តាមរយៈបទសម្ភាសន៍ពិសេសជាមួយ The BNEWS កាលពីពេលថ្មីៗនេះ ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដាភីអិលស៊ី លោកបណ្ឌិត អ៊ិន ចាន់នី បានបង្ហើបពីគន្លឹះសំខាន់ៗមួយចំនួនក្នុងការគ្រប់គ្រងបុគ្គលិក ពេលបំពេញការងារនៅក្នុងវិស័យធនាគារ។ តើធនាគារអេស៊ីលីដាមានយុទ្ធសាស្ត្រដូចម្ដេចខ្លះក្នុងការថែទាំបុគ្គលិករបស់ខ្លួន?
១. បើកឱកាសឱ្យមានការចូលរួមពីបុគ្គលិក៖សម្រាប់ការបង្កើតច្បាប់នៅក្នុងធនាគារ នីតិវិធីផ្សេងៗ ការអនុវត្តគោលនយោបាយ រួមជាមួយការបង្កើតស្លាកសញ្ញាធនាគារ(Logo)គឺបើកឱកាសឱ្យមានការចូលរួមពីបុគ្គលិកក្នុងការបញ្ចេញមតិយោបល់។ លោកមានប្រសាសន៍ថា ៖«ខ្ញុំយកគោលការណ៍អនុញ្ញាតឱ្យមានការចូលរួមដដែល ទាំងការបង្កើតច្បាប់នៅក្នុងធនាគារជាដើមគឺអនុញ្ញាតឱ្យមានការចូលរួមពីបុគ្គលិក។ សូម្បីបង្កើតស្ថាប័នក៏ខ្ញុំឱ្យគេចូលរួម ដាក់ឈ្មោះស្ថាប័នក៏ឱ្យគេចូលរួមដែរ»។

លោកបន្ថែមទៀតថា កាលណាបុគ្គលិកទាំងអស់បានចូលរួមគេយល់ថា គេម្ចាស់ក្នុងចំណែកណាមួយ ហើយពួកគេនឹងចូលរួមអនុវត្ត និងការពារស្ថាប័នរបស់ពួកគេ។
២. អនុញ្ញាតឱ្យបុគ្គលិកមានភាគហ៊ុន ៖ លោកមានប្រសាសន៍ដូច្នេះថា៖«ចំណុចសំខាន់ទីពីរយើងអនុញ្ញាតឱ្យគេមានភាគហ៊ុន ទិញហ៊ុនរបស់ធនាគារ តាមរយៈក្រុមហ៊ុនមួយដែលយើងបង្កើតឱ្យគេគឺក្រុមហ៊ុនសមាគមបុគ្គលិកធនាគារអេស៊ីលីដា។ បុគ្គលិកមានសិទ្ធិក្នុងការចាត់ចែងភាគហ៊ុនរបស់គេៗចង់លក់ ទិញថែម លក់យកចំណេញ ចង់ជួញដូរប្រចាំថ្ងៃយើងឱ្យគេធ្វើក្នុងមួយថ្ងៃពីរដង» ។
៣. ការបណ្ដុះបណ្ដាលចំណេះជំនាញជាប្រចាំដល់បុគ្គលិក៖ បុគ្គលិកធនាគារអេស៊ីលីដា មានឱកាសទទួលបានការបណ្ដុះបណ្ដាលធនធានបន្ថែមរួមទាំងទទួលបានការគាំពារទំនុកបម្រងផ្សេងៗពីធនាគារផងដែរ។ លោកថ្លែងថា ៖«ធ្វើការក្នុងធនាគារអេស៊ីលីដាមានឱកាសក្នុងការបង្កើនចំណេះបន្ថែម ឧទាហរណ៍ថាយើងមានបាក់ឌុប យើងចង់រៀនយកបរិញ្ញាបត្រ យើងផ្ដល់ពេលវេលាជូន ហើយយប្រាក់ឧបត្ថម្ភទៀត សម្រាប់តំណែងចាប់ពីអនុប្រធានផ្នែកឡើងឬក៏ក្រុមណាមួយដែលយើងយល់ថាចាំបាច់ដូចជាបុគ្គលិកធម្មតាក៏យើងផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់គាត់ផងដែរ ដើម្បីបង្កើនចំណេះជាភាសា ជំនាញសម្រាប់បំពេញការងារ ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត គឺយើងមានប្រាក់ឧបត្ថម្ភបន្ថែម» ។
៤. ចាត់ទុកបុគ្គលិកទាំងអស់ស្មើភាពគ្នា៖ បុគ្គលិកទាំងអស់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់តាមរបៀបណាក៏បានមកកាន់ថ្នាក់នាំនៅពេលគាត់ជួបបញ្ហាផ្សេងៗ ហើយពួកគត់ទាំងអស់ទទួយបានប្រាក់ការឧបត្ថម្ភស្មើៗគ្នានៅពេលគាត់មានបេសកម្មផ្សេងៗ។ លោកមានប្រសាសន៍៖«បុគ្គលិកអាចចេញចូលមកជួបខ្ញុំប្រឹក្សាផ្ដល់យោបល់ គាត់អាចcallមកខ្ញុំពេលណាក៏បាន ឬផ្ញើរតាមអ៊ីម៉ែលក៏បាន ហើយរបរធ្វើដំណើរប្រចាំថ្ងៃទទួលបានស្មើៗគ្នាគ្រប់បុគ្គលិកទាំងអស់» ។
៥. ប្រាក់ឧបត្ថម្ភផ្នែកសុខភាពជូនបុគ្គលិក ៖ នៅពេលដែលបុគ្គលិកឈឺពួកគាត់ទទួលបានប្រាក់ឧបត្ថម្ភ១០០% តាមរយៈមូលនិធិអេស៊ីលីដា បូកបន្ថែមប័ណ្ណធានារ៉ាប់រងរបបសន្តិសុខសង្គម ។លោកមានប្រសាសន៍ថា៖«គ្រប់បុគ្គលិកទាំងអស់ជាងមួយម៉ឺននាក់គាត់មានប័ណ្ណរបបសន្តិសុខសង្គម កាលណាគាត់មានគ្រោះថ្នាក់អីក្នុងការងារហ្នឹងគឺរបបសន្តិសុខសង្គមជាអ្នកទូទាត់ឱ្យគាត់ តែខាងយើងមិនរង់ចាំទេ គឺអន្តរគមភ្លាមៗជួយដោះស្រាយជូនគាត់»។

ធនាគារអេស៊ីលីដា ត្រូវបានគេស្គាល់ថា ជាធនាគារមានបណ្ដាញ ប្រតិបត្តិការធំទូលាយគ្របដណ្ដប់ ទូទាំងព្រះរាជាណាចក្រកម្ពុជា និងបានពង្រីកតំបន់ប្រតិបត្តិការទៅកាន់ប្រទេសឡាវដោយមានបុគ្គលិក សរុបចំនួន ៩៩០នាក់និងមីយ៉ាន់ម៉ាមានបុគ្គលិកសរុបចំនួន ១៦០នាក់។ ធនាគារនៅក្នុងស្រុកមួយនេះ បច្ចុប្បន្នមានបុគ្គលិកសរុប ១១០១៦ នាក់ដែលភាគច្រើនស្ទើរតែជាជនជាតិខ្មែរទាំងអស់ដែលបម្រើការនៅ ២៥៣ការិយាល័យនៅ ២៥ខេត្តក្រុង។
ធនាគារ អេស៊ីលីដា បានចាប់បដិសន្ឋិឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទាន៕