ឬ​បាក់​ទឹកចិត្ត និង​ប្រើ​ថ្នាំ​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត​។ ជា​អ​កុសល្យ ការប្រើ​ថ្នាំ​ភាគច្រើន​ពិតជា​ធ្វើអោយ​ការបាត់បង់​ចំណង់​ផ្លូវភេទ​មែន និង​កាន់តែ​ធ្ងន់​ទៀត​ផង​។ ស្ត្រី​តែង​យល់ថា ស្ត្រេ​សមិន​ត្រឹមតែ​ជា​បញ្ហា​ដ៏​ធំ​ទេ តែបើ​មាន​ការបាក់​ទឹកចិត្ត​មួយទៀត វា​ពិតជា​ធ្វើអោយប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​កាន់តែ​ខ្លាំង​ជាមិនខាន​។ តើ​ពួកគេ​គួរតែ​ស្វែងយល់​អំពី​ដំណោះស្រាយ​អ្វី​ខ្លះ​ទៅ​?

ដេក​
ចំណង់​ផ្លូវភេទ​គ្រាន់តែ​ជា​ផ្នែក​មួយ​ដែល​ត្រូវ​បាន​ប៉ះពាល់​ ដោយសារតែ​ការ​ដេក​មិន​បាន​គ្រប់គ្រាន់​ប៉ុណ្ណោះ​។ បើ​ការ​ដេក​បាន​មិន​បាន​គ្រប់គ្រាន់ ថាមពល​នឹង​ថយចុះ ហើយក៏​មិន​អាច​ប្រើ​តាម​ការ​ចង់បាន​ដែរ​។ ការសិក្សា​បន្ថែម​ពី​លំ​ហាត់ប្រាណ​យូ​ហ្គា ឬ​ក្បាច់​តៃជិ មិន​ត្រឹមតែ​មិន​ធ្វើអោយ​ងាយ​កាយ​នឿយហត់ តែ​បែរជា​ជួយ​អោយ​អារម្មណ៍ល្អ​ទៅវិញ​។​

បំបាត់​ស្ត្រេ​ស​
បើសិន​ជា​ស្ត្រេ​ស​គឺជា​ដើមហេតុ​ដ៏​សំខាន់​នៃ​ការបាត់បង់​ ក្តីស្រឡាញ់ ចូរ​ប្រើ​វិធីសាស្ត្រ​ផ្សេង​ដើម្បី​ដោះស្រាយ​វា​ចេញ​ទៅ​។ ការ​ម៉ាស្សា​, ហាត់ប្រាណ និង​សម្រាក​គ្រប់គ្រាន់​គឺជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​ក្នុង​ការបំបាត់​ភាព​ ស្ត្រេ​ស​។ វីតាមីន B​កំ​ផ្លេចក៏​ជួយ​ទ្រងទ្រ​ង​ក្រពេញ​លើ​តម្រងនោម (​ក្រពេញស្ត្រេ​ស​) ដូច​យិន​សិន​ដែរ​។ ការ​ញ៉ាំ​អាហារ​ផ្តល់​នូវ​សុខភាព​, បន្ថយ​អាហារ​មាន​ជាតិ​ស្ករ នឹង​ជួយ​ថែរក្សា​រាងកាយ​អោយ​មាន​តុល្យភាព​បាន​។ បើសិនជា​ការបាក់​ទឹកចិត្ត​ជា​បញ្ហា​នោះ អ្នក​គួរតែ​ពិភាក្សា​រឿងនេះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព្យាបាល​។​

ការព្យាបាល​ដោយ​អ័រម៉ូន​
ការ​អស់កម្លាំង​ច្រើនតែ​ជា​បញ្ហា​ធំ​នាំអោយ​ខ្សោយ​ផ្លូវភេទ​។ បើសិន​ជា​អ្នក​យល់ថា គ្មាន​កម្លាំងកំហែង​ក្នុង​ខ្លួន មានន័យ​ថា​ថាមពល​ដែល​ត្រូវ​ប្រើប្រាស់​ត្រូវ​បាន​កាត់បន្ថយ​ហើយ​។ ស្ថិតក្នុង​កម្រិត​នៃ​គីមី​ជីវសាស្ត្រ​មួយ ការ​អស់កម្លាំង និង​ស្ត្រេ​សជ​ម្រុញ​អោយ​អ័រម៉ូន​ដូចជា DHEA និង តេស្តូ​ស្តេ​រ៉ូន​ថយចុះ​។ ទោះបីជា​អ័រម៉ូន​ទាំងនេះ​ជា​របស់​បុរស​ក៏ដោយ ក៏​វា​ត្រូវបាន​គេ​រកឃើញ និង​ត្រូវ​ការប្រើ​លើ​មនុស្ស​ស្រី​ដែរ​។ ការថយចុះ​របស់​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន និង DHEA ព្យាបាល​ដោយ​អាច​ជំនួស​មកវិញ ហើយ​ក៏​ជួយ​អោយ​ចំណង់​ផ្លូវភេទ​កើន​ឡើង​ដែរ​។​

DHEA អាច​ប្រើ​ដោយ​ការ​លេប និង​ទិញ​បាន​ដោយ​មិន​បាច់​មាន​វេជ្ជបញ្ជា​ទេ​។ ចំណែកឯ​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​វិញ​ទាល់តែ​មាន​វេជ្ជប​ញ្ជា ហើយ​ភាគច្រើន​វា​គឺជា​ថ្នាំ​លាប​។ អ័រម៉ូន​ទាំងពីរ​នេះ​ប្រហែលជា​មាន​តិច​តែ​ចំពោះ​ស្ត្រី​មុន​រាំងរដូវ​ទេ​។ អ្នក​អាច​ពិនិត្យ​ចំនួន​របស់​វា​តាមរយៈ​ការ​ធ្វើ​តេស្ត​ឈាម​, ទឹកនោម ឬ​ទឹកមាត់​។ ភាគច្រើន​ការព្យាបាល​ដោយ​ប្រើ DHEA និង​អ័រម៉ូន​ផ្សេងៗ​ទៀត​ក៏​អាច​ពង្រឹង​ដល់​ការ​ដេក និង​អារម្មណ៍ល្អ​ដែរ ដូច្នេះ​វា​ពិតជា​បង្កើន​ចំណង់​ផ្លូវភេទ​បាន​៕