Tuesday, March 31, 2015
Filled Under: Tech News, Technology, បច្ចេកវិទ្យា
តាមរបាយការណ៍ថ្មីមួយពីគេហទំព័រ Digitimes ឲ្យដឹងថា ក្រុមហ៊ុន Microsoft កំពុងចង់ដណ្ដើមចំណែកទីផ្សារជាមួយស៊េរីកុំព្យូទ័រ Chromebooks របស់ក្រុមហ៊ុន Google ដោយនឹងផលិតកុំព្យូទ័រ Notebook តម្លៃធូរថ្លៃត្រឹមតែ ១៥០ដុល្លារ។ Notebook ថ្មីរបស់ក្រុមហ៊ុន Software យក្សនេះ នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10។
របាយការណ៍ដដែលឲ្យដឹងទៀតថា ក្រុមហ៊ុន Microsoft កំពុងផលិតកុំព្យូទ័រប្រភេទ Notebook ថ្មីពីរស៊េរី ដែលមានអេក្រង់ ១១,៦អ៊ីញ។ កុំព្យូទ័រយួរដៃទាំងពីរម៉ូដែលនេះ នឹងបំពាក់អង្គប្រតិបត្តិ Bay Trail-T CR (BTCR) ផលិតដោយក្រុមហ៊ុន Intel និង Elitegroup Computer System។ តម្លៃខ្ពស់បំផុតនៅលើកុំព្យូទ័ររបស់ Microsoft ត្រូវបានរំពឹងថា ត្រឹមតែ ១៧៩ដុល្លារអាមេរិកប៉ុណ្ណោះ។
ក្រុមហ៊ុន Microsoft ត្រូវបានគេរំពឹងថា នឹងចេញលក់ Notebook ធូរថ្លៃទាំងពីរស៊េរីនេះ នៅអំឡុងពាក់កណ្ដាលឆ្នាំ២០១៥ ហើយអាចមានតម្លៃរៀងគ្នាគឺ ១៤៩ដុល្លារ និង ១៧៩ដុល្លារអាមេរិក៕
Microsoft ចង់បុកទីផ្សារកុំព្យូទ័រយួរដៃប្រើ Windows 10 តម្លៃតែ ១៥០ដុល្លារប្រជែង Chromebook របស់ Google
Socialize It →
|