ភេសជ្ជៈនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលគេឲ្យឈ្មោះថា លីកូផេន ដអាចផ្តល់អត្ថប្រយោជន៏ច្រើនដល់សុខភាព។ ជាពិសេសគ្រាប់ធញ្ញជាតិ និងបន្លែអាចជួយជម្រុញដល់ដំណើរការនៃការបណ្តេញជាតិពុលចេញ, កម្ចាត់ជាតិខ្លាញ់ចេញពីក្នុងខ្លួនថែមទៀត។
គ្រឿងផ្សំ៖
– ខ្ញីម៉ត់ ១ស្លាបព្រាកាហ្វេ
– ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ
– ទឹក ៣០០មល
– ម្ទេសម៉ត់ ១ស្លាបព្រាកាហ្វេ
– ទឹកស៊ីរ៉ូ maple ១ស្លាបព្រាបាយ
វិធីធ្វើ៖
ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងត្បាល់ ហើយបុកឲ្យបានម៉ត់ល្អ។
ទទួលទានភេសជ្ជៈនេះនៅពេលល្ងាចមុនពេលចូលគេង។
ភេសជ្ជៈជួយដល់ការរំលាយអាហារ
ធាតុផ្សំមាន៖
– ប៉េងប៉ោះ ២ផ្លែ
– ខ្ទឹមស ៤ក្លែប
– ទឹកក្រូចឆ្មា ៦ស្លាបព្រាបាយ
– ទឹកលាយដុំទឹកកកចំណុះ ៥០០មល
វិធីធ្វើ៖
លាយធាតុផ្សំទាំងអស់បញ្ចូលគ្នា រួចដាក់ក្នុងម៉ាស៊ីនក្រឡុករយៈពេល ១នាទី។ ទទួលទានភេសជ្ជៈនេះនៅពេលព្រឹកមុនអាហារ។
លើសពីនេះទៀត ត្រូវប្រាកដថា អ្នកទទួលទានតែបៃតងឲ្យបានគ្រប់គ្រាន់ដោយមិនដាក់ស្ករស និងទទួលទានបន្លែស្រស់, គ្រាប់ធញ្ញជាតិឲ្យបានទៀងទាត់៕