Sunday, August 16, 2015

Filled Under: , , ,

ហេតុផល​ដែលប្រុសៗ​គួរតែចេះញ៉ែ

តើ​អ្នក​ធ្លាប់​បាន​គិត​ទេ​ថា​ហេតុអ្វី​បាន​ជា​អ្នក​គួរ​តែ​ចេះ​ញ៉ែ ​ឬតើ​ការ​ញ៉ែ​ទទួល​បាន​អត្ថប្រយោជន៏​អ្វីខ្លះ? ជាធម្មតា​ មនុស្ស​ដែល​ចេះ​ញ៉ែ​ត្រូវ​បាន​អ្នក​ដទៃ​គិត​ថា​ ជា​មនុស្ស​មិន​ល្អ​ ឬអាច​ហៅ​បាន​ថា​ជា​មនុស្ស​​ឃើញ​ស្រី​មិន​បាន។​ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នកយល់​ពី​ទស្សនៈ​នៃ​ការញ៉ែ ​នោះ​អ្នក​នឹង​ដឹង​ថា​ វា​មិន​អាក្រក់​អ្វី​ឡើយ។​

តាមរយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា​ មនុស្ស​ភាគ​ច្រើន​ញ៉ែ​ ដើម្បី​​ទាក់​ទាញ​ចំណង់​ផ្លូវភេទ​ពី​អ្នក​ណា​ម្នាក់។​

ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​មួយ​ចំនួន​ដែល​អ្នក​ត្រូវតែ​គិត​ឲ្យ​បាន​ច្បាស់​អំពី​ការញ៉ែ៖​

អ្នក​នឹង​បាន​ក្លាយ​ជាមនុស្សមានទំនាក់ទំនងដ៏ល្អ

នៅ​ពេល​អ្នក​កំពុង​តែ​និយាយ​ទំនាក់​ទំនង​ជាមួយ​នឹង​មិត្ត​ភក្តិ​ថ្មី​​របស់​អ្នក​ ​ភ្លាម​នោះ​​ស្រាប់​តែ​ស្ងាត់​ ហើយ​អ្នក​រក​នឹក​ពាក្យ​​សម្តី​ដើម្បី​និយាយ​បន្ត។​ ការ​បន្ត​ពាក្យ​​សម្តី​​មិន​ចេះ​​ដាច់​ជា​រឿង​មួយ​សំខាន់​ និង​ពិបាក​បំផុត។ ​អ្នក​ចេះ​ញ៉ែ​មិន​ដូច​គ្នា​​ទាំង​អស់​ឡើយ។​ នៅ​ពេល​អ្នក​ញ៉ែ​​អ្នក​ណា​​ម្នាក់​ អ្នក​នឹង​ត្រូវ​លេង​កំប្លែង​ឬបញ្ចប់​នូ​វ​រឿងល្អ​ ដើម្បី​ទាក់​ទាញ​ការ​ឆ្លើយ​តប​មកវិញ។​ វិធី​នេះ​អាច​ជួយ​បង្កើត​ការ​យល់​ពី​គ្នា​កាន់​តែ​​​ច្រើន​ឡើង ​និង​​ធ្វើឲ្យ​មនុស្ស​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​បាន​ឆាប់​រហ័ស។​

បង្កើនទំនុកចិត្តរបស់អ្នក
ការ​ញ៉ែ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​អារម្មណ៏​ល្អ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ការ​បាន​ឃើញ​មនុស្ស​ម្នាក់​មាន​ក្តីសុខ​ ហើយ​សើច​ចំពោះ​រឿង​កំប្លែង​របស់​អ្នក​ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៏​ល្អ​ចំពោះ​ខ្លួន​ឯង​ផងដែរ។​ ត្រូវ​ចង​ចាំ​ទុក​រឿង​អាថ៌​កំបាំង​តិច​តួច​ថា ​អ្នក​មាន​​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​កាន់​តែ​ច្រើន, មនុស្ស​​នឹង​មក​រក​អ្នក​កាន់​តែ​ច្រើន។ ​វិធី​នេះ​អាច​ជួយ​ជម្រុញ​ដល់​ទំនុក​ចិត្ត​ និង​ជំនឿ​ជាក់​លើ​ខ្លួន​ឯង។​

ជួយពង្រឹងស្នេហារបស់អ្នក

អ្នក​អាច​នឹង​ភាន់​ច្រលំ​​ចំពោះ​រឿងនេះ!​ វិធី​នេះ​គឺ​គ្រាន់​តែ​​សម្រាប់​មនុស្ស​ដែល​មាន​​ទំនាក់​ទំនង​ស្នេហា​ជា​មួយគ្នា។​ គ្មាន​ហេតុ​ផល​ណា​ត្រូវ​បញ្ឈប់​ការ​ចែចង់​គូ​ស្នេហ៏​របស់​អ្នក​ឡើយ​ ក្រោយ​ពេល​រៀប​ការ​ជា​មួយ​គ្នា​រួច។​ ការ​ចែចង់​គូស្នេហ៏​របស់​អ្នក​អាច​​ជួយ​រក្សា​ចំណង​ស្នេហា​​របស់​អ្នក​ឲ្យ​បាន​ល្អ។ ​រក្សា​ក្តីសុខ​ឲ្យ​​គូស្នេហ៏​របស់អ្នក​ដោយ​ការ​ចែ​ចង់​គេ។​

ធ្វើឲ្យអ្នកមានអារម្មណ៏ល្អ

នៅ​ពេល​អ្នក​បាន​ធ្វើ​ឲ្យ​គូ​ស្នេហ៏​របស់​អ្នក​មាន​អារម្មណ៏​ល្អ​ អ្នក​ក៏ទទួល​បាន​អារម្មណ៏​ល្អ​ដូចគ្នា។​ អ្នក​ត្រូវ​ដឹង​ពី​​សក្តានុពល ​និង​ភាព​ថ្កុំថ្កើង​របស់​អ្នក​នៅ​​ក្នុង​ផ្លូវ​ល្អ​ ព្រោះ​វា​អាច​ជួយ​ឲ្យ​ចិត្ត​គំនិត​របស់​អ្នក​កាន់​តែ​ខ្ពស់​ឡើង។​

កាត់បន្ថយភាពតានតឹង
នៅ​ពេល​អ្នក​ចែ​ចង់​មនុស្ស​ម្នាក់​ដែល​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ និង​ក្រៀម​ក្រំ​​ក្នុង​ចិត្ត​ ឲ្យ​ប្រែ​ក្លាយ​ជា​សប្បាយ​ចិត្ត​បាន​ជា​មួយ​នឹង​ភាព​កំប្លែង​អស់​សំណើច​របស់​អ្នក។​ វា​នឹង​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​​ចេញ​ពី​​​មនុស្ស​ម្នាក់​នោះ។​ វា​បាន​ធ្វើ​ឲ្យ​​គេ​បាន​សម្រាក​ចិត្ត​ ព្រោះ​គេ​បា​ន​ផ្តោត​ច្រើន​ទៅ​លើ​អ្វី​ដែល​អ្នក​​កំពុង​និយាយ​ហើយ​ធ្វើ​ឲ្យ​គេ​រីក​រាយ​ភ្លាម​ ភ្លេច​អស់​រឿង​រ៉ាវ​ដែល​រំខាន​ដល់គេ។​គេ​ចាប់​ផ្តើម​មាន​អារម្មណ៏​​ល្អ ​ហើយ​អរគុណ​អ្នក។​

ជួយឲ្យបានជួបនឹងមនុស្សថ្មី

ប្រសិន​បើ​អ្នក​ជា​មនុស្ស​ប៉ិនញ៉ែ ​អ្នក​ជា​មនុស្ស​​ដែល​មាន​គេចូល​ចិត្តច្រើន។​ អ្នក​ស្គាល់​មនុស្ស​ថ្មីៗ​ជាច្រើន​នៅ​ក្នុង​សង្គម។​

ជួយជម្រុញដល់ប្រព័ន្ធភាពស៊ាំ

តាម​ការ​សិក្សា​ជា​ច្រើន​បាន​ណែនាំ​ថា ​មនុស្ស​ដែល​ពូកែ​ចែចង់​គេ​ ច្រើន​តែ​មាន​បរិមាណ​កោ​សិកា​ឈាម​​សខ្ពស់​ ដែល​អាច​ជួយ​បង្កើន​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។​ ដូច្នេះ​ហេតុ​អ្វី​ត្រូវ​គិត​ដល់​ទៅ ២ដង​មុន​នឹ​​ង​ចែចង់​គេ​ ព្រោះ​វា​អាច​ជួយ​ឲ្យ​​អ្នក​មាន​រាង​ស្លីម​ស្អាត៕​