លោក លី ហ្វាន់យូ អតីតស្ថាបនិកប្រទេសសិង្ហបុរី ដែលទើបតែទទួលមរណៈភាពកាលពីម្សិលមិុញ ធ្លាប់បានមានប្រសាសន៍ថា ប្រជាជនសិង្ហបុរីទាំងអស់ត្រូវតែរៀនភាសាអង់គ្លេស តែសូមកំុភ្លេចខ្លួនថា អ្នកមិនមែនជាជនជាតិអង់គ្លេស អ្នកនៅតែជាជនជាតិអាសីុដដែល។
លោកបានពន្យល់ថា សិង្ហបុរី ត្រូវតែរៀនអង់គ្លេស នឹងប្រើអង់គ្លេសជាភាសាផ្លូវការនៅកន្លែងធ្វើការ ព្រោះវាជាភាសាសកល។
សិង្ហបុរីត្រូវធ្វើពាណិជ្ជកម្មជាមួយលោកខាងលិចដើម្បីអាចរស់ និងរីកចម្រើនបាន ហើយដើម្បីរកសីុជាមួយជនបរទេសបានគឺត្រូវតែប្រើអង់គ្លេស។ ទោះយ៉ាងណា សិង្ហបុរីត្រូវតែរក្សាវប្បធម៌របស់ខ្លួនឲ្យបាន ដោយមិនត្រូវភ្លេចខ្លូនថា ខ្លួនជាជនជាតិសិង្ហបុរីទ្បើយ។
ជនជាតិសិង្ហបុរីម្នាក់ដែលលោកបានកំពុងរស់នៅកម្ពុជា ធ្លាប់បានប្រាប់ទស្សនាវដ្តីពាណិជ្ជកម្ម កម្ពុជាថា កម្ពុជាគួរចាប់យកអង់គ្លេសដូចសិង្ហបុរីដែរ ព្រោះភាសានេះនឹងធ្វើឲ្យកម្ពុជា អាចឈានមុខប្រទេសអាស៊ានឯទៀតក្នុងការចាប់យកឱកាសរកសីុជាមួយនឹងបរទេស។ លោកថាពេលដែលត្រូវជួបជាមួយលោកខាងលិច យើងមិនអាចប្រើភាសាខ្មែរ ឬភាសាចិនបានទេ។ ពេលជួបជាមួយជនជាតិចិន យើងក៏អាចប្រើភាសាអង់គ្លេសបានដែរ។
គួរបញ្ចាក់ថា ភាសាអង់គ្លេសសព្វថ្ងៃជាភាសាសកលតែមួយគត់ ដែលប្រជាជនច្រើនជាតិសាសន៍កំពុងប្រើដើម្បីទាក់ទងគ្នា។ មិនតែប៉ុណ្ណោះ លោកអ្នកអាចរៀនពីចំណេះដឹងជាច្រើន ជាភាសាអង់គ្លេស ដូចនេះសូមជនកម្ពុជាទាំងអស់នាំគ្នាពង្រឹងសមត្ថភាពភាសាអង់គ្លេសទាំងអស់គ្នា។
ប្រភព : Business-Cambodia
Wednesday, April 1, 2015
Filled Under: Education, Entrepreneurs, យល់ដឹង, សហគ្រិនភាព
លី ហ្វាន់យូៈ រៀនអង់គ្លេស តែកំុភ្លេចថាអ្នកមិនមែនជនជាតិអង់គ្លេសទេ
Socialize It →
|
|
|