Tuesday, May 26, 2015

Filled Under: , , , , , , , ,

ហេតុអ្វី​បាន​​ជា​នៅ​ពេល​លោក​ គីម ជុងអ៊ុន ​ទៅ​ណា​ម្តងៗ មន្ត្រី​ដែល​​ដើរ​ហែហម​​ចាំបាច់​​កាន់​សៀវភៅ​កត់ត្រា​​រហូត?

www.telegraph.co.uk



​ប្រែ​សម្រួល ៖ អន សំអាង

ប្រភព៖​ BBC


ក្នុង​ចំណោម​មេដឹកនាំ​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក គេ​ឃើញ​ប្រធានាធិបតី​កូរ៉េខាងជើង នៅ​ពេល​ដែល​លោក​អញ្ជើញ​ទៅ​ទីណា​មួយ មន្ត្រី​ជាន់​ខ្ពស់ ឬ​គណៈប្រតិភូ​ដែល​អម​ដំណើរ​លោក តែង​មាន​សៀវភៅ ​និង​ប៊ិច​សម្រាប់​កត់ត្រា​ពាក្យ​សម្ដី​ដែល​លោក​មាន​ប្រសាសន៍​។ ការ​ស្ដាប់​លោក​មាន​ប្រសាសន៍​ដោយ​មិន​មាន​អ្វី​សម្រាប់​កត់​ត្រា​នៅ​ក្នុង​ដៃ នឹង​ធ្វើ​ឲ្យ​លោក​​​  គីមជុងអ៊ុន ទទួល​អារម្មណ៍​ថា​ ពាក្យ​សម្ដី​របស់​លោក​មិន​សូវ​មាន​តម្លៃ បាន​ត្រឹម​តែ​គេ​ស្ដាប់​ចោល។


​សូម​កុំ​ភ្លេច​ថា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ទើប​តែ​ត្រូវ​បាន​ប្រហារជីវិត​ថ្មីៗ​ដោយ​សារ​តែ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សម្ដី​លោក​គីមជុងអ៊ុន ព្រោះ​នៅ​ក្នុង​អង្គប្រជុំ​មួយ លោក​រដ្ឋ​មន្ត្រី​រូប​នោះ​បាន​គេង​នៅ​លើ​តុ។ អ្នក​វិភាគ​យល់​ថា​នៅ​ចំពោះ​មុខ​ម៉ាស៊ីនថត និង​កាមេរ៉ា លោក​គីមជុងអ៊ុន​ចង់​ឲ្យ​ថត​រូប​លោក​មាន​មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​សេចក្ដី​គោរព​ចំពោះ​លោក ហើយ​កត់ត្រា​ពាក្យ​សម្ដី​សំខាន់ៗ។


​យោង​តាម​លោក​សាស្ត្រាចារ្យ Steve Tsang បង្រៀន​នៅ​សាកលវិទ្យាល័យ Notingham អ្នក​ដែល​កាន់​សៀវភៅ​សម្រាប់​ធ្វើ​កំណត់ហេតុ​ផ្សេងៗ ត្រូវ​តែ​កត់ត្រា​អនុសាសន៍​ផ្សេងៗ​របស់​ប្រធានាធិបតី​គីមជុងអ៊ុន ដោយ​ប្រិតប្រៀង និង​ម៉ត់ចត់​បំផុត កុំ​លេង​សើច​ឲ្យ​សោះ​ជា​មួយ​មេដឹកនាំ​វ័យ​ក្មេង​រូប​នេះ។


ឧទាហរណ៍ ចំណុច​រសើប​ដូច​ជា​ពាក់ព័ន្ធ​នឹង​វិស័យ​នយោបាយ​ជាដើម អស់លោក​ទាំងនោះ​ប្រយ័ត្នប្រយែង​ណាស់ ហើយ​បើ​អាច​ជៀស​វាង​បាន គឺ អស់លោក​សូម​ប្រាថ្នា​កុំ​ឲ្យ​ជួប​ឲ្យ​សោះ ព្រោះ​វា​ពោរពេញ​ដោយ​គ្រោះ​ថ្នាក់​ពន់ពេក តិច​លោតែ​សរសេរ​ខុស​ត្រង់​ចំណុច​ណា​មួយ ប្រាកដ​ជា​មាន​រឿង​ធំ​ជាមិនខាន។


សំណេរ​ផ្សេងៗ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ទាំងនោះ​ត្រូវ​បាន​រក្សា​ទុក​ជា​ឯកសារ​លាក់ការណ៍​ផ្ទៃ​ក្នុង (confidential) ហើយ​មិន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជា​ដាច់ខាត។ ក្រសួងឃោសនាការ (propaganda) នឹង​យក​កំណត់​ត្រា​ទាំង​នោះ​ទៅ​ពិនិត្យមើល។ ពាក្យពេចន៍​ឃ្លោងឃ្លា​ណា​ដែល​ល្អ ក្រសួង​នឹង​យក​ទៅ​ប្រើប្រាស់​សម្រាប់​បម្រើ​ឲ្យ​នយោបាយ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង៕