ខ្នុរជាផ្លែឈើមួយប្រភេទដែលពេញនិយមសម្រាប់ប្រជាជនកម្ពុជា ដោយសារតែវាមានរសជាតិផ្អែមឆ្ងាញ់ពិសា និងមានក្លិនក្រអូបគួរឲ្យចង់ញ៉ាំ។ មិនត្រឹមតែប៉ុណ្ណោះទេ ខ្នុរក៏មានប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពជាច្រើនផងដែរ ដូចបង្ហាញខាងក្រោមនេះស្រាប់៖
១. ផ្លែខ្នុរផ្ទុកជាតិប៉ូតាស្យូម ដែលអាចជួយរក្សាសំពាធឈាមឲ្យមានតុល្យភាព និងបង្ការហានិភ័យជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
២. សាច់ខ្នុរមានសារធាតុកាបូនអ៊ីដ្រាត និងជាតិស្ករដែលជួយឲ្យអ្នកមានកម្លាំង ហើយជាពិសេសវាអាចជួយឲ្យដំណើរឈាមរត់ទៀងធម្មតា។
៣. ផ្លែខ្នុរមានផ្ទុកវីតាមីនសំខាន់ៗដូចជាវីតាមីនC ដែលជួយការពារប្រព័ន្ធភាពស៊ាំប្រឆាំងជំងឺ និងមានសារសំខាន់ជួយរក្សាស្បែក ធ្មេញ និងឆ្អឹង ម៉្យាងទៀតវាក៏មានផ្ទុកវីតាមីនA ដែលជាជំនួយដល់ភ្នែកផងដែរ។

៤. សារធាតុពណ៌លឿងស្រស់របស់សាច់ខ្នុរដើរតួជាសារធាតុអុកស៊ីតកម្មជួយការពារកោសិកា និងប្រឆាំងទៅនឹងជំងឺមហារីក ហើយជាពិសេសទៅទៀតនោះគឺជួយពន្យារភាពចាស់ទៀតផង។
៥. ខ្នុរផ្ទុកសមាសធាតុល្អៗ ជាច្រើន ដូចជា កាល់ស្យូម ម៉ាញេសូមសម្រាប់ការពារធ្មេញ និងឆ្អឹង ជាតិដែកសម្រាប់ការផលិតគ្រាប់ឈាមក្រហម និងជាតិទង់ដែងដែលជួយរក្សាតុល្យភាពនៃការផលិតអ័រម៉ូន ព្រមទាំងជួយបន្ថយអាការៈអន្ទះអន្ទែងផងដែរ។
៦. ញ៉ាំផ្លែខ្នុរមានជាតិសរសៃFiber ដែលវាពិសេសសម្រាប់ជួយដល់ប្រព័ន្ធរំលាយអាហារដំណើរការបានល្អ៕
ពី Sabay.com.kh
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ healthdigezt