ការភ្លេចភ្លាំងគឺជាបញ្ហាដែលកើតមានជាញឹកញាប់មួយរបស់មនុស្សចាស់។ បើសិនជាជីវិតយើងមានភាពល្អប្រសើ អ្នកដែលសម្បូរនូវបទពិសោធន៍ពួកគេនឹងមានការចងចាំកាន់តែល្អ។
ប៉ុន្តែពិតណាស់ ខួរក្បាលរបស់មនុស្សយើងក៏ចេះចាស់ដែរ ហើយសមត្ថភាពរបស់វាក៏នឹងថយចុះទៅតាមគ្នាផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មានវិធីសាស្ត្រតាមបែបធម្មជាតិដ៏អស្ចារ្យមួយចំនួនអាចជំរុញដល់សមត្ថភាពនៃការចងចាំរបស់មនុស្សបានដូចជា៖
ញ៉ាំអាហារជាទៀងទាត់
ខួរក្បាលគ្រាន់តែជាផ្នែកមួយ ២ ទៅ៣ភាគរយប៉ុណ្ណោះនៃទម្ងន់ខ្លួនសរុប ប៉ុន្តែវាត្រូវការថាមពលរបស់ខ្លួនវារហូតដល់ ២០ភាគរយ ដូច្នេះការផ្តល់ជាចំហេះដល់វាបានគ្រប់គ្រាន់ នឹងជួយដល់មុខងាររបស់វាកាន់តែប្រសើរ។
អាហារអស្ចារ្យ
ស្ពៃស្ពីណាច ស្ត្របឺរី និងបឺរី ត្រូវបានគេស្គាល់ថាជាអាហារអស្ចារ្យ ព្រោះវាជួយពង្រឹងដល់សមត្ថភាពខួរក្បាល។ ដូច្នេះអ្នកគួរតែញ៉ាំវាឱ្យបានច្រើន។
ញ៉ាំភេសជ្ជៈក្តៅៗ
តែ និងកាហ្វេនឹងជួយភ្ញោចដល់ខួរក្បាល ព្រមទាំងបង្កើនការចងចាំកាន់តែច្រើន និងមានប្រសិទ្ធភាព។
ចៀសវាងគ្រឿងស្រវឹង
តើអ្នកជឿរឿងនេះឬអត់ ទោះបីជាយ៉ាងណាក៏ដោយ គ្រឿងស្រវឹងគឺជារឿងអាក្រក់មួយសម្រាប់ការរក្សាភាពចងចាំរបស់មនុស្ស។
ប្រើប្រាស់វីតាមីន
ការញ៉ាំថ្នាំបំប៉នដ៏ល្អមួយ ជាពិសេសអាស៊ីតហ្វូលិក នឹងជួយដល់អ្នកក្នុងការចងចាំកាន់តែល្អជាងមុន។
បន្ថយស្ត្រេស
ចូរព្យាយាមកាត់បន្ថយស្ត្រេសក្នុងជីវិតបន្តិចទៅ តាមរយៈការបន្ធូរអារម្មណ៍ ឬតាំងសមាធិ ព្រោះវាអាចកាត់បន្ថយសម្ពាធក្នុងខួរក្បាលបាន។
លេងហ្គេមឱ្យបានច្រើន
ហ្គេមកម្សាន្តសម្រាប់បង្កើនស្មារតីដូចជា ហ្គេមផ្គុំអក្ស ឬរូបភាពសុទ្ធតែជួយពន្លឿនដល់ភាពវាងវៃរបស់អ្នកបានទាំងអស់។
ហាត់ប្រាណ
មានហេតុផលជាច្រើនសម្រាប់រឿងនេះដែលនិយាយថា កាហាត់ប្រាណនឹងជួយឱ្យខួរក្បាលមានសុខភាពល្អ៕