កៅអៀកបិតជើងបណ្តេញជាតិពុលនេះត្រូវបានប្រើដំបូងបំផុត ក្នុងប្រទេសជប៉ុន។ កៅអៀកនេះត្រូវបិតឱ្យចំកណ្តាលបាតជើងមុនពេលចូលគេង។ ព្រឹកឡើងពេលដកកៅអៀកនេះចេញ អ្នកនឹងឃើញជាតិពុលត្រូវបានបណ្តេញចេញពីខ្លួន ប្រសិនបើកៅអៀកនោះប្រែពណ៌ខ្មៅ។
កៅអៀកនេះត្រូវបានបិតនៅបាតជើងព្រោះវាជួយឱ្យឈាមរត់បានស្រួល និងជួយឱ្យកូនកណ្តុររត់ទៅដងខ្លួន។ បែបផែនជីវិតអសកម្មរបស់យើងបង្កឱ្យលំហូរឈាមមកប្រមូលផ្តុំត្រង់ កជើង ក្រោមកំភួនជើង និងបាតជើង។
លទ្ធផលវិជ្ជមានពីការប្រើកៅអៀកបណ្តេញជាតិពុលនៅបាតជើងគឺជួយ បន្ថយការអស់កម្លាំង ឈឺសន្លាក់ និងកាត់បន្ថយការឈឺក្បាល។
លទ្ធផលវិជ្ជមានពីការប្រើកៅអៀកបណ្តេញជាតិពុលនៅបាតជើងគឺជួយ បន្ថយការអស់កម្លាំង ឈឺសន្លាក់ និងកាត់បន្ថយការឈឺក្បាល។
អ្នកមានជម្រើសពីរគឺទិញកៅអៀកបិតបាតជើងស្រាប់ ឬធ្វើវាដោយខ្លួនឯង។ ប្រសិនបើធ្វើខ្លួនឯងអ្នកត្រូវមាន៖
* ខ្ទឹមបារាំង
* ខ្ទឹមស
* ទឹក
* បន្ទះស្អិតអាចបិតជាប់បាតជើង
* ស្រោមជើង
* ខ្ទឹមស
* ទឹក
* បន្ទះស្អិតអាចបិតជាប់បាតជើង
* ស្រោមជើង
ហាន់ខ្ទឹមស និង ខ្ទឹមបារាំងជាដុំតូចៗ។ រួចទុកចោលដោយឡែកសិន។
ចាក់ទឹកចូលកំសៀវរួចដាំឱ្យពុះ។ ដាក់ខ្ទឹមបារាំងនិងខ្ទឹមសដែលហាន់រួចចូលក្នុងទឹកដែលពុះ។ រួចទុកឱ្យវាពុះបន្ថែម ១០ នាទីទៀត។
បន្ទាប់មក ទុកឱ្យទឹកត្រជាក់ ២០ នាទី។ រួច ចាក់ទឹកនេះទៅកណ្តាលបន្ទះស្អិត ឱ្យល្មមបានហើយ។ ប្រសិនបើសើមខ្លាំងពេកវាមិនអាចស្អិតជាប់បាតជើងបានទេ។
បិតបន្ទះស្អិតនេះលើបាតជើងចំផ្នែកកណ្តាល។ រួចយកស្រោមជើងមកពាក់ដើម្បីទប់កុំឱ្យបន្ទះស្អិតនោះរបូត។ រួចបោះវាចោលនៅព្រឹកបន្ទាប់ ជាការស្រេច៕
បិតបន្ទះស្អិតនេះលើបាតជើងចំផ្នែកកណ្តាល។ រួចយកស្រោមជើងមកពាក់ដើម្បីទប់កុំឱ្យបន្ទះស្អិតនោះរបូត។ រួចបោះវាចោលនៅព្រឹកបន្ទាប់ ជាការស្រេច៕
