Apple ទើបនឹង ប្រកាសពី ប្រអប់សាកថ្មបញ្ឈរថ្មី សំរាប់ iPhone នៅលើ វិុបសាយ របស់ពួកគេ ហើយអ្វី ដែលគេ ចាប់អារម្មណ៍ គឺ Apple បានប្រើ រូបភាព របស់ iPhone ស៊េរី c ដែលមាន សម្បកជ័រ។ ហើយ បើអ្នក សង្កេតលើ ប៊ូតុង របស់វាវិញ គឺជា ប៊ូតុង Touch ID ខណៈដែល iPhone ស៊េរី c ចុងក្រោយ គឺ iPhone 5c ប្រើ ប៊ូតុង Home ធម្មតា (មានខ្សែស ជារាងការ៉េ នៅកណ្តាល ប៊ូតុង)… មិនមែន Touch ID នោះទេ។
iPhone 5c ជាមួយនឹងប៊ូតុង Home ធម្មតា:
រូបនេះ នាំអោយ គេយល់ថា នោះគឺជា iPhone 6c អេក្រង់ 4 អីុងថ្មី ដែល Apple គំរោងនឹង ប្រកាស នាចុងឆ្នាំនេះ។
គួររំលឹកថា មានដំណឹងលេចលឺថា Apple នឹងនៅតែ បន្តបញ្ចេញ iPhone អេក្រង់ 4 អីុងថ្មី នាចុងឆ្នាំនេះ សំរាប់ អ្នកប្រើប្រាស់ ដែលមានតំរូវការ អេក្រង់តូច។ ហើយនេះ អាចជា ផលិតផលដែលលេចលឺនោះ៕
ប្រភព: BGR