ជុំវិញការដាក់ឈ្មោះប្រព័ន្ធប្រតិបត្តិការខ្មែរ moon OS ត្រូវបានម្ចាស់ស្ថាបនិកធីម ច័ន្ទឬទ្ធីពន្យល់ថា គឺដោយយោងទៅតាមឈ្មោះរបស់គេ ច័ន្ទ (ធីម ច័ន្ទឬទ្ធី) ដែលមានន័យថាព្រះច័ន្ទ ទើបគេសម្រេចចិត្តដាក់ឈ្មោះប្រព័ន្ធប្រតិបត្តិការដែលគេបង្កើតថា moon OS។
“ដំបូងគិតដែរ ប៉ុន្តែនឹកមិនឃើញមិនដឹងដាក់ឈ្មោះអីសម រួចក៏នឹកឃើញឈ្មោះខ្លួនឯងទើបសម្រេចដាក់ឈ្មោះ moon OS តែម្តងទៅ”។
យុវជនរូបនេះបញ្ជាក់ថា moon OS បន្ទាប់ពីដាក់ឲ្យប្រើប្រាស់មានការចាប់អារម្មណ៍ជាច្រើន ជាពិសេសអ្នកប្រើប្រាស់នៅក្រៅប្រទេស។
moon OS ជាប្រព័ន្ធប្រតិបត្តិការលីនុចមួយ ដែលមានមុខងារប្រើប្រាស់ស្រដៀងប្រព័ន្ធប្រតិបត្តិការ Windows របស់ Microsoft។ moon OSត្រូវបានបង្កើតតាំងពីឆ្នាំ ២០០៨ ដោយយក Ubuntu មកធ្វើជាមូលដ្ឋានក្នុងការបង្កើត។ moonOS ជាកូដចំហ អាចទាញប្រើប្រាស់ដោយសេរី គិតមកទល់ពេលនេះ moon OS បានអភិវឌ្ឍបាន ៤ ជំនាន់មកហើយ។
Wednesday, April 8, 2015
Filled Under: Breaking News, Hotnews, Local, Social Politic, Social Politics, Tech News, Technology, បច្ចេកវិទ្យា
moon OS ជាប្រព័ន្ធប្រតិបត្តិការ របស់កូនខ្មែរ
Socialize It →
|
|
|