មុនដំបូង យើងក៏ មិនជឿ លើសារ មួយនេះដែល សារនេះ មានសមត្ថភាព អាចធ្វើឲ្យ iPhone ជាច្រើនគាំង មួយរំពិច តែម្តង។ មិត្តអ្នកអាន គួរតែប្រយ័ត្ន ហើយគួរ ប្រាប់ដល់ អ្នកដែល ដឹងពី សារនេះ ហើយកុំឲ្យ ផ្ញើចេញ បន្ថែមទៀត ព្រោះវា អាចរីក សុះសាយ កាន់តែខ្លាំង បើសិន ជាផ្ញើត គ្នាបែបនេះ នឹងមានអ្នក ជួបបញ្ហា នេះក៏កាន់ តែច្រើន បន្ថែមទៀតដែរ។
នេះអាចជាប្រភេទ Text String ហើយក៏ ប្រហែលជា មេរោគ Bug ដែលអាច ធ្វើឲ្យ iPhone របស់អ្នកគាំង ឬបិទ បើកម៉ាស៊ីន ដោយស្វ័យប្រវត្តិ ឬមិនគាំង មិនបិត បើកម៉ាស៊ីន ដោយស្វ័យប្រវត្តិ តែបើក កម្មវិធីផ្ញើសារមិនចេញ ដូចនេះ ខេមបូ ក៏ណែនាំ ពីវីធី ដោះស្រាយដែរ។ បើសិនជា អ្នកជួបរឿង បែបនេះ នៅពេលដែល មាននរណា ផ្ញើសារនេះ មកហើយ iPhone របស់អ្នក ជួបបញ្ហា ដូចខាងលើ អ្នកគ្រាន់ តែយកទូរស័ព្ទ នរណាម្នាក់ ក៏បាន ផ្ញើសារ ផ្សេងមួយ ទៀតដែល មិនមែន ជាអក្សរ ដូចសារ ក្នុងរូបនេះ ចូល iPhone ដែលមានបញ្ហានោះ វានឹងដំនើរ ការប្រសើរវិញ។
បើសិន ជាអ្នក បានដឹង ពីសារ នេះហើយ គួរបញ្ឈប់ ការផ្ញើសារ បន្តទៀត ដើម្បីកុំ ឲ្យប៉ះ ពាល់ដល់ អ្នកដទៃ ហើយព្យាយាម បំភ្លេចវា ចោលទៅ ដោយសារ មានមនុស្ស មួយចំនួន ដឹងពី សារនេះ ហើយអាចទៅ បង្ករបញ្ហា បន្តទៀតក៏ ថាបាន ដូចនេះ គួរជៀសវាង។