Wednesday, April 8, 2015

Filled Under: , , , ,

រដ្ឋសភាចាប់ផ្តើមបើកកិច្ចប្រជុំ បោះឆ្នោតអនុម័ត លើការជ្រើសរើស សមាសភាព គ.ជ.ប ៩រូប

នៅវេលាម៉ោង៨៖០០នាទី ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥នេះ រដ្ឋសភាកម្ពុជាបានចាប់ផ្តើម បើកកិច្ចប្រជុំពេញអង្គមួយ ដើម្បីផ្តល់សេចក្តីទុកចិត្ត លើសមាសភាព គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតទាំង៩រូប ដែលជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ។

បេក្ខភាព សមាជិក គ.ជ.ប ដែលជ្រើសរើសដោយគណបក្សទាំងពីរ ដើម្បីឱ្យសភាបោះឆ្នោតគាំទ្រនាពេលនេះ មានដូចជា

បេក្ខភាព​សមាជិក​ គ.ជ.​ប ៤ រូប ដែល CPP ជ្រើសរើស​រួមមាន៖ 
១-​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ.ជ.ប​, ​លោក មា​ន ស​ទិ ​, ​លោក ឌុ​ច សុន និង​​លោក ឯម សុផាត ជាសមាជិក​។

ចំពោះ​បេក្ខជន៤ រូប មកពីខាង CNRP រួម​មាន ៖ 
១-​លោក គួ​យ ប៊ុន​រឿន អនុប្រធានគ.ជ.ប, ​លោក ​រ៉ុង ឈុន, ​លោក ​ហ៊ីង ធី​រិ​ទ្ធ និង​​លោកស្រី តែ ម៉ា​នី​រ៉ុង ជាសមាជិក ។

ចំណែកបេក្ខជនទី៩ របស់ គ.ជ.ប គណបក្សទាំងពីរ បានសម្រេចជ្រើសរើសយក លោក ហង្ស ពុទ្ធា ប្រធាន​អង្គការ​និក​ហ្វិ​ក៕