១) ធ្វើឲ្យខ្លួនឯងជាមនុស្សមានភាពអត់ធ្មត់ខ្ពស់
នៅពេលដែលនរណាម្នាក់នៅកន្លែងធ្វើការ ឬ នៅផ្ទះធ្វើអ្វីមួយខុសពីការរំពឹងទុករបស់អ្នកនោះអ្នកគួរជៀសវាងពីការប្រតិកម្មភ្លាមៗចំពោះរឿងនោះ ដោយគ្រាន់តែដើរចេញឲ្យឆ្ងាយ ហើយចំណាយពេលបន្តិចដើម្បីពិចារណានូវរឿងដែលបានកើតឡើង។ ដូច្នេះការរក្សានូវភាពអត់ធ្មត់អាចធ្វើឲ្យអ្នកបង្កើននូវភាពប្រុងប្រយ័ត្នមួយកម្រិតថែមទៀតមុនអ្នកធ្វើការសម្រេចចិត្តវិនិច្ឆ័យទៅលើកំហុសនោះដែលវាអាចធ្វើឲ្យដៃគូវិនិយោគ អ្នករួមការងារ ពេញចិត្តទង្វើដែលអ្នកធ្វើ។
២) ជ្រើសរើសអ្នកដែលមានទេពកោសល្យ
នៅពេលដែលនៅជុំវិញខ្លួនអ្នកពោរពេញដោយមនុស្សប្រកបដោយទេពកោសល្យឈ្លាសវៃ នោះក៏ជាផ្នែកមួយដែលជួយអភិវឌ្ឍឲ្យខ្លួនអ្នកមានទម្លាប់មួយជាលក្ខណៈប្រកបដោយភាពដឹកនាំ ទោះពីអាជីវកម្មរបស់អ្នកមិនតម្រូវការខ្លាំងពីពួកគេតែពួកគេអាចធ្វើឲ្យអ្នកមានការអភិវឌ្ឍខ្លួនក្លាយជាអ្នកដឹកនាំឆ្នើមមួយរូប។
៣) ព្យាយាមធ្វើអ្វីដែលខុសប្លែកពីគេ
ការរកអ្វីមួយឃើញដោយខ្លួនឯង ដូចជាយុទ្ធសាស្ត្រថ្មីៗ សម្រាប់ធ្វើការដោះស្រាយរាល់កង្វល់ និង បញ្ហាផ្សេងៗនៅកន្លែងការងារនោះបង្ហាញថាអ្នកគឺមានលក្ខណៈជាមេដឹកនាំមួយរូបរួចទៅហើយ។
៤) រៀបចំពេលវេលាសម្រាប់ខ្លួនឯងដើម្បីសម្រាក
គ្រប់អ្នកដឹកនាំទាំងអស់សុទ្ធតែត្រូវការពេលវេលាសម្រាប់ខ្លួនឯងដើម្បីសម្រាក ដើម្បីជៀសវាងពីភាពនឿយហត់ និង ការតប់ប្រមល់ក្នុងអារម្មណ៍។ ការចំណាយពេលធ្វើសមាធិអារម្មណ៍ ដើម្បីជួយធ្វើឲ្យអារម្មណ៍ស្ងប់និងមានស្មារតីស្វាហាប់ឡើងវិញ។
៥) បង្រៀនដ៏អ្នកដទៃ
ក្នុងនាមជាអ្នកដឹកនាំម្នាក់អ្នកត្រូវដើរតួធ្វើជាអ្នកបង្រៀនគេ ឬ ជាគ្រូរបស់គេ ដើម្បីធ្វើឲ្យអ្នកនៅក្រោមការដឹកនាំរបស់អ្នកមានភាពរឹងមាំឡើងវិញ នៅគោលការណ៍ ឬ មេរៀនដែលអ្នកធ្លាប់ដាក់ចេញពីមុន។ អ្នកត្រូវចែករំលែកពីចំណេះដឹងនិងបទពិសោធន៍របស់អ្នក ពីដៃគូវិនិយោគខាងក្រៅមកបង្ហាញ ដើម្បីធ្វើឲ្យពួកគេប្រកបដោយជំនាញមួយកម្រិតថែមទៀត។
ដូច្នេះការចែករំលែក ធនធាន ចំណេះដឹង បទពិសោធន៍ និង ជំនាញរបស់អ្នកដល់បុគ្គលិក ឬ អតិថិជនរបស់ខ្លួននោះបង្ហាញថាអ្នកជាមនុស្សប្រកបដោយភាពជាអ្នកដឹកដ៏មានឥទ្ធិពលមួយរូប។
ប្រភព Businessinsider