
សមត្ថកិច្ចបានឱ្យដឹងថា ទាហាន និងឆ្មាំការពារនៅប្រាសាទព្រះវិហារចំនួន ៤នាក់ បានរងរបួសធ្ងន់និងស្រាល ដោយសាររន្ទះបាញ់ នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ប្រសាទព្រះវិហារ នាវេលាម៉ោង ១៖៥០នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥នេះ។ សម្ភារជាច្រើនទៀតរបស់កម្លាំងនគរបាលការពារ បេតិកភណ្ឌប្រាសាទព្រះវិហារនេះ ក៏ទទួលរងការខូចខាតផងដែរ ក្នុងនោះមានដូចជាម៉ាញ៉េ ទូរទស្សន៍ អាំងវិចទ័រ អាគុយ ផ្ទះសូឡា ដែលខ្លះមិនអាចប្រើប្រាស់ ក្នុងការទំនាក់ទំនងការងារបានទេ ។ អ្នករងរបួសធ្ងន់ត្រូវបានគេស្គាល់ឈ្មោះ ឆន ផល្លា កាន់កាំភ្លើងធំ៕