Monday, August 3, 2015

Filled Under: , , , ,

រកឃើញ​​ សត្វ​ចម្លែក ​នៅក្រោម​ដី នា​ប្រទេស​ឥណ្ឌា

​​

សភាវៈ​ចម្លែក​មួយ ដែល​ស្រដៀង​មនុស្ស និង​ស្វា​ផង បាន​បង្ក​ការភ្ញាក់ផ្អើល គ្រា​គេ​រកឃើញ​វា​នៅក្រោម​ស្រទាប់ដី នា​ប្រទេស​ឥណ្ឌា ។​

​គេហទំព័រ News Nation របស់​ ឥណ្ឌា ឲ្យ​ដឹងថា ពលរដ្ឋ​ នៅ​ភូមិ Bawadi, ទីក្រុង Jodhpur រដ្ឋ Rajasthan ពិត​ជា ស្រឡាំងកាំង និង​ភ្ញាក់ផ្អើល​ យ៉ាងខ្លាំង ខណៈពេល​ ឃើញ​សត្វ​ចម្លែក អំឡុងពេល​ពួកគេ​ជីក​អណ្តូង​យក​ទឹក​ប្រើប្រាស់ ។​ 

​គេហទំព័រខាងលើពណ៌នា​ថាវា​មាន​លក្ខណៈ​ពិសេស​ ប្រហាក់ប្រហែល​នឹង​ រាងកាយ ​របស់​ ​មនុស្ស ទោះបី​ទ្រង់ទ្រាយ​របស់​វា​តូច​ជាង។ 

ពិសេស ភ្នែក ទាំង​គូ​ លៀន​ចេញ ជា ហេតុ​នាំ​ឲ្យ​ អ្នកមើល​នាំគ្នា​ខ្លាច ។ ក្រៅពីនោះ វា​មាន​ម្រាមដៃ ៤ ពុំមាន​មេដៃ​ទេ។​

​បច្ចុប្បន្ន រូបភាព​របស់​សត្វ​ចម្លែក​នេះ ត្រូវបាន​ចែករំលែក​ពាសពេញ​ពិភពលោក តែ​វា​ជា​សត្វ​អ្វី​នោះ គេ​នៅ​ពុំទាន់​សន្និដ្ឋាន​បានទេ ។

​អ្នកខ្លះ​ថា​ជា​សត្វ​ទើប​កើត និង​ខ្លះ​ទៀតថា​ជា​ទារក​ក្នុង​គភ៌ ដែលមាន​ការប្រែប្រួល​ហ្សែ​ន ។​​ទោះយ៉ាងណា គេ​នៅ​រង់ចាំ​ចម្លើយ​របស់​អ្នកវិទ្យាសាស្ត្រ៕