Wednesday, February 3, 2016

Filled Under: ,

តិចនិចពិសេស ៦យ៉ាងធ្វើឲ្យខាងស្រីឆាប់មានផ្ទៃពោះ

រួមភេទ​បានទៀងទាត់​ជាវិធីមួយដ៏ប្រសើរបំផុត​ធ្វើឲ្យ​ឆាប់មាន​ផ្ទៃពោះ។ គូស្វាមីភរិយា​តែងតែរួមភេទ​នៅពេល​ដែល​ពួកគេគិតថា វាជាពេលវេលា​ប្រសើរបំផុត​ដើម្បី​បង្កកំណើត ផ្ទុយទៅវិញនៅពេល​ដែលពួក​គេគិតថា មិន​អាច​បង្កកំណើត​​បានពួកគេមិន​ធ្វើការរួមភេទឡើយ។ ខាងក្រោមនេះ​ជាតិចនិចមួយចំនួន​ដើម្បីធ្វើឲ្យឆាប់​មានផ្ទៃពោះ៖
 

ជំហ៊ានដំបូងនិយាយថា ទេចំពោះថ្នាំ​ពន្យាកំណើត
បញ្ឈប់ការ​ប្រើថ្នាំពន្យា​កំណើតទុក​ជាមុន ព្រោះ​ថ្នាំពន្យាកំណើត​ខ្លះអាចកាត់បន្ថយ​ការបង្កកំណើត​មួយរយៈ បើទោះបីជា​អ្នក​លែងបន្តប្រើប្រាស់​វាក៏ដោយ។

ជ្រើសរើស​ថ្ងៃ​ដែល​ត្រឹមត្រូវ
វិធីដែល​ប្រសើរបំផុត​ដើម្បីមាន​កូនគឺ ត្រូវប្រាកដ​ថា មេជីវិតឈ្មោល​កំពុងរង់ចាំ មុនពេល​អ្នក​បញ្ចេញស៊ុត។ មេជីវិតឈ្មោល​បុរសអាច​រស់បាន​រយៈពេល​ប្រហែល ៣-៥ថ្ងៃ​នៅ​ក្នុងរាងកាយ​មនុស្សស្រី ប៉ុន្តែស៊ុត​វិញ​អាច​រស់​បាន​ត្រឹមតែ ១២-២៤ ម៉ោង​តែប៉ុណ្ណោះ។ ដូច្នេះ វិធីដែលល្អបំផុត​ត្រូវបង្កាត់​ភ្លើងស្នេហ៏​ក្នុងរយៈពេល ៥ថ្ងៃមុន​ការ​បញ្ចេញស៊ុត។

ពេលវេលា​បញ្ចេញស៊ុត
ដើម្បីបង្កើនឱកាសឲ្យ​ឆាប់​មានផ្ទៃពោះ អ្នកគួរ​ដឹងថា ពេល​ណាដែលអ្នក​បញ្ចេញស៊ុត។ អ្នកត្រូវ​មានគំនិត​មួយថា ការបញ្ចេញស៊ុតកើតឡើង​ប្រហែល​នៅថ្ងៃទី ១៤ មុនថ្ងៃ​ចុងក្រោយ​នៃ​វដ្តរដូវ។ ដូច្នេះ ចំពោះមនុស្សស្រី​មានវដ្តរដូវ ២៤ថ្ងៃម្តង ការបញ្ចេញ​ស៊ុតនឹងកើតឡើង​នៅថ្ងៃទី ១០ ហើយ​ចំពោះមនុស្សស្រី​មាន​វដ្តរដូវ ៣៥ថ្ងៃម្តង ការ​បញ្ចេញស៊ុត​នឹងកើតឡើង​នៅថ្ងៃទី ២១។

រួមភេទ ៣ដងក្នុង ១សប្តាហ៏
បង្កាត់ភ្លើងស្នេហ៏​ជាមួយគ្នាឲ្យ​បានយ៉ាងហោច​ណាស់ ៣ដងក្នុង ១សប្តាហ៏។ មិនត្រូវ​រួមភេទ​ជារៀងរាល់​ថ្ងៃឡើយ ព្រោះវាអាច​បណ្តាលឲ្យ​ខ្សោយការ​ផលិតមេជីវិត​ឈ្មោល។

បរិវេណជុំវិញទ្វារមាស
ហាមប្រើស្ព្រាយ៏បាញ់​ទ្វារមាស ឆ្នុកបំបាត់ក្លិន និង​ទឹករំអិលសិប្បនិម្មិត ព្រោះផលិតផល​ទាំងអស់នេះ​អាចទៅបំផ្លាញ​គម្រោង​នៃការចង់បាន​កូនរបស់​អ្នក។

លើកឆ្អឹងត្រគាក​ឡើង
អ្វីដែលសំខាន់ អ្នកចេះធ្វើឲ្យ​មេជីវិតឈ្មោល​មានទំនាក់ទំនង​ជាមួយនឹងស្បូន​ឲ្យបាន​យូរតាម​ដែលអាច​ធ្វើទៅរួច។ អ្នកអាច​លើកត្រគាក​ឡើង​ក្នុងពេល​កំពុងរួមភេទ ព្រោះវិធីនេះ​មេជីវិតឈ្មោល​នឹងអាចចូលទៅ​ដល់កន្លែង​ត្រឹមត្រូវ កន្លែង​ដែលជា​តម្រូវការ​សម្រាប់​បង្កកំណើត។ គូស្វាមីភរិយា​មួយចំនួន​ប្រើខ្នើយ​កល់ ដើម្បី​សម្រេចគោលដៅ​មួយនេះ៕