Wednesday, April 8, 2015

Filled Under: , , , ,

រដ្ឋសភាសម្រេចបោះឆ្នោតអនុម័តគាំទ្រ សមាសភាព គ.ជ.ប ៩ រូបជាផ្លូវការហើយ

 នៅខណៈពេលនេះ រដ្ឋសភាបានសម្រេចបោះឆ្នោតអនុម័តគាំទ្រ សមាសភាព គ.ជ.ប ចំនួន៩រូប ជាផ្លូវការហើយ ដោយសម្លេង ១១៣លើ១១៧ ដោយក្នុងនោះ លោក ស៊ិក ប៊ុនហុក ជាប្រធាន គ.ជ.ប និង លោក គួយ ប៊ុនរឿន ជាអនុប្រធាន ព្រមទាំង ៧រូបទៀតជាសមាជិក។
ភ្លាមៗនោះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅពេលនេះសមាជិក គ.ជ.ប លែងស្នើក្រោមគណបក្សទៀតហើយ ដោយតម្រូវឲ្យសមាជិក គ.ជ.ប ត្រូវលាលែងពីសមាជិកបក្ស និងអង្គការសង្គមស៊ីវិលផងដែរ។  

បេក្ខភាព​សមាជិក​ គ.ជ.​ប ៩ រូប ដែលរដ្ឋសភាសម្រេចបោះឆ្នោតជាផ្លូវការរួមមាន៖

១. លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន ​ 
២. លោក គួ​យ ប៊ុន​រឿន អនុប្រធាន
៣. ​លោក មា​ន ស​ទិ សមាជិក 
៤. ​លោក ឌុ​ច សុន សមាជិក
៥. ​​លោក ឯម សុផាត សមាជិក​
៦. ​លោក ​រ៉ុង ឈុន សមាជិក
៧. ​លោក ​ហ៊ីង ធី​រិ​ទ្ធ សមាជិក
៨. ​​លោកស្រី តែ ម៉ា​នី​រ៉ុង សមាជិក
៩. លោក ហង្ស ពុទ្ធា សមាជិក៕