Sunday, April 5, 2015

Filled Under: ,

វិធី​ការពារ​កុំឱ្យ​មានកូន​បន្ទាប់​ពី​រួមរ័ក​រួចរាល់ (18+)

មាន​ពេល​ខ្លះ​របៀប​ការពារ​តាម​រូបភាព​ផ្សេង​ៗ​ដើម្បី​បង្ការ​កុំឱ្យ​មាន​ផ្ទៃពោះ​ក្រោយ​ពេល​រួមរ័ក អាច​ជា​កំហុសឆ្គង​ក៏​ថា​បាន ។ ក្នុង​ករណី​នេះ ប្រសិនជា​អ្នក​ពុំ​បាន​ត្រៀមខ្លួន​ចំពោះ​ការ​មានកូន ឬ​ក៏​ពុំ​ទាន់​ចង់បាន​នៅ​ទ្បើ​យ​នោះ​ភាព​ស្រពេចស្រពិល​ក្នុង​ចិត្ត ដែល​មក​អន្ទោលតាមប្រាណ​ក្រោយ​ពី​អ្នក​រួម​ភេទ​រួច​វា​អាច​បង្ក​ឱ្យ​មាន​ក្តី​កង្វល់​ក៏​មាន​ដែរ ។
ដូចនេះ​សូម​លើកយក​វិធី​ការពារ​កុំឱ្យ​មានកូន​ក្រោយ​ពេល​រួម​ភេទ​យ៉ាង​មាន​ប្រសិទ្ធភាព​ដូច​តទៅ​៖
ជំហាន​ទី​១​ ៖ ធ្វើ​ដំណើរ​ទៅ​កាន់​ឱសថស្ថាន​ក្នុងស្រុក​ណាមួយ​នៅ​អំ​ទ្បុ​ង​ពេល​២៤​ម៉ោង​បន្ទាប់​ពី​ការ​រួម​ភេទ​រួច ហើយ​ទិញ​ឱសថ​ការពារ​កុំឱ្យ​មានកូន​មក​ប្រើ​ជា​បន្ទាន់ ដើម្បី​បង្ការ​ខ្លាចក្រែង​មានកូន​។ ជាមួយ​គ្នា​នោះ​ដែរ ថ្នាំ​ការពារ​មិន​ឱ្យ​មានកូន​នេះ គឺ​មាន​លក្ខខណ្ឌ​អាយុ ដែល​អាច​ប្រើប្រាស់​វា​បាន ដូច្នេះ​អ្នក​ចាំបាច់​ត្រូវ​ពិគ្រោះ​សុំ​យោបល់​ជាមួយនឹង​ឱសថការី​-​រិ​នី អំពី​កិច្ចការ​នេះ​ដើម្បី​ប្រើ​ថ្នាំ​នោះ ។ អ្នក​អាច​ទទួលទាន​ថ្នាំ​កាន់តែ​ឆាប់ បន្ទាប់​ពី​រួម​ភេទ​រួច គឺ​អ្នក​នឹង​កាន់តែ​ការពារ​ភាព​មានកូន​បាន​កាន់តែ​ប្រសើរ ។
ជំហាន​ទី​២​៖ ព្យាយាម​ទាក់ទង​ជាមួយនឹង​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក​ក្នុងស្រុក​ក៏​ដូច​ជា​ការិយាល័យ​ពេទ្យ​ខាង​រោគ​ស្ត្រី​នៅ​ក្នុង​រយៈពេល​២៤​ម៉ោង បន្ទាប់​ពី​អ្នក​រួម​ភេទ​រួច​ហើយ ពន្យល់​រឿងរ៉ាវ​នេះ​ទៅ​ពួក​គាត់ ពិសេស​គឺ​រឿង​ដែល​អ្នក​កំពុង​ព្យាយាម​ការពារ​កុំឱ្យ​មានកូន ។
ជំហាន​ទី​៣​៖ ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​អំពី​វិធី​ផ្សេង​ៗ ឬ​វិធី​ដទៃ​ដូច​ជា ការ​ប្រើ​ស្រោមអនាម័យ ការ​ពន្យារកំណើត និង​ការ​ដាក់​កង​ក្នុង​ស្បូន ដែល​បច្ចុប្បន្ន​លោក​អ្នក​អាច​ប្រើប្រាស់ ដើម្បី​បង្ការ​កុំឱ្យ​មានកូន​នៅ​ថ្ងៃ​អនាគត ។
ជំហាន​ទី​៤​៖ អនុវត្ត​ដោយ​សុវត្ថិភាព​និង​ការពារ​ការ​រួម​ភេទ​កុំឱ្យ​មានកូន ។ ប្រសិនជា​អ្នក​មិន​ចង់​មានកូន​ត្រូវ​ធានា​ថា អ្នក​តែងតែ​ប្រើប្រាស់​របស់​ការពារ​មួយ​ចំនួន​ជា​និច្ច ៕