សៀមរាប៖ ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៦វេលាម៉ោង០៩និង០០នាទី មានករណីឃាតកម្ម នៅបន្ទប់លេខ៣០១ក្នុងផ្ទះសំណាក់ប្រាសាទកែវ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ក្រោយពេលទទួលបានព័ត៌មានសមត្ថកិច្ច បានចុះទៅពិនិត្យកន្លែងកើតហេតុ ឃើញថាសាកសពជនរងគ្រោះ ភេទស្រីពុំមានអត្តសញ្ញាណជាប់ខ្លួន ហើយត្រូវបានឃាតកសម្លាប់ដោយកាត់ក្បាល ដាច់ចេញពីខ្លួន ហើយរុំភួយញាត់ចូលក្រោមគ្រែ ។
រហូតដល់វេលាម៉ោង១៥និង២០នាទី សមត្ថកិច្ចបានស្រាវជ្រាវរកឃើញម្តាយជនរងគ្រោះឈ្មោះ កេង ធីតា មានទីលំនៅភូមិបឹងខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានបំភ្លឺជូនសមត្ថកិច្ចថា ជនរងគ្រោះ(សាកសព) មានឈ្មោះ ឡេន សិលា អាយុ២៤ ឆ្នាំរស់នៅជុំគ្នាបានបាត់ខ្លួនដោយមិនដឹងមូលហេតុរយៈពេល០២ថ្ងៃ ចាប់តាំងពីថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦ រហូតដល់ថ្ងៃកើតហេតុ។
ក្រោយការស្រាវជ្រាវ និងស៊ើបអង្កេតរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ឆាយយ៉ា ហៅ សំ ភារ៉ាត់ អាយុ ៤០ឆ្នាំ មានស្រុកកំណើត នៅខេត្តបាត់ដំបង ស្នាក់នៅក្រុមទី៣ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប យកមកធ្វើការសាកសួរព្រោះជនសង្ស័យម្នាក់នេះគឺធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះ រហូតជិតដល់ថ្ងៃរៀបមង្គលការ ក៏ត្រូវផ្តាច់ពាក្យវិញ ដោយជនរងគ្រោះដឹងថាជនសង្ស័យមានប្រពន្ធកូនរួចទៅហើយ។
លុះដល់ថ្ងៃទី១២ វេលាម៉ោង១៧និង០០នាទីល្ងាច ជនសង្ស័យបានល្បួងជនរងគ្រោះទៅស្នាក់នៅក្នុងផ្ទះសំណាក់ខាងលើបន្ទប់លេខ២០៩ ដោយមានរៀបចំឧបករណ៍ជាប់ជាមួយស្រេច លុះយប់ជ្រៅបន្តិចជនសង្ស័យបានយកក្រម៉ារិតកសម្លាប់ជនរងគ្រោះរួចកាត់ក្បាលច្រកក្នុងកាបូបដែលខ្លួនរៀបចំទុក រួចយកភួយមករុំសពជនរងគ្រោះរួចអូសយកទៅលាក់ក្រោមគ្រែបន្ទប់លេខ៣០១ រួចក៏គេចខ្លួនរហូតដល់វេលាម៉ោង១៧ និង៣៨នាទីល្ងាចថ្ងៃទីទី១៣នេះ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស៊ត ណាឌី ស្នងការខេត្តសៀមរាប។


