Friday, November 20, 2015

Filled Under: , ,

លោក អូ​បា​ម៉ា ​ប្រគល់​រង្វាន់ ៥ លាន​ដុល្លារ សម្រាប់​អ្នកផ្តល់​ព័ត៌មាន​ទីកន្លែង​រស់នៅ​របស់​មេដឹកនាំ ISIS

​ប្រាក់រង្វាន់​រាប់លាន​ដុល្លារ ត្រូវបាន “​ដាក់​” ទៅលើ​ក្បាល​ភេរ​វក​ដ៏​សំខាន់​របស់ IS ក្នុង​បទចោទប្រកាន់​បំផុស​កេណ្ឌ​ប្រមូល​បណ្តា​យុទ្ធ​ជនបរទេស​នៅ​ស៊ី​រី ។​
​រដ្ឋការ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​កាលពី​យប់​មិញ​ថា ខ្លួន​នឹង​ប្រគល់​ប្រាក់រង្វាន់​រហូតដល់ ៥ លាន​ដុល្លារ សម្រាប់​ព័ត៌មាន​ពី​ទីកន្លែង ឬ កំណត់​អត្តសញ្ញាណ​របស់ Tirad al-Jarba ដែល​គេ​ស្គាល់​យ៉ាងច្បាស់​ថា​ជា Abu-Muhammad al-Shimali ។​
​មេដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ិ​ស្លាម​រូបនេះ បាន​កំពុង​ដឹកនាំ​ចលនា​យុទ្ធជន​ចូលក្នុង​ប្រទេស​ស៊ី​រី និង​ដំណើរការ​ជ្រើសរើស​ទាហាន​ថ្មី​នៅ​ទីនោះ ។​
​រដ្ឋការ​អាមេរិក​និយាយថា Abu-Muhammad al-Shimali បាន​កំពុង​ស​ផ្សារភ្ជាប់​ជាមួយនឹង​ក្រុម​ជ្រុលនិយម ដែល​សព្វថ្ងៃ​ត្រូវបាន​ពិភពលោក​ដឹង​ច្បាស់​ថា ISIS ចាប់តាំងពី​ឆ្នាំ ២០០៥ មកម្ល៉េះ​, នៅពេល​វា​ជា​សាខា Al Qaeda ក្នុងប្រទេស​អ៊ីរ៉ាក់ ៕​
2E9E950F00000578-3326394-Tirad_al_Jarba_better_known_as_Abu_Muhammad_al_Shimali_is_a_seni-a-1_1447988463170
Date of Birth: November 20, 1979
Place of Birth: Iraq
Nationality: Saudi Arabia
Passport: E704088 (Saudi Arabia)
Passport Issue Date: August 26, 2003
Passport Expiration Date: July 2, 2008
Alias: Tarad Aljarba