Thursday, May 14, 2015

Filled Under: , , , ,

៧ក្បាច់ ជួយអោយអ្នកបន្លាយពេលសិចបាន


វេជ្ជបណ្ឌិត ថូម៉ាស ជេវ៉ាលស៍ អ្នកឯកទេស​បស្សាវវិទ្យា​នៅ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន បាន​និយាយ​ថា​៖​ «ឆាប់​ដល់​ចំណុច​កំពូល​ពេក​គឺជា​បញ្ហា​មួយ​ដែល​ប៉ះពាល់​ដល់​បុរស​ស្ទើរ​ គ្រប់​រូប​ក្នុង​ឆាកជីវិត​របស់​ពួកគេ​»។
វេជ្ជបណ្ឌិត វ៉ាលស៍ បាន​ឲ្យ​ដឹងថា មាន​វិធីសាស្ដ្រ​ ២ ​យ៉ាង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឆាប់​ដល់​ទីជម្រៅ គឺ​ការ​ព្យាបាល​ផ្នែក​​កាយសាស្ដ្រ និង​ចិត្ដសាស្ដ្រ​។ ខណៈ​ឱសថ​ព្យាបាល​រាងកាយ​ផ្ដោត​លើ​អារម្មណ៍​ត្រេកត្រអាល​អំឡុង​ពេល​រួមភេទ ដំណោះស្រាយ​ចំពោះ​ផ្លូវចិត្ដ​ផ្ដោត​លើ​ការ​បារម្ភ ស្រេ្តស ឬ​បញ្ហា​ផ្លូវចិត្ដ​ដទៃ​ទៀត​ដែល​ជា​ដើមចម​សំខាន់​។
លោក និង​អ្នកជំនាញ​ដទៃ​បាន​លាតត្រដាង​ពី​​ទិចនិក​ដ៏​មាន​​ប្រយោជន៍​មួយ​ចំនួន​ ក្នុង​ការ​ដោះស្រាយ​​បញ្ហា​ឆាប់​ចេញ​​​ទឹកកាម​។ ប៉ុន្ដែ​ចូរ​ចងចាំ​ថា អ្នក​ជំនាញ​​បាន​ណែនាំ​ឲ្យ​សាកល្បង​ដោយ​ខ្លួនឯង​មុន​នឹង​ចាប់ផ្ដើម​ ប្រតិបត្ដិការ​។

១. ជីវប្រតិកម្ម (​ការ​ទប់​អារម្មណ៍​)
ជាទូទៅ បញ្ហា​នេះ​សំដៅ​លើ​គំនិត​​ដែល​ថា អ្នក​អាច​គ្រប់គ្រង​​​សរសៃប្រសាទសាស្ដ្រ​របស់​អ្នក​ ឬ​ក៏​វិធី​ដែល​​រាងកាយ​ឆ្លើយតប​ទៅ​នឹង​ចំណង់​ផ្លូវកាយ​។ វេជ្ជបណ្ឌិត អេមីលី ម៉ូស ជា​អ្នកឯកទេស​សិចសាស្ដ្រ ពន្យល់​​​ថា ការ​អនុវត្ដ ​«ដក​ដាក់ៗ​» បច្ចេកទេស​​នេះ​អាច​ជួយ​អ្នក​​បង្រៀន​​ខួរក្បាល និង​រាងកាយ​ឲ្យ​​ចេះ​គ្រប់គ្រង​អារម្មណ៍​ពេល​ឡើង​ដល់​ចំណុច​កំពូល​កាន់តែ​ ប្រសើរ​។ ត្រូវ​ប្រើ​ទឹករំអិល​​ឲ្យ​បាន​ច្រើន​ពេល​ប្រើ​យុទ្ធសាស្ដ្រ​ «ដក​ដាក់​ៗ» ដើម្បី​​បញ្ចៀស​ការ​កកិត​ដាច់​រលាត់​។

២. ច្របាច់​គាប
វេជ្ជបណ្ឌិត អៀន ឃើរន័រ ជា​អ្នកឯកទេស​សិចសាស្ដ្រ និង​ជា​អ្នកនិពន្ធ​ទស្សនាវដ្ដី She Comes First បាន​ណែនាំ​ថា បើ​អ្នក​ហៀប​នឹង​ព្រួស​ទឹកកាម សូម​ឈប់​ភ្លាម រួច​ត្រូវ​ច្របាច់​ គាប​ខាង​​ក្បាល​អាច្រមក់​​ដោយ​​ប្រើ​កម្លាំង​មេដៃ និង​​ម្រាម​ចង្អុល​​ដៃ​សង្កត់​លើ​​បង្ហួរ​នោម បំពង់​​ធំ​អប​តាម​​ប្រដាប់ភេទ​។ ទិចនិក​ច្របាច់​គាប បាន​រុញច្រាន​​ឈាម​​ចេញ​ពី​ប្រដាប់ភេទ និង​ដាច់​​អារម្មណ៍​ត្រេកត្រអាល​បាន​មួយ​ភ្លែត មុន​ពេល​​ហៀប​នឹង​បាញ់​ទឹកកាម​។
ចំណែកឯ វេជ្ជបណ្ឌិត វ៉ាលស៍ បាន​បន្ថែម​ថា​៖ «​នេះ​គឺជា​ជីវប្រតិកម្ម​មួយ​ប្រភេទ​ទៀត ស្រដៀង​​នឹង​យុទ្ធសាស្ដ្រ​ដាក់​ដកៗ​ដែរ​»។

៣. ផ្ដល់​អាទិភាព​ឲ្យ​នារី
វេជ្ជបណ្ឌិត ឃើរន័រ បាន​​ឲ្យ​ដឹង​ថា នៅពេល​អ្នក​ជួយ​​នាង​ជូន​ឲ្យ​ដល់​កោះត្រើយ​មុន​ ថា​មិន​​ដោយ​ប្រើ​មាត់ ម្រាមដៃ ឬ​ឧបករណ៍​អ្វី​ឡើយ​ ឲ្យ​តែ​នាង​ពេញ​ចិត្ដ អាច​កាត់បន្ថយ​សម្ពាធ​​ខ្លះ​ខណៈ​អ្នក​កំពុង​តែ​ក្ដៅ​​ខ្លួន​ពេញ​បន្ទុក​។

៤. ប្រើ​​ថ្នាំ​បាញ់​​ជុំវិញ​លិង្គ
មិន​ខុស​ពី​ទន្ដពេទ្យ​ប្រើ​ថ្នាំ​ស្ពឹក​ចាក់​ចូល​អញ្ចាញ​​ធ្មេញ​មុន​ពេល​ ប្រើ​ឧបករណ៍​មក​ឆ្កៀល​​ដ៏ស្រៀវស្រាញ មាន​ថ្នាំ​បាញ់​ជាច្រើន​ហៅថា «​ថ្នាំស្ពឹក​ចំ​ចំណុច​» ដែល​អ្នក​អាច​បាញ់​លាប​បរិវេណ​ប្រដាប់ភេទ​ដើម្បី​កាត់បន្ថយ​ភាព​ត្រេកត្រអាល ​ និង​ងាយស្រួល​គ្រប់គ្រង​។
លោក​​បាន​បញ្ជាក់​ថា​៖ «​នៅពេល​​ប្រើ​ដោយ​ត្រឹមត្រូវ​ អ្នក​អាច​កែតម្រូវ​បរិមាណ​​ថ្នាំ​ឲ្យ​កាន់តែ​តិច​ទៅៗ​ ហើយ​​វា​នឹង​លែង​ប៉ះពាល់​ដល់​ដៃគូ​ទៀត​ហើយ​​។ ប៉ុន្ដែ​ត្រូវ​ចងចាំ​ថា កង្វះ​អារម្មណ៍​ពុះកញ្ជ្រោល​អាច​ធ្វើឲ្យ​រូប​អ្នក​ពិបាក​រក្សា​ដំបង​​ឲ្យ​ រឹង​ជាប់លាប់​ណាស់​។

៥. ការ​គ្រប់គ្រង​ស្រោម​អនាម័យ
ក្រុមហ៊ុន​ផលិត​ស្រោម​អនាម័យ​ភាគច្រើន​ផលិត​ជ័រ​ស្រោប​ក្រាស់ៗ​ដែល​​ជួយ​ បំពេញ​តួនាទី​កាត់បន្ថយ​អារម្មណ៍​កកិត និង​​មិន​ឲ្យ​អ្នក​ឆាប់​ជ្រួលច្រាល់​ដល់​​ឋានសួគ៌​។

៦. ប្រើ​ឱសថ​ប៉ូវ​​ពេលវេលា
នៅ​អឺរ៉ុប​មាន​ឱសថ​ស្រប​ច្បាប់​​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​ ប្រតិបត្ដិការ​លើ​គ្រែ​បាន​យូរ។ បញ្ហា​គឺថា ឱសថ​ភាគច្រើន​​ជា​អាវុធ​មុខ​ពីរ​។ វា​មាន​ន័យ​ថា អ្នក​មិន​គួរ​ប្រើ​ឱសថ​​ប្រភេទ​នេះ​ទេ លុះត្រាតែ​​ការ​អសមត្ថភាព​របស់​អ្នក​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវិត​អ្នក​ ។

៧. ការ​ប្រឹក្សា​ពី​អ្នកជំនាញ
បើ​សាកល្បង​វិធី​ខាងលើ នៅ​តែ​បរាជ័យ វា​ដល់​ពេល​ត្រូវ​រ៉ាយរ៉ាប់​ផលលំបាក​របស់​អ្នក​ជាមួយ​អ្នក​ជំនាញ​ហើយ​។ គាត់​នឹង​ជួយ​អ្នក​ឲ្យ​អនុវត្ដ​យុទ្ធសាស្ដ្រ​នានា​ប្រកប​ដោយ​ជោគជ័យ និង​ត្រឹមត្រូវ​។ វា​គឺជា​​ការ​រៀនសូត្រ​អំពី​យន្ដការ​ផ្លូវកាយ និង​ផ្លូវចិត្ដ​ដែល​ជួយ​ស្រោចស្រង់​​ជីវិត​លើ​គ្រែ​របស់​​អ្នក​ឲ្យ​បាន​ ប្រសើរ​៕ HR