បុរសៗចូលចិត្តសម្លឹងមើលមនុស្សស្រីតែរូបរាងខាងក្រៅ ប៉ុន្តែចំពោះមនុស្សស្រីវិញ ប្រសិនបើនាងពិតជាចាប់អារម្មណ៏នឹងបុរសណាម្នាក់ នាងនឹងតាមស៊ើបមើលដោយប្រុងប្រយ័ត្ន។ ចំពោះបុរសៗមិនសូវយល់ពីអ្វីដែលមនុស្សស្រីសង្កេតមើលពួកគេពេលណាត់ជួបគ្នាដំបូងឡើយ។
បុរសៗមួយចំនួនគិតថា ភាពជាអ្នកមានពិតជាគ្រប់គ្រាន់អាចញ៉ែមនុស្សស្រីម្នាក់បានហើយ។ ដូច្នេះ ពួកគេទិញឡានតម្លៃថ្លៃៗជិះ ដើម្បីញ៉ែមនុស្សស្រី ប៉ុន្តែអ្វីដែលពួកគេគិតពិតជាខុសហើយ។ មានលុយតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ឡើយ។
បុរសៗមួយចំនួនទៀតគិតថា ភាពឆ្លាតវៃអាចទាក់ទាញមនុស្សស្រីនៅញ៉ាំតុអាហាររួមគ្នាបាន។ បើទោះបីជាបុរសៗអាចរក្សាការសន្ទនាជាមួយស្រីបានយូរ ដើម្បីញ៉ែគេក៏ដោយ តែវាមិនទាន់គ្រប់គ្រាន់ទេ ព្រោះមនុស្សស្រីចូលចិត្តសង្កេតមើលមនុស្សណាស់។ ពួកនាងអាចមើលដឹងពីចរិកលក្ខណៈរបស់អ្នក។
បុរសៗខ្លះទៀតគិតថា ការហាត់ប្រាណ និងធ្វើឲ្យមានរាងសាច់ដុំជាអ្វីដែលធ្វើឲ្យមនុស្សស្រីឆ្កួតវង្វេង។
ដូច្នេះពួកគេតែងតែបង្ហាញសាច់ដុំ នៅពេលពួកគេមានណាត់។ ប៉ុន្តែនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះមនុស្សស្រីសង្កេតមើលរឿងច្រើនយ៉ាងក្នុងពេលណាត់ជួបគ្នាដំបូង។

ខាងក្រោមនេះជាចំណុចមួយចំនួន ដែលមនុស្សស្រីសម្លឹងមើលមនុស្សប្រុស នៅពេលណាត់ជួបគ្នាដំបូង៖
ស្មា
ស្មាបើក គឺជាសញ្ញានៃទំនុកចិត្ត និងភាពកក់ក្តៅ។ បើសិនជាស្មារបស់បុរសម្នាក់ពិតជាមិនបើកទូលាយ តែពួកគេជាមនុស្សច្បាស់លាស់ ដូច្នេះមនុស្សស្រីអាចចាប់អារម្មណ៏លើរូបគេ។
កម្រិតនៃទំនុកចិត្ត
ការសម្តែងចេញរបស់បុរសម្នាក់អាចឲ្យនាងបានដឹងច្រើនពីបុរសនោះ។ មនុស្សស្រីសម្គាល់មើលពីអារម្មណ៏របស់បុរសម្នាក់នៅពេលមានវត្តមាននាង។ មនុស្សស្រីពេញចិត្តនឹងបុរសដែលមានទំនុកចិត្ត និងមានក្តីសុខ។ ប៉ុន្តែ ត្រូវចាំថា ទំនុកចិត្តហួសហេតុពេកអាចធ្វើឲ្យមនុស្សស្រីមិនចាប់អារម្មណ៏នឹងអ្នក។
ស្នាមញញឹម
មនុស្សស្រីសង្កេតមើលស្នាមញញឹមរបស់អ្នក។ ការសើចខ្លាំងពេកអាចធ្វើឲ្យនាងមិនចាប់អារម្មណ៏នឹងអ្នក។ គ្រាន់តែញញឹមបាន។
ការស្លៀកពាក់
មនុស្សស្រីចូលចិត្តសង្កេតមើលបញ្ហានេះណាស់។ ការស្លៀកពាក់របស់បុរសម្នាក់អាចប្រាប់ពីចំណេះដឹងការអប់រំ, បទពិសោធន៏, ជីវិតរស់នៅប្រចាំថ្ងៃ និងមុខដំណែងផងដែរ។ ដូច្នេះ ត្រូវស្លៀកពាក់ឲ្យបានល្អ។
ការសំអិតសំអាងខ្លួន
ការសំអិតសំអាងរបស់អ្នកបានបង្ហាញពីវិធីថែរក្សាខ្លួនប្រាណរបស់អ្នក និងអាចមើលដឹងថា តើអ្នកថែរក្សាខ្លួនប្រាណរបស់អ្នកបានញឹកញាប់ប៉ុណ្ណា។ មនុស្សស្រីសម្គាល់មើលត្រង់នេះ ព្រោះពួកនាងស្អប់បុរសដែលមិនយកចិត្តទុកដាក់ចំពោះខ្លួនប្រាណខ្លួនឯង។
ក្លិន
អ្នកត្រូវតែមានក្លិនក្រអូបជានិច្ច ប្រសិនបើអ្នកធ្លាប់មានសុបិន្តចង់ណាត់ជួបនឹងមនុស្សស្រីម្នាក់។ មនុស្សស្រីហិតក្លិនរបស់អ្នកយ៉ាងប្រុងប្រយ័ត្ន ដើម្បីវាយតម្លៃរឿងរ៉ាវជាច្រើនរបស់អ្នក។
ខ្លួនប្រាណ
អ្នកមិនចាំបាច់ត្រូវហាត់ប្រាណយកសាច់ដុំអ្វីឡើយ។ ប៉ុន្តែភាពរឹងមាំរបស់អ្នកអាចបកស្រាយបានច្រើនពីចំណាប់អារម្មណ៍របស់អ្នកចំពោះសុខភាពរបស់អ្នក។ ដុះក្បាលពោះនឹងធ្វើឲ្យនាងមិនចាប់អារម្មណ៏នឹងអ្នក។
គូថ
យើងធ្លាប់តែគិតម្យ៉ាងគត់ថា មានតែបុរសទេដែលសម្លឹងមើលគូថរបស់មនុស្សស្រី ប៉ុន្តែជាការពិតណាស់ មនុស្សស្រីក៏ចូលចិត្តសម្លឹងមើលគូថរបស់មនុស្សប្រុសដែរ។ គ្រាន់តែអ្នកត្រូវរឹតបណ្តឹងសាច់ដុំគូថរបស់អ្នកបន្តិច។
សម្លេង
សម្លេងធ្ងន់របស់បុរសធ្វើឲ្យមនុស្សស្រីណាក៏ចាប់អារម្មណ៏ដែរ។ ការសម្តែងចេញនូវពាក្យសម្តី និងការនិយាយអាចទាក់ចិត្តរបស់នាងបាន។
ឥរិយាបថចំពោះជីវិតទៅថ្ងៃមុខ
នេះជារឿងមួយសំខាន់បំផុត ដែលមនុស្សស្រីណាក៏សម្គាល់មើលបុរសម្នាក់ដោយភាពប្រុងប្រយ័ត្នដែរ។ បុរសម្នាក់សម្លឹងមើលជីវិត, ពិភពលោក និងភាពជោគជ័យជារឿងមួយសំខាន់បំផុតចំពោះមនុស្សស្រី ព្រោះមានតែបុគ្គលម្នាក់នេះទេអាចសម្រេចពីអនាគតរបស់គេបាន។ គោលដៅ, ភាពយកចិត្តទុកដាក់ និងភាពជោគជ័យរបស់បុរសអាចយកឈ្នះលើហ្គេមមួយបាន៕