មន្ដ្រីយោធាជើងទឹកកម្ពុជា បានឱ្យដឹងថា ព្រះសង្ឃវៀតណាម ៧អង្គ និងជនជាតិវៀតណាម ៣នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនមកសួរនាំ ក្រោយបើកប្រតិបត្តិការបង្រ្កាប ការរៀបចំពិធីសាសនាមួយ ដែលធ្វើឡើងដោយ ក្រុមទាំងនោះ នៅលើកោះកុងក្រៅ ត្រង់ចំណុចចំការដូងទី៤ ក្នុងឃុំកាពិ ស្រុកកោះកុង ខេត្ដកោះកុង របស់កម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥នេះ។
ប្រតិបត្តិការនេះដឹកនាំដោយ នាយឧត្ដមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក សហការ ជាមួយកម្លាំងនគរបាល និងអាជ្ញាធរពាក់ព័ន្ធ នៅខេត្តកោះកុង។
មន្រ្តីដែលចូលរួម ក្នុងប្រតិបត្តិការនេះ បានឱ្យដឹងថា សមត្ថកិច្ចបានដុតបំផ្លាញអាស្រម ការបោះតង់ស្នាក់នៅរួមទាំង រូបសំណាក់ព្រះនាងគង់ស៊ីអ៊ីម ដែលបានរៀបចំនៅលើកោះនេះ ដោយមិនមានការអនុញ្ញាត៕