Wednesday, January 6, 2016

Filled Under: , ,

លោក ហ៊ុន សែន ប្ដូរ​ចិត្ត​មិនឲ្យ​មាន​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​សម្រាប់​ប្រធាន​គណបក្ស​​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​បាន​ប្រកាស​ប្ដូរ​ជំហរ​ថា​នឹង​មិន​បង្កើត​ឲ្យមាន​ច្បាប់​កំណត់​ប្រធាន​គណបក្ស​សញ្ជាតិ​តែមួយ ដោយ​លោក​អះអាងថា ដើម្បី​បើកឱកាស​ឲ្យមាន​ការចូលរួម​ពី​អ្នក​ដែល​មាន​សញ្ជាតិ​ច្រើន​។​
​លោក ហ៊ុន សែន បានប្រកាស​បែបនេះ​នៅក្នុង​ពិធី​រំឭក​ខួប​ទី​៣៧​ថ្ងៃ​៧​មករា ដែល​ប្រារព្ធ​ធ្វើ​នៅ​ស្នាក់ការ​កណ្ដាល​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខណ្ឌ​ចំការមន​។​
​លោក ហ៊ុន សែន មានប្រសាសន៍ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន លោក​បាន​ប្រកាស​ពី​បំណង​ក្នុងការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ដោយ​កំណត់ឲ្យ​ប្រធាន​គណបក្ស​មាន​សញ្ជាតិ​តែមួយ​។ ទោះយ៉ាងណា លោក​បន្តថា ក្រោយពី​មាន​ការ​ត្រិះរិះ​ពិចារណាក្នុង​ចំណោម​ថ្នាក់ដឹកនាំគណបក្ស គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ស្វាគមន៍​អ្នក​ដែល​មាន​សញ្ជាតិ​ច្រើ​នឲ្យចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​៕