Tuesday, May 26, 2015

Filled Under: , ,

iPhone 6S នឹង​ប្រើ Sensor ​កាមេរ៉ា​ផលិត​ដោយ Sony ហើយ​​​​​​លែង​​​អាច​ Jailbreak បាន​ទៀត​ហើយ!

កាមេរ៉ា ១២មេហ្គា​ភិចហ្សេល​នៅ​លើ iPhone 6S ថ្មី​នេះ នឹង​ប្រើ​បច្ចេកវិទ្យា RGBW Coding របស់​ក្រុមហ៊ុន Sony ដែល​ត្រូវ​បាន​ឌីហ្សាញ​ផ្ដល់​កម្រិត​គុណភាព​រូបថត​ខ្ពស់ ច្បាស់​ល្អ​បើ​ទោះបី ថត​រូប​នៅ​ទី​ងងឹត​ក៏​ដោយ។ ក្រៅពី​សមត្ថភាព​កាមេរ៉ា​ខ្ពស់​ជាង​មុន​ហើយ iPhone 6S ក៏​ត្រូវ​គេ​រំពឹង​ទៀត​ថា នឹង​បំពាក់​អង្គ​ប្រតិបត្តិ​ថ្មី Apple A9 ជាមួយ RAM ទំហំ​ធំ​ជាង​មុន ពោល​គឺ​ទំហំ 2GB។ Apple ថែមទាំង​ត្រូវ​គេ​រំពឹង​ទៀត​ថា ក្រុមហ៊ុន​នឹង​រក្សា​រចនាបថ iPhone 6S/6S Plus ដូច​ជា iPhone 6/6 Plus។ Apple អាច​នឹង​ឌីហ្សាញ​រូបរាង​ថ្មី​ជាង​នេះ យ៉ាង​ហោច​នៅ​ឆ្នាំ២០១៦ ក្រោយ។


mainimage3849


iPhone 6S/6S Plus នឹង​មាន​ជម្រើស​ពណ៌​ថ្មី​ថែមទៀត​ដែល​ជា​ពណ៌​មាស​ក្រហម (Rose Gold) ដូច​នៅ​លើ​នាឡិកា Apple Watch ដែរ។ ចំណែក​ប៊ូតុង Home ដែល​ភ្ជាប់ sensor ស្កេន​ក្រយៅដៃ​ក៏​នឹង​មាន​ការ​អភិវឌ្ឍ​ដំណើរការ​ល្អ​ជាង​មុន​ផង​ដែរ។


iPhone 6S ត្រូវ​គេ​រំពឹង​ថា អាច​នឹង​ត្រូវ Apple ប្រកាស​ចេញ​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​អំឡុង​ខែ​សីហា ខាង​មុខ លឿន​ជាង​កាលបរិច្ឆេទ​ប្រកាស iPhone ជំនាន់ៗ​មុន​នៅ​អំឡុង​ខែ​កញ្ញា៕