Friday, May 22, 2015

Filled Under: , ,

Apple នឹងរឹតបន្តឹងការ Jailbreak នៅលើ iOS 9 ជាមួយ មុខងារ Rootless


Cydia9ក្រុមហ៊ុន Apple ត្រូវបាន គេរាយការណ៍ថា កំពុងធ្វើការ រឹតបន្តឹង ប្រព័ន្ធសុវត្ថិភាពផ្នែក Kernel ដែលជា ស្នូលរបស់ប្រព័ន្ធប្រតិបត្តិការណ៍ iOS និង Mac ដើម្បីប្រឆាំងនឹង ការ ហែកគុក ឬ “Jailbreak”។ មុខងារសុវត្ថិភាពថ្មីនេះ មានឈ្មោះថា “Rootless” (ប្រែថា “មិនមានការ Root ឬ Jailbreak”) នឹងការពារ មេរោគ malware ព្រមទាំង ការពារ ទិន្នន័យសំងាត់ របស់ម៉ាសីុន តាមរយៈ ការបិទ មិនអោយ អ្នកប្រើប្រាស់ មានសិទ្ធិ ទាញ ឬបើកប្រើ ឯកសារសំខាន់ៗ នៅលើ ប្រព័ន្ធ iOS និង Mac។ ប្រភព បានបន្តថា ការបិទនេះ គឺជា ការបិទ អចិន្ត្រៃយ៍ នៅលើ ប្រព័ន្ធ iOS ខណៈដែលនៅលើ Mac អ្នកប្រើប្រាស់ អាចនឹងមានសិទ្ធិបើកវា វិញបាន។

គួររំលឹកថា ដើម្បី Jailbreak តាមរយៈ Kernel អ្នកបំបែកកូដ ច្រើនប្រើចន្លោះប្រហោង សុវត្ថិភាព របស់ Kernel (នៅពេល Boot) រួច ទាញយក សិទ្ធិជាម្ចាស់ (admin ឬ root user)ហើយបន្ទាប់មក ដោះសោរ ឯកសារ ឬថតឯកសារសំខាន់ៗ របស់ប្រព័ន្ធប្រតិបត្តិការណ៍ ដើម្បីធ្វើការដំឡើង កម្មវិធី ឬចម្លងឯកសារ ផ្សេងៗ ចូល។ ការបិទសិទ្ធិការបើកប្រើ ឯកសារ ឬថតសំខាន់ៗ របស់ មុខងារ Rootless អាចនឹងធ្វើអោយ ការ Jailbreak មានការលំបាកឡើង ឬមិនអាច Jailbreak បានតែម្តង តាមរយៈ ចន្លោះប្រហោង របស់ Kernel។ 

ប៉ុន្តែ បើតាម សហគមន៍ Jailbreak វិញ បានលើកឡើងថា គ្មានអ្វីដែលមិនអាចទៅរួចនោះទេ ព្រោះប្រព័ន្ធប្រតិបត្តិការណ៍តែង មានចន្លោះ ប្រហោង ហើយណាមួយ កម្មវិធីហែកគុក ដូចជា Pangu និង TaiG មិនបានប្រើ ចន្លោះប្រហោង របស់ Kernel ដើម្បីហែកគុក នោះទេ។ កម្មវិធីចុងក្រោយ ដែលប្រើ ចន្លោះប្រហោង Kernel ដើម្បីហែកគុក គឺ Evasi0n7។ ចំណុចអវិជ្ជមានមួយ របស់ Rootless សំរាប់ សហគមន៍ Jailbreak គឺកម្មវិធីដែលដំណើរការ ដោយប្រើសិទ្ធជា root user ដូចជា Cydia និង iFiles ជាដើម នឹងមាន បញ្ហា មិនអាចដំណើរការបាន ហើយនោះ ជារឿងដែល Saurik ត្រូវឈឺក្បាល និងដោះស្រាយ៕