គ្រាប់មុនដែលកើតឡើងនៅលើផ្ទៃមុខគឺជាបញ្ហារោគសើស្បែកមួយដែលបានញាំញីសង្គមមនុស្សនាពេលបច្ចុប្បន្នពិសេសក្រុមយុវវ័យបង្កឱ្យប៉ះពាល់ស្បែកមុខយ៉ាងពិបាកមើល ។ នរណាម្នាក់កើតរោគសើស្បែកនេះមិនអាចចៀសផុតពីការឈឺចុកចាប់និងបន្សល់ទុកនៅស្លាកស្នាមលើស្បែកមុខឡើយ ។ គ្រាប់មុនអាចកើតមានគ្រប់រូបភាពលើស្រទាប់ក្រុមមនុស្សពេញវ័យដែលមានអំឡុងពេលពី២ទៅ៣ឆ្នាំ ។
ខាងក្រោមនេះគឺជាវិធីបង្ការកុំឱ្យកើតមុននៅលើស្បែកមុខ ៖
១-សម្អាតផ្ទៃមុខរបស់អ្នកយ៉ាងតិចម្តងក្នុងមួយថ្ងៃពិសេសប្រសិនជាអ្នកស្ថិតក្នុងវ័យជំទង់ ។ សារធាតុប្រេងឬខ្លាញ់ច្រើនហួសប្រមាណនឹងធ្វើឱ្យរន្ធញើសលើផ្ទៃមុខរបស់អ្នកនាំមកនូវបាក់តេរីកើតជាមុនតែម្តង ។ វាគឺជារឿងដ៏ប្រសើរបំផុតចំពោះការមិនប្រើប្រាស់សាប៊ូដើម្បីលាងសម្អាតផ្ទៃមុខរបស់អ្នក ប៉ុន្តែក៏អាចជំនួសវិញដោយផលិតផលលាងសម្អាតផ្ទៃមុខរចនាម៉ូដជាពិសេសក្នុងការព្យាបាលរោគសើស្បែកនេះ ។
១-សម្អាតផ្ទៃមុខរបស់អ្នកយ៉ាងតិចម្តងក្នុងមួយថ្ងៃពិសេសប្រសិនជាអ្នកស្ថិតក្នុងវ័យជំទង់ ។ សារធាតុប្រេងឬខ្លាញ់ច្រើនហួសប្រមាណនឹងធ្វើឱ្យរន្ធញើសលើផ្ទៃមុខរបស់អ្នកនាំមកនូវបាក់តេរីកើតជាមុនតែម្តង ។ វាគឺជារឿងដ៏ប្រសើរបំផុតចំពោះការមិនប្រើប្រាស់សាប៊ូដើម្បីលាងសម្អាតផ្ទៃមុខរបស់អ្នក ប៉ុន្តែក៏អាចជំនួសវិញដោយផលិតផលលាងសម្អាតផ្ទៃមុខរចនាម៉ូដជាពិសេសក្នុងការព្យាបាលរោគសើស្បែកនេះ ។
២‑ប្រុងប្រយ័ត្នបន្តិចចំពោះបញ្ហាអាកាសធាតុ ។ ប្រសិនជាវាស្ថិតក្នុងសីតុណ្ហភាពក្តៅធ្វើឱ្យអ្នកបែកញើសនិងកើនជាតិខ្លាញ់ច្រើនលើស្បែក ។ ចំពោះក្រែមការពារពន្លឺព្រះអាទិត្យធម្មតាអាចបណ្តាលឱ្យរន្ធញើសរបស់អ្នកស្ទះដូច្នេះវាអាចនឹងប្រសើរឡើងចំពោះការប្រើផលិតផលបែបនេះសម្រាប់ការពារផ្ទៃមុខ ។ ជាមួយគ្នានោះដែរកុំព្យាយាមប្រើប្រាស់រហូតសម្លាប់កោសិកាស្បែកព្រោះតែចង់កម្ចាត់វាចោលពីលើផ្ទៃមុខនោះ វាគ្រោះថ្នាក់ដល់ស្បែកខ្លាំងណាស់ដែលធ្វើឱ្យស្បែកឡើងពណ៌ទង់ដែងនោះ ។
៣-កុំព្យាយាមត្រឹមទប់ស្កាត់ការកើតមុនតែលើផ្ទៃមុខឱ្យសោះ ! ផ្នែកខាងក្រោយឬខ្នងរបស់អ្នកក៏ជាតំបន់ដែលឆាប់នឹងកើតមុនដែរ ។ វាជាគំនិតល្អមួយ ក្នុងការប្រើផលិតផលសម្អាតនៅលើវាមុនពេលអ្នកងូតទឹកឬទុកឱ្យវាស្ងួតមុនពេលអ្នកស្លៀកសម្លៀកបំពាក់ពីព្រោះផលិតផលព្យាបាលរោគមុននេះអាចធ្វើឱ្យប្រឡាក់ដិតជាប់សាច់ក្រណាត់ក៏មាន ។
៤-ប្រយ័ត្នប្រយែងបន្តិចពេលអ្នកហាត់ប្រាណ ! ព្រោះវាមិនត្រឹមតែអាចធ្វើឱ្យបែកញើសញ៉ាំងឱ្យកើតមានជាតិខ្លាញ់ក្នុងរន្ធញើសប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យការកកិតជារឿយៗនោះអាចនាំឱ្យកើតមុនក៏មានដែរ ។
៥-ប្រុងប្រយ័ត្ននឹងរបបអាហាររបស់អ្នកបន្តិច(តមអាហារ)សមពាក្យចាស់ដាស់តឿនថា «ស្រឡាញ់ខ្លួនឱ្យស្ងួនចំណី» ។ ខណៈដែលបញ្ហានេះពុំមានជាហេតុផលសំខាន់ជាងគេនៃការកើតរោគមុនក៏ដោយចុះក្នុងនោះមានអាហារខ្លះមានជាតិខ្លាញ់ច្រើនព្រោះវាបានបន្ថែមជាតិប្រេងកាន់តែច្រើនលើផ្ទៃមុខ ។ ដើម្បីជាការប្រសើរនោះគួរកុំទទួលទានអាហារប្រភេទនេះឱ្យសោះ ។
៦-ប្រសិនជាអ្នកប្រើគ្រឿងតុបតែងមុខគ្របដណ្តប់លើមុន វាគឺជាកិច្ចការដ៏សំខាន់មួយដែលត្រូវចាំថា គប្បីលាងសម្អាតវាចេញនៅថ្ងៃនោះដែរ ។ ការលាបតុបតែងលើផ្ទៃមុខអាចធ្វើឱ្យកកស្ទះដល់រន្ធញើសប្រសិនជាពុំមានការសម្អាតវាចេញទេនោះ ៕