Sunday, January 10, 2016

Filled Under:

រូបមន្តធ្វើឲ្យធ្មេញសស្អាតក្នុងពេល ២នាទី

ធ្មេញសស្អាតមិនត្រឹមតែអាចជួយលើកសម្រស់ស្នាមញញឹមរបស់អ្នកឲ្យកាន់តែមាន​ភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងទទួលបាន​ភាព​ទាក់ទាញពីអ្នកនៅជុំវិញខ្លួនថែមទៀត។
 

អ្នកមិនចាំបាច់ចំណាយពេល​លើការព្យាបាលនៅកន្លែងដែលថ្លៃៗនោះទេ គ្រាន់តែ​ប្រើប្រាស់វិធីសាស្ត្របែបធម្មជាតិសាមញ្ញៗនឹងទទួលបានធ្មេញសស្អាតដូចបំណង។ តើអ្នក​នៅ​ចាំអី​ទៀត? ស្វែងរកគ្រឿងផ្សំសំខាន់ៗពីរមុខគឺ ម្សៅដុតនំនិងក្រូចឆ្មា ១ផ្លែ វានឹងជួយឲ្យធ្មេញឆាប់សស្អាតក្នុងពេលតែ ២នាទីប៉ុណ្ណោះ។

១. ចាក់ម្សៅដុតនំ១ស្លាបព្រាបាយ ចូលទៅក្នុងចានមួយ
២. បន្ទាប់មកពុះក្រូចឆ្មាជាពីរចំណែក
៣. ច្របាច់យកទឹកឲ្យបាន ១ស្លាបព្រាបាយ
៤. លាយទឹកក្រូចឆ្មា ជាមួយនឹងម្សៅដុតនំ ឲ្យក្លាយជាល្បាយ
៥. រកក្រណាត់ ឬកន្លែងស្អាតមួយ
៦. ជ្រលក់កន្សែងចូលទៅក្នុងល្បាយនោះ រួចត្រដុសនៅលើធ្មេញឲ្យសព្វទាំងអស់
៧. រងចាំឲ្យបាន ២នាទី
៨. បន្ទាប់ពីលាងជម្រះធ្មេញរបស់អ្នកឲ្យបាន​ស្អាត អ្នកនឹងទទួលបានលទ្ធផលដូចក្តីរំពឹងទុក។

សូមចង់ចាំថា វិធីនេះ មិនត្រូវអនុវត្តជាញឹកញាប់ពេកនោះទេ (១សប្តាហ៍ម្តងបានហើយ) ព្រោះការធ្វើញឹកញាប់ខ្លាំងពេកអាចប៉ះពាល់កាចាធ្មេញរបស់អ្នក៕