វីតាមីនE គឺជាសារធាតុចិញ្ចឹមដ៏ប្រណីត សម្រាប់ថែរក្សាស្បែក និងសក់ឱ្យមានសុខភាពល្អ ហើយផ្លែស្វាយគឺជាប្រភពដ៏សម្បូរបែប នៃវីតាមីននេះ។ ដូច្នេះសូមមិត្ដនារី នាំយកនូវផ្លែឈើយ៉ាងក្រហមឆ្អិនឆ្អៅនេះ មកប្រើដើម្បីជាឱសថធម្មជាតិរក្សាសម្រស់នារដូវក្ដៅនេះ។ ខាងក្រោមនេះ គឺជាវិធី នៃការទទួលបានប្រសិទ្ធភាពពីស្វាយផ្លែស្វាយ។
ការពារភាពជ្រីវជ្រួញ៖ ស្វាយមានផ្ទុកនូវ Collagen ដែលអាចធ្វើឱ្យស្បែករលោង និងតឹងណែន និងការពារភាពចាស់មុនអាយុ។ ដោយសារវាសម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម ទើបធ្វើឱ្យផ្លែឈើនេះអាចមានប្រសិទ្ធភាពការពារស្បែករបស់អ្នក ពីផលប៉ះពាល់មិនល្អ នៃរ៉ាឌីកាល់សេរី និងធ្វើឱ្យស្បែករបស់អ្នកស្រស់ស្អាតក្មេងជាងវ័យ។
វិធីប្រើ៖
•អ្នកអាចគ្រាន់តែយកសម្បកស្វាយទុំមកខាត់លើស្បែករបស់អ្នក ហើយទុកវាឱ្យបាន ១០ ទៅ១៥នាទី
•បន្ទាប់មកលាងជម្រះវាដោយទឹកត្រជាក់
•ការអនុវត្ដបែបនេះជារៀងរាល់ថ្ងៃ នឹងរក្សាឱ្យស្បែករបស់អ្នកទន់ និងភ្លឺរលោង
ជម្រះចោលនូវកោសិកាស្បែកងាប់៖ តើអ្នកដឹងទេថា ស្វាយអាចយកមកប្រើដើម្បីជម្រះចោលនូវកោសិកាស្បែកងាប់? វាមានគុណសម្បត្ដិខាត់ស្បែកពីធម្មជាតិដ៏អស្ចារ្យ ដើម្បីជម្រះចោលនូវកោសិកាស្បែកងាប់យ៉ាងមានប្រសិទ្ធភាព។
វិធីប្រើ៖
•ខាត់មុខ និងដៃរបស់អ្នកជាមួយនឹងសំបកស្វាយទុំ
•ហើយលាបក្រែមទឹកដោះគោ(Malai)បន្ថែមនៅលើស្បែករបស់អ្នក
•ទុកវាឱ្យបាន ១០ ទៅ ១៥នាទី ហើយបន្ទាប់មកលាងជម្រះវាជាមួយនឹងទឹកត្រជាក់
•ការលាបបែបនេះ ឱ្យបាន ៣ដងក្នុងមួយសប្ដាហ៍ នឹងមានប្រសិទ្ធភាពកាត់បន្ថយកោសិកាស្បែកងាប់យ៉ាងឆាប់រហ័ស
កាត់បន្ថយស្នាមអាចម៍រុយ៖ ផ្លែស្វាយនេះ អាចផ្ដល់ឱ្យអ្នកនូវសារធាតុ Beta-carotine និងវីតាមីនច្រើនប្រភេទ ដែលអាចលើកកម្ពស់ចលនាឈាមរត់ទៅកាន់ស្បែករបស់អ្នក និងប្រើជាភ្នាក់ងារធ្វើឱ្យស្បែកសដ៏មានប្រសិទ្ធភាពមួយប្រភេទ។
វិធីប្រើ៖
•យកសម្បកស្វាយទុំហាលឱ្យស្ងួត ហើយកិនវាឱ្យក្លាយជាម្សៅម៉ត់
•បន្ទាប់មកយកវាមកលាយជាមួយយ៉ាអួមួយស្លាបព្រាកាហ្វេ និងលាបវានៅលើផ្ទៃមុខរបស់អ្នក
•ទុកឱ្យវាជ្រាបទៅក្នុងស្បែកមុខរយៈពេល ១៥ទៅ ២០នាទី រួចសឹមលាងជម្រះវាជាមួយនឹងទឹកក្ដៅឧណ្ហៗ
•អនុវត្ដវិធីនេះឱ្យបាន ៣ ដង ក្នុងមួយសប្ដាហ៍ដើម្បីឱ្យស្នាមអាចម៍រុយនេះស្រកលឿន
ព្យាបាលមុន៖ ស្វាយខ្ចីមានគុណសម្បត្ដិដ៏អស្ចារ្យ ដែលអាចព្យាបាលមុនឱ្យជាសះស្បើយបាន។ វាអាចការពាររន្ធញើសនៃស្បែករបស់អ្នក ពីការកកនៃជាតិខ្លាញ់ និងល្អងធូលី។
វិធីប្រើ៖
•គ្រាន់តែស្ងោរស្វាយខ្ចីមួយចំណិត ហើយលាបទឹកដែលចម្រាញ់ពីការដាំពុះនោះលើផ្ទៃមុខរបស់អ្នក
•ប្រើវិធីនេះជារៀងរាល់យប់ មុនពេលចូលគេង
បើកចំហរន្ធញើស៖ ស្វាយអាចដើតួជាអ្នកសម្អាតដ៏ប្រសើរ ដែលជ្រាបចូលទៅក្នុងរន្ធញើស និងសម្អាតវាពីស្រទាប់ជ្រៅខាងក្នុង។ សារធាតុប្រឆាំងនឹងអុកស៊ីដកម្មនៅក្នុងផ្លែស្វាយ អាចធ្វើឱ្យកោសិកាស្បែករបស់អ្នកក្មេងជាងវ័យ និងការពារស្បែកពីការបំផ្លាយដោយកាំរស្មីព្រះអាទិត្យ និងការស្ទះរន្ធញើស។
វិធីប្រើ៖
•ដួសម្សៅធ្វីពីស្វាយមួយស្លាបព្រាកាហ្វេ ហើយបន្ថែមសាច់ស្វាយទៅក្នុងម្សៅនោះ
•ហើយបន្ថែមទឹកដោះគោមួយស្លាបព្រាកាហ្វេ បន្ទាប់មកកិនវាឱ្យក្លាយជាល្បាយម៉ត់
•លាបវានៅលើផ្ទៃមុខរបស់អ្នក ហើយលាងជម្រះវាក្រោយរយៈពេល ២០នាទី
•ល្បាយលាយបញ្ចូលគ្នានេះ មានប្រសិទ្ធភាពប្រើប្រាស់ទៅលើស្បែកគ្រប់ប្រភេទ
លើកកម្ពស់ការលូតលាស់របស់សក់៖ វីតាមីន E នៅក្នុងផ្លែស្វាយអាចលើកកម្ពស់ចរន្ដឈាមរត់ទៅកាន់ស្បែកក្បាល ដោយការទៅចិញ្ចឹមសក់ និងលើកកម្ពស់ការលូតលាស់សក់របស់អ្នក។
វិធីប្រើ៖
•យកផ្លែស្វាយទុំមួយផ្លែចិតសំបកចេញ ហើយកិនឱ្យម៉ត់
•បន្ទាប់មកយកចំណែកក្រហមនៃស៊ុតពីរគ្រាប់មកលាយជាមួយ ល្បាយស្វាយដែលកិនម៉ត់នោះ
•ហើយលាយយ៉ាអួពីស្លាបបាយ និងច្របល់ចូលគ្នាឱ្យសព្វ
•យកល្បាយលាយផ្សំនោះមកម៉ាស្សាលើស្បែកក្បាល និងសក់របស់អ្នកថ្នមៗ
•គ្របសក់របស់អ្នក ដោយមួកផ្លាទីក ដែលប្រើសម្រាប់ងូតទឹក ហើយទុកវាឱ្យបានរយៈពេលមួយម៉ោង
•បន្ទាប់មកលាងជម្រះវាដោយសាប៊ូកក់សក់ស្រាលៗ