វិស័យផលិតវីដេអូសិចគឺពាណិជ្ជកម្មសកលមានតម្លៃប្រមាណជាង៩៧ពាន់ លានដុល្លារ។ វាជាឧបករណ៍បង្កើនអារម្មណ៍ផ្លូវភេទឲ្យក្ដៅរោលរាលមួយកម្រិតថែមទៀត ។ យ៉ាងណាមិញ មានមនុស្សមួយចំនួនភ្លេចខ្លួន និងមិនបានបែងចែកពីធាតុពិតនៃជីវិតលើគ្រែដែលមានភាពខុសគ្នា ស្រឡះទៅនឹងរូបភាពក្នុងវីដេអូសិចទាំងនោះ។ អ្នកជំនាញផ្នែកចិត្តសាស្ត្របានដាស់តឿនថា មនុស្សអាចមើលវីដេអូសិចដើម្បីដុតបញ្ឆេះភ្លើងកាមតណ្ហា ប៉ុន្តែការឈ្លក់វង្វេងនឹងរឿងអាសអាភាសទាំងនោះក៏អាចធ្វើឲ្យយើងយល់ ខុសនិងកើតការខកចិត្តក្នុងករណីលទ្ធផលនៃការរួមភេទជាក់ស្ដែងមិន ដូចក្នុងវីដេអូសិចដែលបានទស្សនានោះឡើយ។
១. ទំហំលិង្គ
ទំហំលិង្គបុរសជាក់ស្ដែងគឺនៅចន្លោះពី១០ទៅ១៧សង់ទីម៉ែត្រ មិនដូចតួអង្គប្រុសនៅក្នុងកុនសិចដែលមានលិង្គធំវែងពី១៥ទៅ២៤ សង់ទីម៉ែត្រទេ។
២. បរិមាណរោមនៅទីអាថ៌កំបាំង
ជាក់ស្ដែងមានតែនារី៣៥ភាគរយប៉ុណ្ណោះដែលសម្អាតរោមនៅប្រដាប់ភេទ ជាប្រចាំ ខណៈដែលបុរសមានតែ១៥ភាគរយទេដែលកោររោមនៅជុំវិញលិង្គ។ ពោលគឺធាតុពិតដៃគូរួមភេទរបស់អ្នកមិនទំនងជាមានប្រដាប់ភេទរលីង ស្អាតគ្មានរោមមួយសរសៃដូចជាតួអង្គក្នុងភាពយន្តសិចឡើយ។
៣. ពណ៌សម្បុរប្រដាប់ភេទនារី
ក្នុងវីដេអូសិចតួអង្គស្រីដែលគេរើសយកមកថតច្រើនតែមាន ប្រដាប់ភេទពណ៌ស៊ីជម្ពូ។ ប៉ុន្តែជាក់ស្ដែងមាននារីតិចតួចណាស់ដែលមានពណ៌សម្បុរស្បែក ស៊ីជម្បូរនៅត្រង់តំបន់សម្រើបដូច្នេះ ហើយជាទូទៅទ្វារមាសក៏មានសណ្ឋានរូបរាងខុសៗគ្នាដែរ។
៤. រយៈពេលនៃការបបោសអង្អែល
ជាទូទៅមនុស្សត្រូវការរយៈពេល១០ទៅ១២នាទីដើម្បីបញ្ឆេះអារម្មណ៍ មុននឹងឈានទៅដល់ការរួមភេទដោយស៊កបញ្ចូលលិង្គ ប៉ុន្តែនៅក្នុងវីដេអូសិចគេអាចអនុវត្តភ្លាមៗនៅគ្រប់ទីកន្លែង។
៥. ការបាញ់ទឹកកាម
ក្នុងវីដេអូសិច តួប្រុសអាចរក្សាលិង្គឲ្យរឹងបានយូរដល់រាប់ម៉ោងដែរ ប៉ុន្តែជាក់ស្ដែងបុរសភាគច្រើនវាយប្រហារត្រឹមតែ៣នាទីក៏ចេញទឹកកាម ដែរ។
៦. ការឈានដល់ចំណុចកំពូល
នៅពេលរួមភេទ មាននារីតែ២៩ភាគរយទេដែលអាចដល់ចំណុចកំពូលដោយការវាយប្រហារស៊ក បញ្ចូលលិង្គខណៈដែលនារីផ្សេងទៀតត្រូវការការបបោសអង្អែល សំឡេង និងកាយវិការផ្សេងទៀតជាជំនួយឲ្យដល់ឋានសួគ៌។
៧. ការរួមភេទតាមរន្ធគូទ
មិនមែនស្ត្រីទាំងអស់សុទ្ធតែយល់ព្រមនឹងការរួមភេទតាមទ្វារក្រោយ ឡើយ។ ការស្រាវជ្រាវបង្ហាញថាមានតែ៤០ភាគរយទេជាស្ត្រីដែលយល់ព្រមនឹង ការរួមភេទបែបនេះ។
៨. ការត្រងយកទឹកកាម
ស្ត្រីតែ៣០ភាគរយទេដែលហ៊ានលេបទឹកកាម ខណៈដែល២២ភាគរយទៀតយល់ព្រមឲ្យដៃគូបាញ់ទឹកកាមលើផ្ទៃមុខរបស់ខ្លួន ។ សូមកុំរំពឹងថាដៃគូជាក់ស្ដែងរបស់អ្នកធ្វើដូច្នោះនោះ។
៩. ការរួមភេទត្រីភាគី ឬជាក្រុម
មនុស្សមិនដល់២០ភាគរយទេដែលហ៊ានធ្វើការរួមភេទត្រីភាគី ឬជាក្រុម។
១០. ស្ត្រីបាញ់ទឹកតាមទ្វារមាស
តាមកត្តាជីវសាស្ត្រនៅក្នុងលោកមានស្ត្រីប្រមាណតែ៦ភាគរយប៉ុណ្ណោះដែលអាចបាញ់ទឹកតាមទ្វារមាសពេលរួមរ័កដល់ត្រើយ៕