Sunday, April 5, 2015

Filled Under: , , , ,

គូរ​ស្នេហ៍​មួយគូរ​ឈ្លោះប្រកែក​គ្នា រហូត​ឈាន​ទៅ​វាយ​គ្នា​ផ្អើល​អ្នក​ភូមិ​ចោមរោម​មើល

គូរ​ស្នេហ៍​មួយគូរ​ឈ្លោះប្រកែក​គ្នា រហូត​ឈាន​ទៅ​វាយ​គ្នា​ផ្អើល​អ្នក​ភូមិ​ចោមរោម​មើល

បញ្ចូល​អត្ថបទ ៖ សុធា
ថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០១៥ ម៉ោង ០២:០៦

រាជធានី​ភ្នំពេញ​៖ គូរ​ស្នេហ៍​មួយគូរ​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង រហូត​ឈាន​ទៅ​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​កណ្តាលផ្លូវ​សាធារណៈ​ទាំង​យប់ ធ្វើ​អោយ​មានការ​ភ្ងា​ក់​ផ្អើល ដល់​អ្នក​ភូមិ​ចោមរោម​មើល កាលពី​វេលា​ម៉ោង ១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៥ ស្ថិត​នៅ ចំណុច​ស្តុ​ប​ទួល​គោក តាម​បណ្តោយ​ផ្លូវ​លេខ​២៨៩​កែ​និង​ផ្លូវ​សហ​ព​ន្ធ័​រុ​ស្ស៊ី ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក  ។ 

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​សង្កេត ឃើញ គូរ​ស្នេហ៍​មួយគូ​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង បាន​មក​ឈប់​នៅ​កណ្តាលផ្លូវ​សាធារណៈ​ប្រកែក​គ្នា​យ៉ាង​តឹង​ស​សៃ​ក មិនដឹង​ថា​មាន​ទំនាស់​គ្នា​ចេញពី​ណា​ក​នោះ​ទេ ។ ស្រាប់តែ​ភាគី​ខាង​ស្រី​ស្ទុះ​ទៅ​វាយ​ខាង​ប្រុស​បង្ក​ឲ្យ​មានការ​ភ្ងា​ក់​ផ្អើល​ដល់ អ្នក​ធ្វើ​ដំណើរ​ចោមរោម​មើល ។ ប្រភព​ដដែល​បន្ត​ទៀត​ថា គូរ​ស្នេហ៍​មួយគូរ​នេះ​សង្ស័យ​មានការ​ប្រចណ្ឌ​គ្នា​ហើយ​បានជា​ឈ្លោះ ពាក្យ​សម្តី គ្នា​ខ្លាំង ទើប​រហូត​ដល់​ការ​វាយតប់​គ្នា​នៅ​កណ្តាលផ្លូវ​បែប​នេះ ។ 

ក្រោយ​ពី​ឈ្លោះប្រកែក​និង​វាយតប់​គ្នា​ជាង​កន្លះ​ម៉ោង​រួច​គូរ​ស្នេហ៍​មួយគូរ​ខាងលើ នេះ​បាន​ឡើង​ជិះ ម៉ូតូ​រៀង​ៗ ខ្លួន​ចាក់​ចេញពី​កន្លែង​កើតហេតុ​បាត់​អស់​តែ​ម្តង ៕