Wednesday, April 8, 2015

Filled Under: ,

គ្រោះថ្នាក់​នៃ​ជំងឺ​កាមរោគ​ដែល​លោក​អ្នក​នឹក​ស្មាន​មិន​ដល់​

ជំងឺ​កាមរោគ​ឆ្លង​តាម​ការ​រួមរ័ក ជាមួយ​អ្នក​ដែល​មាន​ផ្ទុក​ជំងឺ​ដោយ​មិន​បាន​ប្រើប្រាស់​ស្រោមអនាម័យ ឬ​ប្រើប្រាស់​មិន​បាន​ត្រឹមត្រូវ​នៅ​ពេល​រួមមេត្រី ហើយ​ជំងឺ​នេះ​ក៏​អាច​ឆ្លង​តាម​រយៈ​ការ​បញ្ចូល​ឈាម ប្រើ​ម្ជុល សឺ​រាំង​រួម​គ្នា​ផង​ដែរ ។ រោគ​សញ្ញា​នៃ​ជំងឺ​កាមរោគ​មាន​ដូច​ជា ៖

-​មាន​ហូរ​ខ្ទុះ​ពី​តម្រងនោម
-​ពងទឹក ឬ​ដំបៅ​លើ​ប្រដាប់បន្តពូជ
-​ដុះ​សាច់​ដូច​ជា​សិរមាន់​លើ​ប្រដាប់បន្តពូជ
-​ហើម​ក្រលៀន

គ្រប់​អ្នកជំងឺ​កាមរោគ​មិនមែន​សុទ្ធតែ​មាន​រោគ​សញ្ញា​ទាំង​អស់នោះ​ទេ ព្រោះ​អ្នកខ្លះ​បាន​ឆ្លង​ជំងឺ​កាមរោគ​តែ​គ្មាន​រោគ​សញ្ញា​ឡើយ ។ បើសិនជា​លោក​អ្នក​ដែល​កើត​មាន​ជំងឺ​កាមរោគ​ហើយ​មិន​បាន​ទៅ​ធ្វើការ​ព្យាបាល​ឬ​ព្យាបាល​មិន​បាន​ទាន់​ពេលវេលា ឬ​ក៏​ព្យាបាល​មិន​បាន​ត្រឹមត្រូវ ជំងឺ​កាមរោគ​អាច​បង្ក​ឱ្យ​មាន​ផលវិបាក​មួយ​ចំនួន​ដូច​ជា ៖
-​ងាយ​ចម្លង​ជំងឺអេដស៍
-​ត្បៀត​បង្ហួរនោម
-​កាត់​ផ្តាច់​មេជី​វិត​ទាំង​បុរស​និង​ស្ត្រី

ដូច្នេះ​នៅ​ពេល​ដែល​លោក​អ្នក​សង្ស័យ​ថា​កើត​មាន​ជំងឺ​កាមរោគ គួរតែ​ស្វែងរក​ការ​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា ហើយ​ការ​ព្យាបាល​ជំងឺ​កាមរោគ​នេះ​មាន​ច្រើន​របៀប ៖
-​ត្រូវ​ព្យាបាល​ទាំង​ដៃគូ​រួម​ភេទ
-​លេបថ្នាំ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ
-​ក្នុង​កំឡុង​ពេល​ព្យាបាល​ត្រូវ​តម​ការ​រួម​ភេទ តែបើ​ទ្រាំ​មិន​បាន​ត្រូវ​រួមរ័ក​ដោយ​ប្រើប្រាស់​ស្រោមអនាម័យ​ឱ្យ​បាន​ត្រឹមត្រូវ
-​អ្នកជំងឺ​គូរ​តែ​ទៅ​ពិនិត្យ​ឈាម​រក​មើល​មេរោគ​អេ​ដស៍
-​មិន​ត្រូវ​រួម​ភេទ​នៅ​ពេល​ដែល​មាន​ជំងឺ​កាមរោគ ឬ​មិន​ទាន់​ជា​សះស្បើយ​ឡើយ
-​មិន​ត្រូវ​ព្យាបាល​ដោយ​ខ្លួនឯង​ទេ

យើង​មិនដឹង​ថា​មនុស្ស​ណា​ម្នាក់​មាន​ផ្ទុក​កាមរោគ​ក្រៅពី​ការ​ពិនិត្យ​ឈាម​នោះ​ឡើយ​។ មិន​ត្រូវ​ទុកចិត្ត​នរណា​ម្នាក់​ថា​គ្មាន​កាមរោគ​ឡើយ​ក្រៅពី​ខ្លួន​អ្នក ដូច្នេះ​បើ​សម្រេចចិត្ត​រួម​ភេទ​ជាមួយ​អ្នក​ណា​ម្នាក់​ត្រូវ​ប្រើប្រាស់​ស្រោមអនាម័យ​ឱ្យ​បាន​ត្រឹមត្រូវ ៕