Friday, May 22, 2015

Filled Under: , ,

iPhone 6s មាន​រ៉េម​ដល់ 2GB កាន់​តែ​ធំ និង​លឿន​ជាង​មុន ហើយ​ក៏​គ្មាន​ម៉េម៉ូរី​ទំហំ 16GB ទៀតដែរ

CamboReport

តើអ្នកទាំងអស់គ្នាមាន ចំណាប់អារម្មណ៍ ចង់ដឹង ចង់លឺ អំពីលក្ខណៈ ពិសេស របស់ទូរស័ព្ទ iPhone ជំនាន់ថ្មី ដែលនឹង ធ្វើការ ដាក់បង្ហាញ នៅខែកញ្ញា ខាងមុខនេះ ដែររឺទេ? នៅថ្ងៃនេះ ប្រភពសំងាត់ ដ៏គួរអោយ ទុកចិត្តមួយ បានធ្វើ ការបង្ហើប អំពីលក្ខណៈ ពិសេសរបស់ ទូរស័ព្ទ iPhone 6s ជាសាធារណៈ ហើយយើង ជឿថា អ្នកគាំទ្រ ផលិតផល មួយនេះនឹង ភ្ញាក់ផ្អើល អំពីលក្ខណៈសម្បត្តិ របស់វា។ ដូចយើងដឹង ហើយថា iPhone 6/ 6 Plus គឺជាទូរស័ព្ទ ដ៏ជោគជ័យមួយ ហើយទូរស័ព្ទ ស៊េរីក្រោយនេះ Apple នឹងធ្វើ អោយកាន់តែ ជោគជ័យ ថែមទៀត តាមរយៈបំលាស់ ប្តូរខាងក្រោមនេះ។

cover

បង្កើនរ៉េមដល់ 2GB ប្រភេទ LPDDR4

Apple នឹងបង្កើត រ៉េមរបស់ iPhone 6s/ 6s Plus ដល់ទំហំ 2GB ធំដូច iPad Air 2 ដែរ ក៏ប៉ុន្តែវា ជារ៉េម ប្រភេទ LPDDR4 បង្កើតដោយ Samsung និង SK Hynix ដែលវាអាច ដំណើរការ បានលឿន ជាងរ៉េម iPhone ស៊េរីមុន 2.5 ដង ហើយក៏ស៊ី ថ្មតិចផងដែរ។ Apple ក៏នឹងឈប់ បង្កើត iPhone ដែលមានអង្គផ្ទុកទិន្នន័យ ទំហំ 16GB ផងដែរ ពោលមាន ចាប់ពី 32GB ឡើងទៅ។

អេក្រង់ភ្ជាប់មកជាមួយបច្ចេកវិទ្យា Force Touch ដែលជាការវិវត្តន៍ដ៏ធំមួយ

Force Touch គឺជាបច្ចេកវិទ្យា បញ្ជាអេក្រង់ ដ៏ពិសេសមួយ ដែលវា អាចដឹង​ អំពីកម្លាំង ដែលអ្នក ប៉ះទៅលើអេក្រង់ និងរយៈពេល។ បច្ចេកវិទ្យានេះ អាចអោយយើង ធ្វើការ បញ្ជាអេក្រង់ បានកាន់តែ ទំនើប និងអស្ចារ្យជាងមុន ហើយក៏ ពិសេសផងដែរ នៅពេលដែល ប្រើប្រាស់ កម្មវិធី និងលេង ហ្គេមនានា។ យ៉ាងណាមិញ បច្ចេកវិទ្យានេះ នឹងគ្មាន ប្រយោជន៍ទេ នៅពេលដំបូង ព្រោះអីមិន ទាន់មាន កម្មវិធី និងហ្គេម ដែលអាច ដំណើរការ ជាមួយវាបាន។ បច្ចេកវិទ្យានេះ មានបំពាក់ រួចហើយ នៅលើ នាឡិកា Apple Watch​ និងកុំព្យូទ័រ MacBook ស៊េរីថ្មី ហេតុដូច្នេះហើយ យើងគ្មានភាព សង្ស័យទេថា វានឹង មានលើ iPhone រឺក៏អត់។

អេក្រង់ LED backlight វាកាន់តែស្តើង រួមជាមួយគ្រាប់ភ្លើង Flash ពីរគ្រាប់

អេក្រង់ LED វានឹងកាន់តែ ស្តើងថែមទៀត ដែលអរគុណទៅលើ បច្ចេកវិទ្យាថ្មី របស់ជប៉ុន។ ភ្លើង Flash LED នៅខាង ក្រោយវិញ ក៏នឹងមាន ចំនួនពីរគ្រាប់ វែងជាង មុនផងដែរ ដែលភ្លើងមួយ ជាភ្លើងត្រជាក់ មួយជា ភ្លើងក្តៅ ផ្គុំគ្នា ទៅ អាចអោយយើង ផ្តិតរូបនៅ កន្លែងងងឹត បានកាន់តែ ស្រស់ស្អាត។ កាមេរ៉ាវានេះ ផងដែរ ក៏នឹងបង្កើន ដល់ទំហំ​ 12 មេហ្គាភិចសែល ផងដែរ ប្រើប្រាស់ ស៊ិនស័រ របស់ក្រុមហ៊ុន Sony

maxresdefault

មានចំណាប់អារម្មណ៍ យ៉ាងណាដែរ ចំពោះលក្ខណៈ សម្បត្តិរបស់ iPhone 6s/ 6s Plus ? Apple ពិតជាបានបង្កើន សមត្ថភាពវា អោយខ្ពស់ខ្លាំង ណាស់មែនទេ? ទូរស័ព្ទទាំង ពីរនេះ នឹងចាប់ផ្តើម ការផលិត នៅខែមិថុនា នេះហើយ ដែលក្រុមហ៊ុន ប៉ាន់ស្មានថា នឹងលក់ បានប្រមាណ​ 50 លានគ្រឿង មុនបញ្ចប់ឆ្នាំ 2015​ ដែលនេះ គឺជារំពឹងទុក ដ៏ខ្ពស់មួយ ប៉ុន្តែវាគឺពិត ជាអាចទៅរួច ដោយសារតែវា ជាផលិតផល Apple។