ភាពល្អូកល្អិននៃជីវិតលើគ្រែរវាងគូស្វាមីភរិយាមួយចំនួនកាន់តែសាបរលាបទៅក្នុងខណៈពួកគេរស់នៅជាមួយគ្នាកាន់តែយូរឬបន្ទាប់ពីមានកូនច្រើននាក់ ប៉ុន្តែ នេះមិនមែនមានន័យថា ពួកគេឈប់ស្រឡាញ់គ្នានោះទេ ។ ផ្ទុយមកវិញ វាគ្រាន់តែជា អារម្មណ៍មួយដែលគិតថា អ្វីៗគឺហាក់នៅដដែលៗ ។ ត្រង់ចំណុចនេះ គេមិនអាចដាក់កំហុសទៅលើតែភាគីបុរសនោះឡើយ ។ ស្ត្រីក៏មានចំណែកមួួយផងដែរ ដ្បិតការតុបតែងខ្លួនគឺជារឿងមួយសំខាន់បំផុតដែលមិនអាចខ្វះបានក្នុងចំណែកនៃការទាក់ទាញប្តីរបស់ខ្លួន ។ ដូច្នេះដើម្បីរក្សាចំណាប់អារម្មណ៍ផ្លូវភេទបុរសជាស្វាមីមកលើខ្លួន ស្ត្រីដែលជាភរិយាគួរប្រតិបត្តិកិច្ចការមួយចំនួន ៖
១- បង្កើតបរិយាសកាសស្រើបស្រាលក្នុងពេលងូតទឹក ៖
បុរសមួយចំនួនអាចនឹងចូលចិត្តសេចក្តីស្នេហាក្រោមដំណក់ទឹកផ្កាឈូក ។ ការប៉ះពាល់លើរាងកាយតាមរយៈសកម្មភាពដូចជា ការដុសក្អែលជាដើមអាចជាការបញ្ឆេះអារម្មណ៍ផ្លូវភេទ ។ វានឹងនាំឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លាសម្រាប់ការចាប់ផ្តើមសកម្មភាពបន្ទាប់ ។
២- ព្យាយាមរំលឹកស្នេហ៍គ្រាដំបូង ៖
ចូរបញ្ឆេះតណ្ហាពីយុវវ័យរបស់អ្នកតាមរយៈការបបួលស្វាមីធ្វើសកម្មភាពដែលធ្លាប់ធ្វើកាលពីស្រឡាញ់គ្នាគ្រាដំបូងតួយ៉ាងដូចជាទៅមើលកុន… ។
៣- តុបតែងខ្លួនដោយការស្លៀកពាក់សិចស៊ីបញ្ចេញសាច់ ៖
ការស្លៀកពាក់បញ្ចេញសាច់ដើរទៅមកឱ្យស្វាមីឃើញអាចជាការទាក់ទាញអារម្មណ៍ភេទមួយផងដែរ ។ ទោះតិចឬច្រើនក្តី បុរសជាស្វាមីអាចនឹងចោលភ្នែកមើលដំណើរពើងទ្រូងរបស់អ្នក ។
៤- រាំរបៀបសិចស៊ីបង្អួតស្វាមី ៖
ការរាំពត់ពេនខ្លួនរបៀបជាសិចស៊ីឬធ្វើកាយវិការក្រមិចក្រមើមអាចជាវិធីល្អមួយនៃការទាក់ទាញផងដែរ ។
៥- ប្រើភាសាកាយវិការ ៖
ការរៀនពីបច្ចេកទេសប្រើភាសាកាយវិការអាចធ្វើឱ្យបុរសជាស្វាមីបានដឹងថា អ្នកចាប់អារម្មណ៍លើអ្វីមួយ ។ ព្យាយាមនិងធ្វើត្រាប់តាមសកម្មភាពមួយចំនួនរបស់គេ ហើយប្រសិនជាគេទ្រោបខ្លួនលើអ្នក នោះជាឱកាសរបស់អ្នកហើយ ។
៦- និយាយលលេង ៖
បុរសចូលចិត្តការនិយាយបែបខិលផងដែរ ។ អ្នកអាចខ្សឹបដាក់ត្រចៀកគេប្រាប់ពីបំណងឬចំណង់របស់ខ្លួន ៕