ឈាមអាចមានទំនាក់ ទំនងជាមួយនឹង សុខភាពរបស់ យើងជាងនេះទៀត វាក៏កំនត់លើការ បញ្ចេញសកម្មភាព ទាក់ទងជម្ងឺ និងអារម្មណ៏។
នាពេលបច្ចុប្បន្ននេះ គេបានរកឃើញថា សុខភាពក៏ មានការទាក់ទងជាមួយនឹង ប្រភេទនៃ ក្រុមឈាមដែរ។
ចំពោះឈាមប្រភេទ O បើប្រៀបធៀបនឹងក្រុមឈាម ដ៏ទៃទៀត វាជាឈាម ដែលល្អជាងគេ ព្រោះថា ភាពប្រឈមមុខនឹងការកើតជម្ងឺស្ទះសសៃឈាមបេះដូង ឫជម្ងឺគាំងបេះដូង ជាដើម មាន ភាគរយតិចតួច។
មិនត្រឹមតែប៉ុណ្ណោះវាអាច ធ្វើអោយយើងមិន ឆាប់ឆ្លងជម្ងឺគ្រុនចាញ់បានដែរ។ រីឯក្រុមឈាម AB វិញ គឺមានការប្រឈមមុខ ខ្ពស់ទាក់ទង នឹងការចងចាំ។
ក្រុមឈាមប្រភេទ O គឺអាចជៀសផុតពីការកើតជម្ងឺមហារីកផ្សេងៗ។ សរុបសេចក្តីមក ក្រុម ឈាមប្រភេទ O គឺអាចជួយយើងអោយ មានប្រព័ន្ធការពារ រាងកាយ ប្រសើរជាងក្រុមឈាម ប្រភេទដ៏ទៃ។
អំពីប្រភេទឈាមO ៖
ប្រភេទឈាម និងសុខភាព៖ គ្រប់ប្រភេទឈាមទាំងអស់ សុទ្ធតែមានអង់ទីគ័រ ដើម្បីការ ពារ ខ្លួន យើងពីការឆ្លងជម្ងឺផ្សេងៗ។
ប៉ុន្តែសម្រាប់ ក្រុមឈាម O វិញ គ្មាន អង់ទីគ័រទេ ដូច្នេះ ប្រភេទឈាម មួយនេះ អាច បញ្ចូល អោយមនុស្ស ដែលមានប្រភេទផ្សេងបាន។
ចំនុចខ្លាំង និងចំនុចខ្សោយរបស់ឈាមប្រភេទ O៖ អ្នកមាន ក្រុមឈាមប្រភេទ O មាន ជាតិ អាស៊ីត ខ្ពស់ នៅក្នុងក្រពះ ដែលអាចជួយសម្រួល ដល់ការរំលាយជាតិខ្លាញ់ និងប្រូតេ អ៊ីន។
ប៉ុន្តែក្រុមឈាមប្រភេទនេះ អាចបំលែងជាតិ Carbohydrates អោយទៅជាខ្លាញ់រុំបេះដូង។
ទាក់ទងនឹងអារម្មណ៏៖ មនុស្សដែលស្ថិតនៅក្នុងក្រុមឈាមនេះ ឆាប់ខឹង និងមានកម្លាំង ខ្លាំង ក្នុងការធ្វើអ្វីមួយ។ ហើយ មនុស្ស នៅ ក្នុង ក្រុម ឈាមនេះ មិនគួរ ណា ទទួល ទាន ភេសជ្ជៈ ដែល មាន ជាតិ Caffeineឡើយ ៕
Monday, August 10, 2015
Filled Under: សុខភាព
ស្វែងយល់ពី ក្រុមឈាម ប្រភេទO
Socialize It →
|
|
|