ចិន៖ បុរសជនជាតិចិនម្នាក់ ឈ្មោះ Wu Hsia អាយុ ២១ឆ្នាំ បន្ទាប់ពីបែកបាក់ជាមួយមិត្តស្រីរបស់គាត់ឈ្មោះនាង Jun Tang អាយុ ២០ឆ្នាំ អស់រយៈពេលជាច្រើនខែមក លោក Wu Hsia ក៏បានសាងស្នេហ៍ជាមួយមិត្តស្រីថ្មី អាយុ ២២ឆ្នាំ រស់នៅទីក្រុង Ningb ភាគខាងកើតនៃប្រទេសចិន។ ប៉ុន្តែក្រោយពីបែកគ្នាបាន៣ខែ នាង Jun ដែលជា សង្សារ ចាស់របស់គាត់ នៅតែតាមមករករឿង និងចង់ប្រកាសសង្គ្រាមជាមួយគាត់ ដោយអោយគាត់បែកពីសង្សាថ្មី ហើយវិល ត្រលប់មករកខ្លួនវិញ ។
បើយោងតាមរបាយការណ៍របស់ People’s Daily បានអោយដឹងថា បុរសម្នាក់នោះបានណាត់សង្សារបស់ខ្លួនទាំង២ មកជួបនិយាយគ្នា ដើម្បីសំរួលពីបញ្ហា ដែលបានកើតឡើង។ ប៉ុន្តែនាង Jun ដែលត្រូវជាសង្សាចាស់ មិនបាន និយាយ សម្រួលគ្នាទេ គឺនាងកាន់តែធ្វើអោយបញ្ហាធ្ងន់ធ្ងរជាងមុន ។ មន្ត្រីប៉ូលីសអ្នកនាំពាក្យ បាននិយាយថា ស្រ្តីទាំង ២នាក់នោះបានឈ្លោះប្រកែកគ្នា ព្រោះស្រ្តីជាសង្សាចាស់ បានខឹងសម្បារជាមួយនឹងពាក្យសម្តីរបស់ ស្រ្តីជា សង្សាថ្មី ជាខ្លាំង ហើយនាងក៏លោតចូលទៅក្នុងទឹកទន្លេ ដោយស្រែកហៅបុរសជាសង្សាអោយចុះទៅជួយសង្គ្រោះនាង។
ស្រ្តីជាសង្សាថ្មី ភ័យខ្លាចសង្សារបស់ខ្លួន លោតចុះទៅជួយសង្គ្រោះសង្សាចាស់ ក៏លោតចុះទៅក្នុងទឹកទន្លេដែរ ហើយស្រែកអោយបុរសនោះចុះទៅជួយខ្លួនដែរ ។ គេចង់ដឹងថា រវាងគេ និងសង្សាចាស់ តើនរណាលោក Wu Hsia លោតចុះ ទៅជួយ?
លោក Wu ភ្លាមនោះបានលោតទៅជួយសង្រ្គោះសង្សាថ្មីរបស់គាត់ ហើយទូរសព្ទ័ហៅបងប្រុសរបស់គាត់អោយទៅ ជួយស្រ្តីជាសង្សារចាស់ ។ក្រុមអ្នកជួយសង្គ្រោះក្នុងហេតុការណ៍នោះបាននិយាយថា គេបានឃើញនាង Jun កប់នៅ ក្នុងភក់ ដែលនៅចំងាយប្រហែល ២០ ម៉ែត្រពីមាត់ទន្លេ ហើយក្រុមជួយសង្គ្រោះបានចងខ្សែនឹងខ្លួននាង ដើម្បីចុះ ជួយនាងចេញពីក្នុងភក់ ។
លោក Wu បានប្រាប់អ្នកយកសារពត៌មានផងដែរថា ពួកគេបានបែកគ្នាជាច្រើនខែមកហើយ មិនដឹងថាហេតុអីនាង នៅមកតាមរករឿងគេទៀតនោះទេ ។ ចំណែក ឯសង្សាថ្មីរបស់ លោក Wu ត្រូវបញ្ចូនទៅមន្ទីរពេទ្យជាបន្ទាន់បន្ទាប់ ពីកើតហេតុ ពីព្រោះនាងបានរងរបួសដោយសារនាងប៉ះនឹងទូកពេលនាងលោតចុះទៅក្នុងទន្លេ ។
Tuesday, April 7, 2015
Filled Under: International, Love, Love and Life, កម្សាន្ត
នារីជាសង្សារចាស់ និងសង្សារថ្មី នាំគ្នាលោត ចូលទឹកទន្លេ ដើម្បីចង់ដឹងថា តើមិត្តប្រុស ជួយនរណា
Socialize It →
|
|
|