Sunday, July 12, 2015

Filled Under: , , , , , , , ,

តួ​កុន​ស៊ិច​វ័យ​​៨០​ឆ្នាំ​ថត​មិន​តិច​ជាង​​​៣០០​​រឿង ​​នៅ​បន្ត​អាជីព​រហូត​មក​ដល់​បច្ចុប្បន្ន


គ្រាន់​តែ​អាន​ចំណង​ជើង​ភ្លាម​ វា​ប្រហែល​ជា​ធ្វើ​ឲ្យ​ប្រិយមិត្ត​អស់​សំណើច​ និង​នឹក​ឆ្ងល់​ក្នុង​ចិត្ត​បាត់​ទៅ​ហើយ​ ព្រោះ​ថា​វា​មិន​ដែល​មាន​មនុស្ស​ឯ​ណា​ មាន​អាយុ​ដល់​៨០​ឆ្នាំ​ទៅ​ហើយ​ នៅ​មាន​កម្លាំង​ប្រព្រឹត្ត​រឿង​បែប​នេះ​ទៀត។​

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ វា​គឺ​ជា​រឿង​ពិត​ ហើយ​ដើម្បី​ឲ្យ​ប្រិយមិត្ត​អស់​ចម្ងល់​ទាក់​ទង​នឹង​រឿង​នេះ​ យើងខ្ញុំ ​នឹង​លើក​យក​ប្រវត្តិ​របស់​លោកតា​ម្នាក់​នេះ​មក​បង្ហាញ​ជូន​ប្រិយមិត្ត​ឲ្យ​ បាន​ដឹង​តែ​ម្ដង។​ ដូច្នេះ​សូម​អញ្ជើញ​អាន​ដោយ​រីករាយ។​

លោកតា​ Shigeo Tokuda ​កើត​ក្នុង​ខែ​សីហា​ ឆ្នាំ​១៩៣៤ ក្នុង​ប្រទេស​ជប៉ុន​ គាត់​ធ្លាប់​ធ្វើ​ការ​ជា​ភ្នាក់​ងារ​ធ្វើ​ដំណើរ​ម្នាក់​ ហើយ​ចូល​និវត្តន៍​នៅ​អាយុ​៦០​ឆ្នាំ។​ លោកតា​បាន​និយាយ​ថា​ ក្រោយ​ពេល​ចូល​និវត្តន៍​ គាត់​គ្មាន​អ្វី​ធ្វើ​នោះ​ទេ​ ដូច្នេះ​គាត់​ក៏​សម្រេច​ចិត្ត​ចាប់​ផ្ដើម​អាជីព​ទី​ពីរ ​ជា​តារា​សម្ដែង​រឿង​អាសអាភាស​នេះ​តែ​ម្ដង​ទៅ។​

គាត់ ​តែង​ទៅ​ទិញ​វីដេអូ​រឿង​អាសអាភាស​ ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ផលិត​រឿង​នេះ​ (ព្រោះ​គាត់​មិន​ហ៊ាន​ទៅ​ទិញ​នៅ​តាម​ហាង​នោះ​ទេ)​ ហើយ​គាត់​ក៏​ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​ជា​មួយ​អ្នក​ដឹក​នាំ​រឿង​។​ គាត់​ត្រូវ​បាន​គេ​ណែនាំ​ ឲ្យ​ចូលរួម​សម្ដែង​ក្នុង​រឿង​អាសអាភាស​ ព្រោះ​រឿង​អាសអាភាស​ដែល​សម្ដែង​ដោយ​មនុស្ស​ចាស់​ពិត​ជា​មាន​ការ​ពេញ​និយម​ខ្លាំង​ណាស់​សម័យ​នេះ ​ហើយ​​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក​ដល់​ពេល​នេះ​  គាត់​ថត​បាន​ចំនួន​៣៥០​រឿង​រួច​មក​ហើយ​ ហើយ​បើ​យោង​តាម​សម្ដី​របស់​អ្នក​ដឹក​នាំ​រឿង​ម្នាក់​បាន​និយាយ​ថា ​លោក​តា​ជា​ Superstar​ ទៀត​ផង។​



ដំបូង ​ឡើយ​ ផលិតកម្ម​ Ruby​ បាន​ចាប់​ផ្ដើម​ថត​តែ​រឿង​ប្រភេទ​មនុស្ស​ពេញ​វ័យ​ ​និង​​មនុស្ស​ដែល​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ​ប៉ុណ្ណោះ​ តែ​ដោយ​សារ​ប្រជាប្រិយ​ភាព​រឿង​អាសអាភាស​ដែល​សម្ដែង​ដោយ​មនុស្ស​ចាស់​មាន​ ការ​កើន​ឡើង​ខ្លាំង​ ផលិតកម្ម​នេះ​ក៏​ចាប់​ផ្ដើម​ផលិត​រឿង​ដែល​មាន​តួ​សម្ដែង​ដែល​មាន​អាយុ​៧០​ឆ្នាំ​មួយ​ទៀត ​ហើយ​លោកតា​ក៏​បាន​ក្លាយ​ជា​តួ​ឯក​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ផលិត​រឿង​ប្រភេទ​នេះ​។​

លោកតា ​ Tokuda​ ធ្វើ​ការ​ជាមួយ​ ទាំង​តារា​ស្រី​ក្មេងៗ​ និង​ចាស់​ៗ​ ដែល​ក្នុង​នោះ​លោកតា​ក៏​ធ្លាប់​បាន​សម្ដែង​ជាមួយ​តារា​ស៊ិច​ជើង​ចាស់​អាយុ​ ៧២​ឆ្នាំ​ លោក​យាយ​ Fujiko Ito​ ផង ​ដែរ​ ហើយ​វា​ថែម​ទាំង​មាន​សេចក្ដី​រាយការណ៍​មក​ថា​ រឿង​អាសអាភាស​ដែល​សម្ដែង​ដោយ​មនុស្ស​ចាស់ ​រក​ចំណូល​បាន​ដល់​ទៅ​២០ ​ទៅ​៣០​ភាគរយ​ឯណោះ​សម្រាប់​ក្រុមហ៊ុន។​

តារា​សម្ដែង​ប្រុស​ជា​ទូទៅ​ មិន​សូវ​បញ្ចេញ​ឈ្មោះ​ទេ​ ក្នុង​រឿង​ស៊ិច​ជប៉ុន​ ប៉ុន្ដែ​សម្រាប់​លោកតា​ Tokuda​ វិញ គាត់​មិន​ត្រឹមតែ​បញ្ចេញ​ឈ្មោះ​ទេ គាត់​ថែម​ទាំង​មាន​និមិត្ត​សញ្ញា​ផ្ទាល់​ខ្លួន ​សម្រាប់​វីដេអូ​រឿង​ដែល​គាត់​បាន​ថត​ទៀត​ផង ហើយ​វីដេអូ​ដែល​គាត់​បាន​សម្ដែង​នីមួយៗ​ ​មាន​ការ​ចូលរួម​ពី​សំណាក់​តួ​ស្រី​ស្អាតៗ​ដែល​មាន​អាយុ​ខុស​ៗ​គ្នា​ជា​ច្រើន។​

ជា ​ចុងក្រោយ​លោកតា​បាន​និយាយ​ទាំង​អស់​សំណើច​ថា​ គាត់​ចង់​បន្ត​ធ្វើ​ការងារ​នេះ​រហូត​ដល់​គាត់​មាន​អាយុ​៨០​ឆ្នាំ​ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​លោក​តា​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រទេស​មួយ​ ចំនួន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ នៅ​ពេល​ដែល​ប៉ុស្តិ៍​ទូរទស្សន៍​ដ៏​ល្បី​ CNN​ បាន​ធ្វើ​ការ​ផ្សាយ​ពី​ជីវប្រវត្តិ​របស់​គាត់​ ហើយ​ឥឡូវ​នេះ​ក្រុមហ៊ុន​ Ruby​ ក៏​មាន​គម្រោង​​នាំ​ចេញ​រឿង​ដែល​សម្ដែង​ដោយ​លោក​តា​ទៅ​លក់​នៅ​សហរដ្ឋ​ អាមេរិក​ផង​ដែរ។