Monday, November 16, 2015
Filled Under: Breaking News, Social Politic, Social Politics
បន្ទាប់ពីលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសពន្យាពេលវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនោះ ត្រូវបានលោកកែម ឡី អ្នកតាមដានស្ថានការសង្គម ចាត់ទុកលោកសម រង្ស៊ី ថាជាអ្នកក្លាហ៊ាន ក្នុងស្នូក ឬជាអ្នកនយោបាយអង្ករកំប៉ុង មានន័យថា ជា អ្នក នយោបាយគិត១ថ្ងៃ ធ្វើ១ថ្ងៃ។ លោកកែម ឡី បន្តថា ប្រសិនបើប្រធានគណបក្សប្រឆាំងរូបនេះ សម្រេចវិលត្រឡប់មកកម្ពុជា ប្រាកដណាស់ថា ប្រជាប្រិយភាពបក្សប្រឆាំងនឹងកើនឡើង។ ប៉ុន្តែទង្វើលោកសម រង្ស៊ី នៅពេលនេះ គឺបានក្លាយទៅជាវប្បធម៌មួយ ដែលមិនមានទំនួលខុសត្រូវ លើទង្វើរបស់ខ្លួន។ លោកបន្ថែមទៀតថា បើលោកសម រង្ស៊ី ធ្វើទង្វើស្អាតស្អំ ត្រូវតែហ៊ានប្រឈម និងជំនះ ទៅលើអ្វីដែលជាទង្វើមិនស្អាតស្អំ។
លោកកែម ឡី ដាក់រហ័សនាមលោកសម រង្ស៊ីថាជាអ្នកក្លាហានក្នុងស្នូក
Socialize It →
|