Tuesday, April 7, 2015

Filled Under: ,

១០​យ៉ាង​យល់​ខុស​ថា​រួម​ភេទ​គ្មាន​កូន



គេ​សង្កេត​ឃើញ​ថា​មាន​មនុស្ស​ភាគ​ច្រើន​នៅ​តែ​មាន​ភាព​ភាន់ច្រឡំ​នឹង​លទ្ធភាព​នៃ​ការ​មាន​កូន​ របស់​ខ្លួន ហើយ​បើ​សិន​ជា​យើង​ស្តាប់​មើល​ទៅ​វា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ទៀត​ផង។

១០.ទឹក​សូដា និង​កាហ្វេ មនុស្ស ​ភាគ​ច្រើន​បាន​ដឹង​និង​យល់​ឃើញ​ថា ការ​ផឹក​សូដា​នឹង​ធ្វើ​ឲ្យ​បុរស​មាន​កម្រិត​ទឹក​ស្ពែម ឬ​ទឹក​កាម​ថយ​ចុះ តែ​បើ​ផឹក​កាហ្វេ​ច្រើន​វា​នឹង​ធ្វើ​ក្រលៀន​ខ្សោយ ឬ មិន​អាច​បំពេញ​ចំណង​កាម​តណ្ហា​ប្រពន្ធ​ឬ មិត្ត​ស្រី​ខ្លួន​បាន​ល្អ។ទាំង​នេះ​គឺ​សុទ្ធ​តែ​ជា​ការ​យល់​ខុស។ ទោះ​បី​ជា​មនុស្ស​ប្រុស​អាច​ផឹក​ទឹក​សូដា​បាន​១០​ដប​ឬ​កាហ្វេ​១០​ពែង​ក្នុង ​មួយ​ថ្ងៃ​នោះ​ក៏​គេ​នៅ​តែ​អាច​មាន​លទ្ធភាព​បង្ក​បង្កើត​បន្ត​ពូជ​ឲ្យ ប្រពន្ធ​គេ​មាន​គភ៌​បាន​ដែរ​។

៩.ការ​ប្រើ​ស្រោម​អនាម័យ​ពីរ​ជាន់ បុរស ​មួយ​ចំនួន​ជឿ​ថា​ការ​ប្រើ​ស្រោម​អនា​ម័យ​មួយ​ជាន់​ធ្វើ​ឲ្យ​អារម្មណ៍​ពួក​ គេ​ល្អ​នា​ពេល​រួម​ភេទ តែ​បើ​ប្រើ​ពីរ​ជាន់​វា​រឹត​តែ​ល្អ​ទៅ​ទៀត។ តាម​ពិត​ទៅ​ការ​យល់​បែប​នេះ​មិន​ត្រឹម​ត្រូវ​ឡើយ ខណៈ​ការ​ប្រើ​ស្រោម​ពីរ​ជាន់​នេះ​វា​បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​រវាង​ ជាតិ​ជ័រ​ស្រោម​ទាំង​ពីរ​ទៅ​វិញ​ទេ ដែល​វា​បង្ក​ឲ្យ​មាន​ការ​រំខាន​ដល់​អារម្មណ៍​រួម​ភេទ​ផង​ដែរ។ ដូច្នេះ​ប្រការ​ល្អ​ប្រើ​ស្រោម​អនាម័យ​មួយ​ជាន់​វា​ល្អ​ប្រសើរ​ជាង​ការ​ ប្រើ​ស្រោម​ពីរ​ជាន់។

៨.អាង​ងូត​ទឹក​ក្តៅ​ តាម​ពិត​​ពេល​រួម​រ័ក​នៅ អាង​ងូត​ទឹក​ក្តៅ​នេះ​ក៏​អាច​មាន​កូន​មិន​ខុស​ប្លែក​ពី​ការ​រួម​ភេទ​នៅ​លើ​ គ្រែ​ក្នុង​បន្ទប់​គេង​ដែរ។ មនុស្ស​ជឿ​ថា ស្រោម​អនាម័យ​ពេល​ប៉ះ​ជាតិ​ក្លូរីន វា​នឹង​បង្ក​ជា​កម្តៅ​ឡើង​ហើយ​សម្លាប់​មេ​ជីវិត​មនុស្ស​ប្រុស​បាន។ តែ​ការ​ពិត​មេ​ជីវិត​បុរស​បាន​ចូល​ទៅ​ខាង​ក្នុង​ស្បូន​របស់​ស្រ្តី​នោះ​នៅ​ តែ​អាច​មាន​លទ្ធ​ភាព​បង្ក​កំណើត​ជា​ទារក​បាន​ដដែល។

៧.ការ​លោត​ហាត់​ប្រាណ វា ​គឺ​ជា​រឿង​មួយ​ដ៏​ល្អ​សម្រាប់​ស្រ្តី​ទោះ​បី​ជា​បាន​រួម​ភេទ​រួច​ហើយ​ក្តី តែ​ទង្វើ​បែប​នេះ​វា​មិន​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​បង្ក​កំណើត​ឡើយ។ មេ​ជីវិត​បុរស​មិន​អាច​ធ្លាក់​ចេញ​ពី​សំណុំ​ស្បូន​មនុស្ស​ស្រី​បាន​ឡើយ ព្រោះ​វា​នៅ​ខាង​ក្នុង​ឯ​ណោះ។ ទឹក​កាម​បុរស​ទាំង​នោះ​នៅ​តែ​ហែល​ពាស​ពេញ​ស្បូន​ដើម្បី​រក​លទ្ធភាព​ទៅ​បង្ក កំណើត​ជា​អូវែ​រដើម្បី​បង្កើត​បាន​ទារក​។

៦.ទឹក​ថ្នាំ​លាង​ប្រដាប់​ភេទ តើ ​ការ​ប្រើ​ថ្នាំ​លាង​សម្អាត​ប្រដាប់​ភេទ​បន្ទាប់​ពី​រួម​ភេទ​ពិត​ជា​មិន​អាច ​មាន​កូន​បាន​មែន​ឬ? មិន​ត្រឹម​ត្រូវ​ទេ ទោះ​បី ជា​មាន​ទឹក​កាម​បុរស​ហៀរ​ចេញ​មក​ក្រៅ​ខ្លះ​ក្តី ក៏​មួយ​ចំនួន​ទៀត​វា​នៅ​តែ​អាច​មាន​លទ្ធភាព​ចូល​ទៅ​រក​អូវែរ​ដើម្បី​បង្ក​ កំណើត​បាន​ដែរ ហើយ​វា​មាន​កំណើត​លឿន​សម្រាប់​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ទៀត​ផង។

៥.ការ​ប្រើ​ក្បាច់​ជិះ​សេះ​ស គេ សង្កេត​ឃើញ​ថា​មាន​ក្បាច់​ដ៏​ពេញ​និយម​មួយ​សម្រាប់​សម្ព័ន្ធ​ភាព​រួម​ភេទ​ គឺ​ក្បាច់​ជិះ​សេះ​ស ឬ ស្រី​នៅ​លើ​ប្រុស។ ក្បាច់​នេះ​មាន​ទស្សនៈ​យល់​ថា វា​ពុំ​អាច​ឲ្យ​ពួក​គេ​មាន​កូន​បាន​ឡើយ ដោយ​សារ​គេ​គិត​ថា​ទឹក​កាម​បុរស​នឹង​ហៀរ​ចេញ​មក​ក្រៅ​បន្ទាប់​ពី​សម្រេច​កាមគុណ​។ ផ្ទុយ​ទៅ​វិញ​មេ​ជីវិត​បុរស​ពិត​ជា​មាន​សមត្ថភាព​អស្ចារ្យ​មិន​អាច​ស្មាន​ ដល់​គឺ​វា​អាច​ចុះ​សមុទ្រ​និង​ឡើង​ភ្នំ​ភ្លើង​បាន​ដើម្បី​ទៅ​រក​ការ​បង្ក​ កំណើត​​ដដែល ទោះ​ជា​វា​ស្ថិត​ក្នុង​ស្ថាន​ភាព​ឬ​ទីតាំង​បែប​ណា​ក៏​ដោយ។

៤.ពេល​មាន​រដូវ​ ទស្សនៈ មួយ​ចំនួន​គិត​ថា ការ​រួម​ភេទ​នា​ពេល​ដែល​អូវុល​ទុំ​ជ្រុះ​ពី​ស្បូន ឬ ពេល​ស្រ្តី​ធ្លាក់​រដូវ​នោះ​អត្រា​មាន​កូន​នា​ពេល​នេះ​មិន​មាន​ឡើយ។ តែ​មេ​ជីវិត​បុរស​អាច​សម្ងំ​រស់​នៅ​ក្នុង​ស្បូន​ស្រ្តី​បាន​ចាប់​ពី​បី​ទៅ ប្រាំ​ថ្ងៃ​បាន ខណៈ​ការ​ធ្លាក់​អូវុល​របស់​ស្រ្តី​វិញ​មិន​មាន​លក្ខណៈ​ទៀង​ទាត់​ឡើយ​សម្រាប់ខែ​នីមួយៗ​នោះ។ ដូច្នេះ​អត្រា​គ្មាន​កូន​សម្រាប់​កាលៈ​ទេសៈ​នេះ​មាន​ត្រឹម​តែ​៣៥​ភាគ​រយ​ ប៉ុណ្ណោះ។

៣. ស្នេហ៍​គ្រា​ដំបូង មនុស្ស​ខ្លះ​គិត​ថា​សម្ព័ន្ធ​ភាព​រួម​ រ័ក​លើក​ដំបូង ឬ ស្នេហ៍​គ្រា​ដំបូង​នោះ ពិត​ជា​មិន​អាច​មាន​កូន​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ អត្រា​មាន​គភ៌​សម្រាប់​ស្រ្តី​បន្ទាប់​ពី​រួម​ភេទ​មក​មាន​គ្រប់​កាលៈ​ទេសៈ ទោះ​បី​ស្នេហ៍​គ្រា​ដំបូង​ក៏​ដោយ។

២.អំឡុង​ពេល​មាន​រដូវ មាន​អ្នក​ ខ្លះ​បាន​គិត​ថា ប្រសិន​បើ​ដំណាក់​កាល​មាន​រដូវ​របស់​ស្រ្តី​នោះ ឱកាស​មាន​កូន​នឹង​មិន​មាន​ទេ​ព្រោះ​រយៈ​ពេល​ពីរ​សប្តាហ៍​ឯ​ណោះ​ទើប​អូវុល ទុំ​ធ្លាក់។ ការ​យល់​បែប​នេះ​វា​ក៏​ជា​ហេតុ​ការណ៍​ដ៏​កម្រ​ដែរ ដោយ​សារ​តែ​វដ្ត​រដូវ​របស់​ស្រ្តី​ប្រែ​ប្រួល ដូច្នេះ​ឱកាស​មាន​កូន​នៅ​តែ​អាច​មាន​ដដែល។

១.យុទ្ធ​សាស្ត្រ​ចាក់​ទឹក​ក្រៅ​ពាង ការ ​ប្រើ​យុទ្ធសាស្រ្ត​ចាក់​ទឹក​ក្រៅ​ពាង ឬ ដក​លិង្គ​ចេញ​ក្រៅ​យោនី​ស្រ្តី​មុន​ពេល​បាញ់​ទឹក​កាម គឺ​ជា​រឿង​មួយ​ដែល​បុរស​ស្ត្រី​យល់​ច្រឡំ​។ កុំ​ភ្លេច​ថា​មុន​លិង្គ​បុរស​បាញ់​ទឹក​កាម​នោះ វា​ក៏​មាន​សារ​ធាតុ​រាវ​ម្យ៉ាង​ដែល​មាន​លាយ​មេ​ជីវិត​បុរស​ដែរ​ទោះ​បី​ជា បុរស​បាន​ដក​លិង្គ​ចេញ​ក្រៅ​ក៏​ដោយ។ ចំណុច​នេះ​ហើយ​ជា​ឱកាស​ដែល​មេ​ជីវិត​បុរស​អាច​ទៅ​បង្ក​កំណើត​ជា​មួយ​នឹង​ អូវុល​មនុស្ស​ស្រី​បាន៕PR