ផលិតផលក្នុងស្រុកសរុប ឬ ហៅថា GDP គឺជាតម្លៃទីផ្សារ នៃគ្រប់ផលិតផលទាំងអស់របស់ប្រទេសមួយក្នុងអំឡុងពេលមួយច្បាស់លាស់ ដែលនេះជាវិធីសាស្ត្រមួយដើម្បីធ្វើឲ្យគេងាយស្រួលកំណត់តើប្រទេសណាដែលជាប្រទេសមានជាងគេ ។
១០) ប្រទេសបារ៉ែន ផលិតផលក្នុងស្រុកសរុប GDP៣៤ ៥៨៤ ដុល្លារ
បារ៉េន ជាប្រទេសកូនកោះដ៏តូចមួយនៅឈូងសមុទ្រ ពែក្ស (Persian) ភាគខាងលិចដោយមានផ្ទៃក្រឡា បណ្តោយប្រវែងជាង ៥៤ គីឡូម៉ែត្រ និង ទទឹងជាង ១៧ គីឡូម៉ែត្រ ប៉ុណ្ណោះ។ ប្រទេសនេះមានអត្រាប្រជាជនច្រើនជាង ១,២ លាននាក់ ហើយមានមនុស្ស ៦០០ ០០០ នាក់គ្មានជាតិសាសន៍ ប្រាក់ចំណូលសំខាន់របស់របស់ប្រទេសនេះបានមកពីវិស័យធនាគារ ទេសចរណ៍ និង ប្រេង ។
៩) ប្រទេសអ៊ីស្រាអែល ផលិតផលក្នុងស្រុកសរុប GDP ៣៤ ៧៧០ ដុល្លារ
អ៊ីស្រាអែល មានអត្រាប្រជាជនច្រើនជាង ៨ លាននាក់ ហើយ ៦ លាននាក់គឺជាជនជាតិ ជ្វីស (Jewish) ហើយនៅសល់ក្រៅពីនេះគឺជាជាតិសាសន៍លាយបញ្ចូលគ្នា ។ ប្រទេសនេះផ្ដោតសំខាន់ទៅលើឧស្សាហកម្ម និង ការអភិវឌ្ឍបច្ចេកវិទ្យា ហើយចំណូលមួយទៀតគឺបានមកពី ផ្នែកទេសចរណ៍សាសនា ។
៨) ប្រទេសជប៉ុន ផលិតផលក្នុងស្រុកសរុប GDP ៣៦ ៨៩៩ ដុល្លារ
ជប៉ុនមានមានអត្រាប្រជាជនច្រើនជាង ១២៦ លាននាក់ ហើយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី ៣ នៅលើពិភពលោក ដោយផ្នែកលើផលិតផលក្នុងស្រុកសរុប ហើយជប៉ុនជាប្រទេសធំទី ៤ ខាងការនាំចេញ និង នាំចូល ។
៧) ប្រទេសគុយវ៉ែត ផលិតផលក្នុងស្រុកសរុប GDP ៣៩ ៧០៦ ដុល្លារ
ប្រទេស គុយវ៉ែត មានអត្រាប្រជាជន ២,២ លាននាក់ ហើយជាប្រទេសធំលំដាប់ទី ៥ លើការផ្គត់ផ្គង់ប្រេងនៅលើពិភពលោក ។
៦) កោះតៃវ៉ាន់ ផលិតផលក្នុងស្រុកសរុប GDP ៣៩ ៧៦៧ ដុល្លារ
នៅពាក់កណ្តាលសតវត្សទី ២០ សេដ្ឋកិច្ច របស់កោះតៃវ៉ាន់បានរីកលូតលាស់យ៉ាងឆាប់រហ័ស និង ជាប្រទេសឧស្សាហូបនីយកម្ម ដោយបានធ្វើឲ្យប្រទេសនេះមានភាពជឿនលឿនលើវិស័យសេដ្ឋកិច្ច ។
៥) ប្រទេសប្រ៊ុយណេ ផលិតផលក្នុងស្រុកសរុប GDP ៥៥ ១១១ ដុល្លារ
មូលនិធិរូបិយវត្ថុអន្តជាតិ IMF បានចាត់ប្រទេសប្រ៊ុយណេនៅក្នុងចំណាត់ថ្នាក់លេខ ៥ ជាប្រទេសមានបំផុតក្នុងចំណោម ប្រទេសដែលនាំប្រេងចេញ និង ឧស្ម័នធម្មជាតិ ទាំង ១៨២ ប្រទេស ។
៤) ទីក្រុងហុងកុង ផលិតផលក្នុងស្រុកសរុប GDP ៥៥ ៣៨៣ ដុល្លារ
ទៅក្រុងហុងកុង ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដ៏សំខាន់បន្ទាប់ពីទីក្រុង ឡុងដ៍ និង ក្រុង ញីវយ៉ក ហើយទីក្រុងនេះត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំជាងគេនៅអាស៊ី។
៣) ទីក្រុងម៉ាកាវ ផលិតផលក្នុងស្រុកសរុប GDP ៥៩ ៤៥១ ដុល្លារ
ទីក្រុងម៉ាកាវ ត្រូវបានគេចាត់ទុកថាជាទីក្រុង Las Vegas នៅអាស៊ី ដែលផ្ដោតសំខាន់ លើឧស្សាហកម្មល្បែង និង វិស័យពាណិជ្ជកម្មទេសចរណ៍ ។
២) ប្រទេសសិង្ហបុរី ផលិតផលក្នុងស្រុកសរុប GDP ៦៤ ៥៨៤ ដុល្លារ
ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃប្រទេសសិង្ហបុរី ធ្វើឲ្យប្រទេសមួយនេះមានឥទ្ធិពលខ្លាំងក្លាលើសេដ្ឋកិច្ចក្នុងតំបន់ និង សកលលោក ។ សិង្ហបុរី ជាប្រទេស មានវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ និងជាប្រទេសដែលមានភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម រួមទាំងផ្អែកលើវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ផងដែរ ។
១) ប្រទេសកាតារ ផលិតផលក្នុងស្រុកសរុប GDP ៩៨ ៨១៤ ដុល្លារ
សេដ្ឋកិច្ច សំខាន់របស់ប្រទេសកាតារ ពឹងផ្អែកលើប្រេង និង ឧស្ម័នធម្មជាតិ ដោយចំនួន ១៤% នៃគ្រួសារនៅក្នុងប្រទេសកាតារ ជាសេដ្ឋី ខណៈពេល ៩៤% ជាកម្លាំងពលកម្មដែលសុទ្ធជាជនចំណាកស្រុក៕
ប្រែសម្រួល៖ ស៊ាន សំបុក
ប្រភព៖ richestlifestyle